លោកយាយពូកែរក្សាទុកណាស់! លុយខ្មែរពីជំនាន់ដើមដែលក្មេងៗជំនាន់ក្រោយ មិនដែលបានឃើញ…
បើយោងតាមហ្វេសប៊ុកមួយឈ្មោះ អ៊ុំ ម៉ាឡា – Um Mala បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់លោកយាយម្នាក់ ដែលគាត់ពិតជាពូកែរក្សាទុកលុយរបស់ខ្មែរកាលពីជំនាន់ដើមខ្លាំងណាស់។ ក្នុងនោះម្ចាស់ហ្វេសប៊ុកមួយនេះបានសរសេរបញ្ជាក់ថា “សុំសរសើរ លោកយាយដែលរក្សាប្រាក់បានយ៉ាងច្រើនហើយល្អៗទៀត ទុកឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ ថាប្រាក់រៀលពីដើមវាយ៉ាងម៉េចកុំស្តាយថ្មអីចែកគ្នាមើលផងក្រែងថាមិនបានដឹង”។
ចំណែកកាលពីកន្លងទៅ គេក៏ប្រទះឃើញក្នុងហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ឈ្មោះ Marady Regain បានបង្ហោះរូបលុយពីជំនាន់ដើមជាច្រើន ដែលលោកយាយរបស់គាត់ខិតខំរក្សាទុកបានយ៉ាងច្រើន ដែលធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើល និងមានការស៊ែរជាហូរហែរ ព្រោះមានអ្នកខ្លះមិនដែលបានឃើញរូបលុយបែបនេះសោះពីមុនមក ជាពិសេសក្មេងៗជំនាន់ក្រោយតែម្តង។ ដោយក្នុងប្អូនស្រីម្នាក់នេះបានរៀបរាប់បញ្ជាក់ប្រាប់ថា៖
“លោកយាយ(ម៉ែចាស់)ខ្ញុំគាត់ខិតខំថែរក្សាទុកប្រាក់រៀលខ្មែរ១ដុំនេះឆ្លងកាត់ច្រើនសម័យកាល និង ឧបសគ្គជាច្រើនដែលខ្ញុំគិតមិនដល់ថាគាត់អាចទុកបានដោយ របៀបណានោះទេ ព្រោះកំឡុងពេលនោះ គាត់ក៍បានឆ្លងកាត់សង្រ្គាមក្នុងសម័យខ្មែរក្រហម។ ចៅសូមអរគុណលោកយាយ(ម៉ែចាស់)ខ្លាំងណាស់ដែលបានអភិរក្សប្រាក់រៀលខ្មែរមកដល់ពេលនេះ អោយក្មេងៗជំនាន់ក្រោយៗ ដូចជារូបចៅបានស្គាល់!
ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ 1955), ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ1956-1972), ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ 1958-1973), សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ 1974), សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា 1979, សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា 1987, ចែករំលែកសំរាប់ក្មេងជំនាន់ក្រោយដែលមិនធ្លាប់បានឃើញផង”៕