កម្រមានខ្លាំងណាស់!! នារីខ្មែរយើង ដែលមានសម្រស់ស្រស់ស្អាត បែរមកប្រណាំងរថយន្ត ដោយទទួលបានចំណាត់ថ្នាក់ល្អ
ការប្រណាំងរថយន្ដគឺជាប្រភេទកីឡារមួយដ៏គ្រោះថ្នាក់បំផុតក្នុងលោក ប៉ុន្ដែសម្រាប់ជនជាតិបរទេស ដែលរស់នៅបែបអឺរ៉ុបវិញនោះ គឺចូលចិត្ដកីឡារប្រភេទនេះខ្លាំងណាស់ ដោយពួកបានលះបង់ទាំងកំលាំងកាយ និងកំលាំងចិត្ដ តស៊ូដើម្បីក្លាយទៅជាម្ចាស់ជ័យលាភី។
យ៉ាងណាមិញ ក្រឡែកមកមើលប្រភេទកីឡារក្នុងប្រទេសកម្ពុជារបស់យើងវិញ ដែលនារីដ៏ស្រស់ស្អាតមួយរូប ជាកីឡាករប្រណាំងរថយន្ដ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានចូលរួម ក្នុងការប្រណាំងយានយន្តឆ្លងកាត់ ឧបសគ្គ Khmer Rally Raid ឆ្នាំ២០១៩ ក្រោមប្រធានបទ រួមគ្នាថែរក្សាបរិស្ថាន និងធនធាន ធម្មជាតិ ស្ថិតនៅព្រៃឡង់។
កីឡាការិនី ប្រណាំងរថយន្ដ ដ៏មានស្រស់ស្អាតរូបនេះ មានឈ្មោះថា សេង សុជាតាធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍ ប្រណាំងរថយន្តអន្តរជាតិ Asia Cross Country Rally 2018 ម្តងរួចម កហើយ។ ហើយបានប្រណាំងឆ្លងពីថៃ ម ក កម្ពុជា ក្នុងវិញ្ញាសារប្រភេទរថយន្តប្រើសាំងដោយទទួល បានចំណាត់ថ្នាក់លេខ១ទៀតផង។ប្រភព៖ vdoamazing