វប្បធម៌នៃការអានចាំបាច់ត្រូវតែមានក្នុងបេះដូងនិងដួងចិត្តរបស់យុវជនគ្រប់រូបពីរដ្ឋមន្រ្តីរូបស្រស់

រដ្ឋមន្រ្តីវ័យក្មេងរូបសង្ហាម៉ាឡេស៊ី សាដឌីដ អាប់ដុល រ៉ាម៉ាន (Saddiq Abdul Rahman) បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា៖វប្បធម៌នៃការអានចាំបាច់ត្រូវតែមានក្នុងបេះដូងនិងដួងចិត្តរបស់យុវជនគ្រប់រូប។ ប្រទេសជាតិដែលសម្បូរដោយអ្នកអាន គឺជាប្រទេសជាតិដ៏ ជោគជ័យ។

ទាំងយុវជននិងយុវចាស់ មិនត្រូវព្រងើយកន្តើយជាមួយ​ចំណេះ​ដឹងនោះទេ។ ចូរកុំធ្វើឱ្យភ្នែកខ្លួនឯងងងឹត និងធ្វើឱ្យមាត់ខ្លួនឯងគ ចំពោះចំណេះដឹង។តាំងពីក្មេងមកម្ល៉េះ ខ្ញុំត្រូវបានបង្រៀនឱ្យអានសៀវភៅឱ្យបានយ៉ាងតិច​មួយ​ក្បាលក្នុងមួយខែ។ នេះហើយជាអ្វីដែលជាក្តីសង្ឃឹម និងជាផ្លូវដ៏​ល្អ​បំផុត។ ហ្វេសប៊ុក៖ syedsaddiqofficial ប្រភព៖HeartBookCambodia

Leave a Reply

Your email address will not be published. Required fields are marked *