ពាក់​ខ្សែ​ចង្កេះ​ ព្រោះ​មាន​អាថ៌កំបាំង​ក្នុង​ផ្លូវ​ងងឹត…

ថ្វីបើ​បច្ចុប្បន្ន ជា​យុគសម័យ​បច្ចេកវិទ្យា​ជឿនលឿន មានការ​អភិវឌ្ឍន៍​យ៉ាងណា បើ​ក្រឡេក មើល​បងប្អូន​ប្រជាជន​ពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន នៅ​ប្រកាន់ខ្ជាប់​អ​បិ​យ​ជំនឿ ឬ​មន្តអាគម​អូមអាម ដែលមាន​តាំងពី​បរម​បុរាណ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ជាក់ស្តែង​ដូចជា «​ការពាក់​ខ្សែ​ចង្កេះ​» ជាដើម ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន​មានការ​លើកឡើង និង​យល់ឃើញ​ទៅតាម​ជំនឿ​រៀងៗ​ខ្លួន​។ អ្នកមួយ​ចំនួន​ថា ពាក់​ខ្សែ​ចង្កេះ​ជួយ​ការពារ​មិន​ឲ្យ​ត្រូវ​អំពើ​ពី​អ្នកដទៃ រីឯ​អ្នកខ្លះ​ទៀតថា ពាក់​ខ្សែ​ចង្កេះ​ដើម្បី​គ្រាន់តែ​ជួយ​ឲ្យ​រីកចម្រើន​ការរកស៊ី ឬ​យីអ៊ុន​ឡើង​ខ្ពស់​ប៉ុណ្ណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បណ្តា​អ្នក​ដែលមាន​ជំនឿ​លើ​មន្តអាគម​បង្កប់​ក្នុង​ខ្សែ​ចង្កេះ​បាន​រៀបរាប់​ប្រហាក់ប្រហែលគ្នា​ថា​៖ ចំពោះ​ការធ្វើ​ខ្សែ​ចង្កេះ​ដែល​បានទទួល​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ គឺ​សម្រាប់តែ​ដើម្បី​សុខ​សប្បាយ ការពារ​ខ្លួន​ពី​ខ្មោច​ព្រាយ​បិសាច និង​ការ​ធ្វើអំពើ​ផ្លូវ​ងងឹត​តែប៉ុណ្ណោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ចំពោះ​ខ្សែ​ចង្កេះ​ដែល​បញ្ចុះ​មន្តអាគម​អូមអាម ធ្វើអំពើ​ធ្វើ​ស្នេហ៍​អ្វី​នោះ គឺ​មិនបាន​ស្ថិតនៅក្នុង​ព្រះពុទ្ធសាសនា​យើង​នោះទេ ដោយ​ខ្សែ​ចង្កេះ​នោះ គឺ​ធ្វើ​ដោយ​គ្រូមន្តអាគម គ្រូស្នេហ៍ និង​គ្រូអូមអាម​ផ្សេងៗ​ទៀត​។ ចំពោះ​ការហាម​ប្រាម ឬ​ត្រណម​ក្នុងការ​ពាក់​ខ្សែ​ចង្កេះ​នោះ ព្រះសង្ឃ​របស់​យើង​មិនបាន​មាន​ត្រណមឬ​ឃាត់ឃាំង​អ្វី​ទេ​ព្រោះ​ខ្សែ​ចង្កេះ​គ្រាន់តែ​សម្រាប់​សុខ​សប្បាយ និង​ការពារ​ធម្មតា​ប៉ុណ្ណោះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តែបើ​ចំពោះ​ខ្សែ​ចង្កេះ​ដែល​ធ្វើ​ដោយ​គ្រូស្នេហ៍​ផ្សេងៗ គេ​មាន​ត្រណម​ហាម​មិនឱ្យ ដើរ​ក្រោម​ស្នួល​ខោអាវយក​សារុង​ពាក់​នឹង​ក្បាលហាម​បរិភោគ​ផ្លែ​ស្ពឺ និង​សាច់​ឆ្កែ ពោលគឺ​ទៅតាម​ត្រណម​របស់​គ្រូ​គេ​រៀងៗ​ខ្លួន​។ រាល់​ខ្សែ​ចង្កេះ​ទាំងនោះ​បើសិនជា​យើង​ពាក់​យូរៗ​ទៅ កើត​អាការ​រមាស់​នោះ​បានន័យថា យើង​កំពុង​តែមាន​អ្នកធ្វើ​អំពើ ឬ​មានបំណង​អាក្រក់​មកលើ​យើង​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្នកស្រី​និយាយថា​ពីមុនមក​ខ្ញុំ​ឈឺ​រហូត ម្តង​ឈឺ​នេះ​ម្តង​ឈឺ​នោះ​សឹងតែ​ថា​ចាយលុយ​រីង​ខ្លួន ឯណា​ថ្នាំពេទ្យ​ផង​ថ្នាំខ្មែរ​ផង​វេទនា​ស្ទើរ​ស្លាប់​ខ្លួន​។ ប៉ុន្តែ​ទើប​ក្រោយមក ខ្ញុំ​បាន​មីង​និង​ម៉ែ​នាំទៅ​មើលគ្រូ​ខ្មែរ​ម្នាក់ គ្រូខ្មែរ​នោះ​ថា​ខ្ញុំ​ត្រូវ​អំពើ​គេ ដោយសារ​គេ​ច្រណែនឈ្នានីស​មកលើ​ខ្ញុំ​និង​គ្រួសារ ហើយ​គាត់​ក៏បាន​ឲ្យ​ខ្ញុំ​ធ្វើ​ខ្សែ​ចង្កេះ​ពាក់ បញ្ចុះ​យ័ន​គាថា​ផ្សេងៗ​អី​អ៊ីចឹងទៅ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


បន្ទាប់ពី​ហ្នឹង​មក​ទើប​រាង​ស្រឡះ​ក្នុង​ខ្លួន​។ រឿង​ធ្វើ​ខ្សែ​ចង្កេះ​នេះ​វិញ ក៏​អស់​ច្រើនដង​ដែរ ស្រោច​ទឹក​ផង​អី​ផង សព្វគ្រប់​បែបយ៉ាង​តាមតែ​គេ​ប្រាប់ ព្រោះថា​អា​រឿង​ធ្វើអំពើ​នេះ​មិនមែន​លេងសើច​ទេ បើ​មិន​ខំ​រក​ជំនួយ​ទេ​ដឹង​តែ​ទៅ​ហ្មង (​ស្លាប់​) ។ ប៉ុន្តែ​មកទល់ពេលនេះ ខ្ញុំ​ក៏បាន​ជា​អស់ហើយ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *