ខ្លោចចិត្ត! ប្តីក្រសុខចិត្តល.ត់ជង្គ.ង់សំពះប្រពន្ធ វិលទៅផ្ទះវិញ នៅចំពោះប្រុសស្នេហ៍គេមានឡានកាលីប តែចុងក្រោយប្រពន្ធឆ្លើយបែបនេះ…
កាលពីថ្មីៗនេះ ពិភពអនឡាញបានចែករំលែករឿងរ៉ាវដ៏ខ្លោចចិត្តមួយ ដោយបុរសម្នាក់បានកាន់សំបុត្រអាពាហ៍ពិពាហ៍មួយ តាមស្វែងរកប្រពន្ធ មុនពេលរកឃើញប្រពន្ធកំពុងនៅក្នុងរថយន្តជាមួយបុរសម្នាក់ ហើយគាត់សូម្បីដាក់ចិត្តដាក់កាយលត់ជង្គង់ឱបជើងប្រពន្ធ អង្វរសូមឲ្យនាងវិលត្រឡប់ទៅផ្ទះវិញទៅ ស្ថិតនៅចំពោះប្រុសស្នេហ៍របស់នាង។
នៅក្នុងវីដេអូឃ្លីប TikTok ដែលកំពុងរីករាល បានបង្ហាញបុរសជាប្តីរូបនោះ បានព្យាយាមទាញប្រពន្ធរបស់គាត់ ចុះចេញពីក្នុងរថយន្ត ហើយនិយាយទៅកាន់បុរសម្នាក់នោះថា ចាំនិយាយជាមួយអ្នកច្បាប់ទៅ មុនពេលលើកបង្ហាញសំបុត្រអាពាហ៍ពិពាហ៍ ឲ្យបុរសរូបនោះមើល។
បើតាមការឲ្យដឹង បុរសរូបនោះ និងប្រពន្ធរបស់គាត់ គឺមានកូនជាមួយគ្នាម្នាក់ អាយុ ១ ឆ្នាំ ប៉ុន្តែ នៅពេលដែលគាត់ព្យាយាមផ្សះផ្សាប្រពន្ធឲ្យមកផ្ទះវិញ ស្រាប់តែប្រពន្ធនិយាយថា ចាំជួបគ្នានៅតុលាការក្នុងពេលឆាប់ៗនេះ។
ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានសម្តែងនូវក្តីអាណិតដល់បុរសជាប្តីរូបនោះជាខ្លាំង និងបានលើកឡើងថា ព្រោះតែកូន គាត់សុខចិត្តលត់ជង្គង់សំពះអង្វរប្រពន្ធដល់ថ្នាក់នេះ។ រីឯអ្នកខ្លះទៀតថា ក៏បានព្រលះទៅលើនារីជាប្រពន្ធនោះថា ព្រោះតែឈ្លក់វង្វេងភាពហុឺហា ឡានទំនើប នាងហ៊ានក្បត់ប្តី សូម្បីតែកូនក៏នាងលែងគិតដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង