គ្រាន់តែបានឃើញ ក៏ចង់ញ៉ាំដែរ!!! របៀបធ្វើនំលំអងចេកយ៉ាងឆ្ងាញ់ពិសារ មិនពិបាកធ្វើទេណា

របៀបធ្វើនំលំអងចេក ងាយៗដែលបងប្អូនទាំងអស់គ្នាគួរតែចេះព្រោះថាវាក៏ជានំខ្មែរមួយដែរ។ពេលដែលអ្នកចេះធ្វើវាពេលដែលអ្នកខាំញ៉ាំផ្អែមឈ្ងុយឆ្ងាញ់ពេញមាត់តែម្តង។របៀបធ្វើនំលំអងចេកនេះមានដូចខាងក្រោមនេះ

គ្រឿងផ្សំមាន ៖ ម្សៅដំណើប ៤០០ក្រាម ទឹកធម្មតា ២០០ ml ទឹកស្លឹកតយ ១០០m បើពណ៌ធម្មជាតិ ទឹកផ្កាអមតះ ១០០ml បើចង់បានពណ៌ធម្មជាតិ ដូងស្រស់កោសហើយ 300 ក្រាម ស្ករត្នោត 300 ក្រាម ម្សៅឆាកន្លះស្លាបព្រាបាយ អំបិលកន្លះស្លាបព្រាកាហ្វេ។


របៀបធ្វើ ៖ យកម្សៅដាក់ក្នុងចានធំមួយ ហើយចាក់ទឹកនឹងទឹកស្លឹកតយ ឬទឹកផ្កាអមតះចូល ច្របល់អោយសប់ រួចទុកមួយអន្លើ ។ចាប់ផ្តើមធ្វើស្នូល យកស្ករត្នោតដាក់ដាំអោយពុះហើយយកម្សៅឆាលាយទឹកធម្មតា3 ស្លាបព្រាបាយរួចដាក់ចូលទៅក្នុងស្ករ កូរអោយសប់ ហើយដាក់ដូងចូលទៀត បន្តកូររហូតទាល់តែខាប់ស្អិត (ប្រហែល 5 នាទី) ទើបដាក់ចុះ ។


ចាប់ផ្តើមធ្វើនំ យកខ្ទះដាំអោយក្តៅល្មម (មិនដាក់ខ្លាញ់ទេ) ហើយយកម្សៅដែលលាយរួចនោះដាក់ចូលក្នុងកន្ត្រងដែក ហើយគ្រវីកូរអោយញាប់នៅលើខ្ទះ ស្មានល្មមទំហំនំ ហើយស្តើងល្មម កុំក្រាស់ពេក រួចដួសស្នូលដូង1ស្លាបព្រាដាក់ពង្រាយចំកណ្តាលរបៀបមួយឆ្នូត ហើយយកវែកចូកបត់ម្តងឆ្វេង ម្តងស្តាំ ហើយសង្កត់បន្តិច ឬ រមូលដៃក៏បាន ដើម្បីអោយនំជាប់ល្អ ទុកប្រហែលមួយនាទីដួសដាក់ចានជាការស្រេច ។ម្សៅដែលនៅសល់ក្នុងខ្ទះត្រូវចាក់ចេញអោយស្អាត មុននិងចាក់នំថ្មីទៀត ។បើធ្វើប្រហែលនំក្នុងរូបនេះ ម្សៅមួយកញ្ចប់បាន 22 នំ ។

ប្រភព៖ មេផ្ទះ

Leave a Reply

Your email address will not be published. Required fields are marked *