វីធីសាស្រ្តក្នុងការចិញ្ចឹងត្រី!! ឲ្យត្រីឆាប់ធំធាត់លឿន ដោយលាយចំណីត្រីតាមបែបធម្មជាតិចំណាយអស់តិច

ធាតុផ្សំ៖កន្ទក់២បាវជី កាកដូង១បាវជី សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម សណ្តែកសៀងកិន៦គីឡូក្រាម អតិសុខុមប្រាណEM១លីត្រ ស្ករងូ១គីឡូក្រាម និងប្រេងសណ្តែក១-២លីត្រ។

វិធីធ្វើ៖ លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *