ពិតជាល្អប្រសើរណាស់!!វិធីធ្វើជីកំប៉ុសស្ងួតជាមួយធាតុផ្សំប៉ុន្មានមុខនេះ​

ជីកំប៉ុសជាប្រភេទជីធម្មជាតិ និង ជាអ្នកកែលំអដី ដែលបានមកពីការបំបែក និងការរលាយនៃវត្ថុធាតុសរីរាង្គក្រោមលក្ខណ្ឌអាកាសធាតុ(សំណើម និង កំដៅ)សមស្របដោយមីក្រូសរីរាង្គ និងសត្វល្អិតមានប្រយោជន៍ឲ្យក្លាយជាជីជាតិចិញ្ចឹមដែលរុក្ខជាតិឬដំណាំអាចស្រូបយកប្រើប្រាស់សំរាប់ចិញ្ចឹមជីវិត និង ការលូតលាស់បន្តពូជ។សារធាតុសរីរាង្គដូចជាស្លឹកឈើស្រស់ជីលាមកសត្វទឹកនោម,ផេះអង្កាម។


២.តើជីកំប៉ុសមានប្រយោជន៍អ្វីខ្លះ?ជីកំប៉ុសមានសារប្រយោជន៍ណាស់សម្រាប់កសិករ ពីព្រោះវា៖ ផ្តល់ជីពុកផុយល្អយកទៅដាក់ដំណាំ₋កែប្រែគុណភាពដី ធ្វើឲ្យដីធូ ដំណាំចាក់ឬសបានល្អ ងាយស្រូលធ្វើ និងអាចរកធនធានឬវត្ថុធាតុដើមដែលមានក្នុងភូមិ₋កាត់បន្ថយចំណាយថវិការ ដើម្បីជីគីមី អាចប្រមូលអស់លទ្ធភាពនៅវត្ថុធាតុដើមនៅក្នុងមូលដ្ធាន(លាមកសត្វ កាកសំណល់សរីរាង្គដំណាំ)ដែលបើពុំនោះទេត្រូវទុកចោល(ប្រមូលមិនអស់ឬទុកហាលថ្ងៃ ខ្យល់ចូលខួចគុណភាព)។


ប្រភេទជីកំប៉ុស្តិ៍ និង វិធីផលិត ជីកំប៉ុស្តិ៍មានវិធីផលិត ធាតុផ្សំ និង ប្រភេទជាច្រើនទៅតាមបច្ចេកទេស និង បទពិសោធន៍ និង តម្រូវការផលិតកម្មរបស់កសិករឬអ្នកបច្ចេកទេសនីមួយៗ។ វិធីផលិតទាំងនេះមានរយះពេលខ្លីហើយផលិតបានជីកំប៉ុស្តិ៍មានគុណភាពល្អសម្រាប់ប្រើតាមដំណាក់កាលផ្សេងៗរបស់ដំណាំត្រសក់នេះក្នុងចំណោមកំប៉ុស្តិ៍ត្រូវផលិតមាន៖ជីកំប៉ុស្តិ៍គោក(សម្រាប់ដាក់ទ្រាប់បាតរង)ជីកំប៉ុស្តិ៍ទឹក(សម្រាប់បំប៉នដើមស្លឹក)និង ជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្លែផ្អែម ។

ជីកំប៉ុស្តិ៍គោក វត្ថុធាតុផ្សំជីកំប៉ុស្តិ៍គោក បរិមាណវត្ថុធាតុផ្សំគឺអាស្រយ័លើបរិមាណជីកំប៉ុស្តិ៍ដែលត្រូវការប្រើប្រាស់។ ជាទូទៅវត្ថុធាតុផ្សំរួមមាន ៖₋លាមកគោ/ក្របីពុកផុយ១ភាគ₋ផេះអង្កាម/ធ្យូងអង្កាម០,៥០ភាគ₋កំបោរស០,៥០ភាគ₋ទឹកធម្មតា១០លីត្រមេជី១០សេសេ₋ស្កររងូរ១០សេសេ₋ថង់ប្លាស្ទិចថ្លាធំឬតូចអាស្រយ័លើបរិមាណជីដែលយើងត្រូវការផលិត។


ឧទាហរណ៍ៈ លាមកសត្វ(គោ/ក្របីពុកផុយ) ១០០គីឡូក្រាម₋ផេះអង្កាម/ធ្យូងអង្កាម ៥០ គីឡូក្រាម ₋កំបោរស ៥ គីឡូក្រាម វិធីធ្វើជីកំប៉ុស្តិ៍គោក₋ត្រៀមឧបករណ៍ដែលត្រូវការ រួមមានតង់កៅស៊ូសម្រាប់ក្រាល ថង់ប្លាស្ទិចថ្លាសម្រាប់ច្រក់ ចប បែល បង្គី ជញ្ជីង ។ល។លាមកគោ/ក្របី(ឬកាកសំណល់ឡជីវឧស្មន័)ដែលស្ងួតឬសើមតិចៗហើយជ្រោយបំបែក និង រើសកំទេចកំទីថង់ប្លាស្ទិចនិងវត្ថុរឹងមិនរលាយផ្សេងៗចេញឲ្យស្អាត។ចាក់វត្ថុធាតុផ្សំទាំងបីបញ្ចូលគ្នា នៅលើតង់កៅស៊ូដែលបានក្រាល₋លាយច្របល់វាចូលគ្នាឲ្យសព្វល្អតាមរូមមន្តខាងលើដោយមានស្រោចទឹកមេជីឲ្យជោគល្មម ។₋ចងមាត់ថង់ឲ្យជិតល្អ ហើយផ្អាប់ទុក ៧ថ្ងៃទើបអាចប្រើបាន ទុកកាន់តែយូរកាន់តែប្រសើរ ។


ជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក ក.វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹកការផ្សំជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹកត្រូវប្រើធាតុផ្សំដូចខាងក្រោម៖ ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង(ពាងចំណុះ២០០លីត្រ) អាចម៌មាន់ឬអាចម៌ប្រជៀវដែលកាច់បំបែកសរីរាង្គ ៣គីឡូក្រាម₋ទឹកនោមគោ/ក្របីឬមនុស្ស₋ទឹកធម្មតា ១០លីត្រ₋មេជី ២០សេសេ₋ស្កររងូរ ២០សេសេ។


វិធីធ្វើជីកំប៉ុស្តិ៍ទឹកសំរាប់បំប៉នដើមស្លឹក ឧបករណ៍ដែលត្រូវមាន ពាងទឹក ឬធុងប្លាស្ទិចទំហំ ៣០០លីត្រ₋ស្លឹកទន្ទ្រានខែតចិញ្ច្រាំឲ្យល្អិតកន្លះពាង អាចម៌មាន់ឬអាចម៌ប្រជៀវដែលពុកផុយ₋ទឹកនោមគោ/ក្របីឬមនុស្ស₋ទឹកធម្មតា₋ដាក់វត្ថុផ្សំទាំងបីបញ្ចូលគ្នា ក្នុងពាងហើយចាក់មេជី៨០ភាគរយ₋ដាក់ពាងធុងជីក្នុងម្លប់ និង ក្របឲ្យជិតល្អ₋កូរមួយថ្ងៃ ២ដង ម្តង៥នាទី₋ទុកពាងនៅទីតាំងនោះយ៉ាងតិច៧ថ្ងៃទើបអាចប្រើបាន។


២.៣ជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម ក.វត្ថុធាតុផ្សំជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែម ការផ្សំជីកំប៉ុស្តិ៍ជំនួយឲ្យផ្លែផ្អែមមានរូបមន្តដូចខាងក្រោម៖ ក្បាលត្រី(កាកសំណល់ត្រី) ៣គីឡូក្រាម₋ស្ករងូរ ១ គីឡូក្រាម₋ទឹកធម្មតា ១០ លីត្រ₋មេជី ០,៥ លីត្រ

ខ.វិធីធ្វើជីកំប៉ុស្តិ៍ទឹកជំនួយឲ្យផ្លែផ្អែម ដាក់វត្ថុធាតុទាំងបីចូលគ្នា ក្នុងធុង ឬ កូនពាង₋ដាក់ពាង ឬ ធុងនោះ ក្នុងម្លប់₋កូរល្បាយដីរៀងរាល់៣ថ្ងៃម្តង ទុកពាងជីនៅទីតាំងនោះយ៉ាងតិច៧ខែទើបអាចប្រើបានប្រភព៖អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគម្រោង។ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *