ប្រុងប្រយ័ត្នមែនទែនបងប្អូន!! យកដៃទៅលូកព្រលឹងចុងសក់ ក្រោយមកទើបស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន
ពិតជាគួរអោយអាណិតក្មេងកុមារាម្នាក់នេះណាស់ នៅលេងម្នាក់ឯងរហូតដល់ស្លាប់ក្នុងពាងអត់មាននរណាដឹងសូម្បីតែម្នាក់ ពេលម្តាយមកដល់ទើបផ្អើលឆោឡោ។តាមដំណើររឿង ម្សិលមិញនេះក្មេងរងគ្រោះ ដែលគេស្គាល់ឈ្មោះថា «ហួន ចាន់ណារៈ» មានអាយុ 18 ខែបានទៅលេងផ្ទះយាយ
នៅ ភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ម្តាយរបស់គេមិនបាននៅមើលកូនតូចរបស់ខ្លួនឡើយ ដោយរវល់លេងនៅតារាងបាល់ទះ ដែលមានទីតាំងនៅក្បែរនោះ។
អ្វីដែលនឹកស្មានមិនដល់ នៅក្នុងខណៈពេលដែលស្ត្រីជាម្តាយបានដើរទៅដងទឹកក្នុងពាងយកមកដាំបាយស្រាប់តែបានឃើញកូនរបស់ខ្លួននៅក្នុងនោះហើយបានលង់ទឹកស្លាប់បានទៅហើយ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថាក្មេងរងគ្រោះគឺពិតជាបានស្លាប់ដោយសារតែលង់ទឹកពិតមែនហើយក៏បានប្រគល់ជូនក្រុមគ្រយសារដើម្បីចាត់ចែងធ្វើពិធីទៅតាមប្រពៃណី៕