លេបទឹកមាត់ ភ្លេចខ្លួនបាត់ទៅហើយ!! ទំនងណាស់ សាច់ជ្រូកបីជាន់បំពង ទឹកត្រីកោះកុង

របៀបធ្វើ ៖ បំពងសាច់ជ្រូកបីជាន់ ទឹកត្រីកោះកុង។
គ្រឿងផ្សំនៃការធ្វើមានដូចជា សាច់ជ្រូកបីជាន់ កន្លះគីឡូ ហាន់ជាបន្ទះវែង អំបិល កន្លះស្លាបព្រាកាហ្វេ ទឹកស៊ីអ៊ីវផ្អែម ១ស្លាបព្រាបាយ ម្សៅមី ២ស្លាបព្រាបាយ ខ្ញីបុក ២-៣ស្លាបព្រាបាយ


វិធីធ្វើវិញ
១. ដំបូងយកសាច់ជ្រូកមកដាក់ប្រឡាក់ជាមួយអំបិល, ទឹកស៊ីអ៊ីវផ្អែម, ម្សៅមី និងខ្ញី ឲ្យចូលគ្រឿងបានសព្វរួចទុកប្រហែលជា ២០នាទី។
២. ២០នាទីក្រោយមកចូលគ្រឿងបានសព្វល្អហើយយកវាទៅដាក់បំពងឲ្យឆ្អិនរួចយកមកហាន់ជាបន្ទះៗ អាចញ៉ាំជាមួយនិងទឹកត្រីកោះកុងបានហើយ។

Leave a Reply

Your email address will not be published. Required fields are marked *