សូមសរសើរមែន!!! ពីអ្នកចិញ្ចឹមមាន់ម្នាក់ តស៊ូររហូតក្លាយជាកំពូលមហាសេដ្ឋីលេខ១ នៅជប៉ុន

មហាសេដ្ឋីមានបំផុតរបស់ប្រទេសជប៉ុន Masayoshi Son ស្ថាបនិកក្រុមហ៊ុន Softbank និងបិតាវិនិយោគលើបច្ចេកវិទ្យាដ៏ល្បីបំផុតក្នុងសតវត្សទី២១នេះ កើតចេញពីក្មេងដើរសុំកាកសំណល់អាហារពីអ្នកជិតខាង មកចិញ្ចឹមសត្វដើម្បីបន្តជីវិតរស់ក្នុងវ័យកុមារ។Masayoshi Son កើតនៅក្នុងឆ្នាំ ១៩៥៧ ដែលមានឪពុកម្តាយជាជនជាតិភាគតិចកូរ៉េ ផ្លាស់ទីលំនៅមករស់នៅលើកោះ Kyushu ក្នុងទឹកដីជប៉ុន និងប្តូរឈ្មោះ ប្រែសញ្ជាតិជាជនជាតិជប៉ុន។

Masayoshi Son បានរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់យ៉ាងដូចនេះថា៖ “ខ្ញុំចាំបានកាលខ្ញុំនៅតូច យាយរបស់ខ្ញុំ ដែលបច្ចុប្បន្នបានលាចាកលោកហើយ បានដាក់ខ្ញុំនៅក្នុងរទេះ ហើយអូសខ្ញុំក្នុងដំណើរផ្លូវដ៏ឆ្ងាយ ខណៈពេលដែលខ្ញុំកំពុងមានជំងឺ។គាត់បន្តថា៖ ស្ថិតក្នុងជីវភាពក្រីក្របែបនេះ សមាជិកគ្រួសារទាំងមូល ត្រូវខិតខំធ្វើការងារយ៉ាងខ្លាំង ហើយរូបលោកផ្ទាល់ បានចេញដើរសុំម្ហូបអាហារ បន្លែ សំណល់ផ្លែឈឺ (សំបក) ដែលសេសសល់ពីអ្នកជិតខាង យកមកធ្វើជាចំណី សត្វគោ មាន់ទា។

រហូតដល់ពេលដែលគាត់មានឱកាសបានចេញទៅរៀននៅសហរដ្ឋអាមេរិក ដោយចាប់យកជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ក្នុងវ័យ១៦ឆ្នាំ លោកក៏ចាប់ផ្តើមរកនឹកបង្កើតអាជីវកម្មផ្ទាល់មួយ ខណៈពេលដែលនឹកចង់បង្កើតអាជីវកម្ម លោកបានសាកសួរមិត្តភក្តិរៀនជាមួយគ្នាថា “តើគួរធ្វើអ្វី ទើបអាចឲ្យគាត់ធ្វើការតែ៥នាទី រកចំណូលបាន១លានដុល្លារ?” ធ្វើឲ្យមិត្តភក្តិរបស់គាត់សើចចំអកឲ្យគាត់ចំពោះសម្តីដ៏ឆ្គួតឡប់បែបនេះ។

ប៉ុន្តែសម្រាប់ Masayoshi Son គាត់មិនបាននិយាយលេង ឫគ្រាន់តែនិយាយចោលនោះទេ គាត់បានចំណាយពេលគិតត្រឹមតែ៥នាទីប៉ុណ្ណោះ ថាតើគាត់គួរតែបង្កើតអ្វី ឫ ធ្វើអ្វី? ក្រោយចំណាយពេលគិតអស់៥នាទីនោះ គាត់ក៏សម្រេចចិត្តបង្កើត វចនានុក្រមដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ បកប្រែភាសាអង់គ្លេស ទៅជាភាសាជប៉ុន ដែលក្រោយមកត្រូវបានក្រុមហ៊ុន Sharp ទទួលទិញក្នុងតម្លៃជាង១លានដុល្លារអាមេរិក។

ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ Masayoshi Son ក៏សម្រេចចិត្តត្រឡប់ទៅកាន់តែប្រទេសជប៉ុនរស់នៅជួបជុំជាមួយម្តាយវិញ តាមការសន្យារវាងខ្លួន ជាមួយម្តាយមុនពេលឡើងយន្តហោះ មករៀនបន្តនៅសហរដ្ឋអាមេរិក។ក្នុងឆ្នាំ ១៩៨១ Masayoshi Son បានត្រឡប់មកកាន់សហរដ្ឋអាមេរិកសាជាថ្មីម្តងទៀត និងបានបង្កើតក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Softbank ដែលជាក្រុមហ៊ុនផ្តោតលើការវិនិយោគបច្ចេកវិទ្យា និងការបង្កើតថ្មី។

ក្រុមហ៊ុននេះ វិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សខណៈពេលដែលពុំសូវមានមនុស្សយល់ដឹងពីអ៊ីនធើណេត និងបច្ចេកវិទ្យានៅឡើយ រហូតដល់ឆ្នាំ១៩៩៤ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនវិនិយោគលើអាជីវកម្មជាច្រើនទាំងក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ Masayoshi Son ក៏បានបោះទុនវិនិយោគជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងលោកមុនដំបូងគេផងដែរ ដែលមានដូចជា ក្រុមហ៊ុន Alibaba របស់ Jack Ma មុនគេនោះទេ


តែលោកក៏បានបោះទុនវិនិយោគជាមួយក្រុមហ៊ុនលំដាប់ពិភពលោកមួយចំនួនទៀត ដូចជា៖ ក្រុមហ៊ុន Microsoft របស់ Bill Gates ក្រុមហ៊ុន Apple របស់ Steve Jobs ក្រុមហ៊ុន Yahoo និងក្រុមហ៊ុន Uber ជាដើម។គួរជម្រាបផងដែរថា លោក Masayoshi Son ក៏ល្បីផងដែរ ខាងបញ្ចុះបញ្ចូលព្រះអង្គម្ចាស់របស់ប្រទេស អារ៉ាបីតសាវឌីត ឲ្យបោះទុនវិនិយោគជាមួយគាត់រហូតដល់៤៥ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលតែ ៤៥នាទីប៉ុណ្ណោះ៕

ប្រភព៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *