កូនខ្មែរភាគតិចណាស់បានដឹង!! ប្រវត្តិលោកតា វណ្ណ មូលីវណ្ណ
លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ (Vann Molyvann) គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ ប្រទេសកម្ពុជា។ លោកបានរួមចំនែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមានការរីកចំរើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។
លោកតាកើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ ទីកន្លែងកំនើតនៅស្រុករាម (ជំនាន់នោះ) ក្នុងខេត្តកំពត លោកតាមានកូនប្រុស ៣ នាក់ និងកូនស្រី ៣ នាក់ តែកូនប្រុសស្រីចំនួន ៥ នាក់ កំពុងតែរស់នៅក្នុងប្រទេសបារាំង ខណៈកូនស្រីពៅ កំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយលោកបានទទួលមរណៈភាពនៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧។
ឆ្នាំ ១៩៤៤ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ១៩៤៦ បានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីសិក្សានៅទីនោះ រយៈពេលមួយឆ្នាំ លោកបានប្ដូរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។
បន្ទាប់មកលោកតាបានបន្តសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយនឹងចំណេះដឹង និងទេពកោសល្យដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។នៅឆ្នាំ ១៩៥៥ និង ១៩៩១ ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅប្រទេសស្វីស ១៩៥៦ ជាប្រធានស្ថាបត្យករនៅកម្ពុជា១៩៦៥-១៩៦៧ ជាព្រឹទ្ធបុរសទី១នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយនៅឆ្នាំ ១៩៩៣ ជាទីប្រឹក្សារបស់រាជរដ្ឋាភិបាល។
លោកធ្វើការអោយ UN Human Settlements Program រយៈពេល ១០ឆ្នាំ ហើយលោកតាបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំនង់។ នៅឆ្នាំ ២០០២ ធ្វើជាប្រធានអាជ្ញាធរអប្សរា និងធ្វើជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សីហនុ។
ចន្លោះឆ្នាំ ១៩៥០-១៩៦០ វិមានរដ្ឋចំការមន ១៩៥៨ វិមានឯករាជ្យ ១៩៦១ សាលតាំងពិពណ៌សង្គមរាស្រ្តនិយម ១៩៦១ សាលសន្និសីទចតុមុខ ១៩៦៣ ផ្ទះល្វែងនៅអូឡាំពិក ១៩៦៤ ពហុកីឡាដ្ឋានជាតិអូឡាំពិក ១៩៦៥ សំណង់ “ផ្ទះ១០០” ១៩៦៦ វិមានរដ្ឋ (ឥលូវជាវិមានព្រឹទ្ធសភា)
ឆ្នាំ ១៩៦៨ សាលមហោស្រពជាតិព្រះសុរាម្រឹត ១៩៧២ មហាវិទ្យាល័យបណ្តុះបណ្តាលគ្រូ (ឥឡូវជាវិទ្យាស្ថានភាសាបរទេស) ១៩៦៨ ក្រុមហ៊ុនស្រាបៀរ SKD និងលំនៅដ្ឋានរបស់បុគ្គលិក ខេត្តព្រះសីហនុ ១៩៦៨ ធនាគារជាតិកម្ពុជា និងលំនៅដ្ឋានរបស់បុគ្គលិក ខេត្តព្រះសីហនុ១៩៩៦ រង្វាន់នីក្កេអាស៊ីផ្ដួចផ្ដើមដោយក្រុមហ៊ុន Nikkei Inc.។
កម្មវិធីផ្ដល់រង្វាន់កិត្តិយសដល់ជនអាស៊ីដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ក្នុង៣វិស័យ៖ ការអភិវឌ្ឍន៍តំបន់, វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្ដន៍សង្គម, និងផ្នែកវប្បធម៌ ២០១៣ លោកតាបានឈ្នះវង្វាន់នីក្កេអាស៊ី ខាងផ្នែកវប្បធម៌៕ប្រភព៖ wikipedia