ការដាំក្រូចឆ្មាក្នុងលូ ទទួលបានផលល្អជាងផ្ទាល់លើដី!! ចែករំលែកផងចុះ
១-ការផ្សំដី៖៧០% នៃដីស្រែស្រទាប់លើ-១០% អង្កាមដុតរោលៗកុំឲ្យខ្លោច ១០% ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗ ជីលាមកប្រចៀវ ១គក្រ ក្នុងមួយគុម្ព ត្រូវលាយល្បាយខាងលើឲ្យសព្វ។
២-វិធីដាំ៖ ជ្រើសរើសលូដែលមានកម្ពស់ប្រមាណ ៨តឹក ទៅ ១ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណ ១ម៉ែត្រ បាតលូត្រូវបិត និងទុកប្រលោះប្រមាណ ២តឹក បួនជ្រុង ហើយត្រូវចោះរន្ធនៅសងខាងមួយចំនួនផងដែរ ដាក់ដាំគំលាតពីគ្នាប្រមាណ ៤ឬ៥ម៉ែត្រ ដាក់ល្បាយខាងលើចូលក្នុងលូប្រមាណ ៨០%។ជ្រើសរើសកូនពូជល្អដែលគេផ្សាំរួចយកមកដាំ ដាក់ដាំកូនត្រូវឲ្យដីនៅត្រឹមគល់របស់វា ពេលដាំរួចត្រូវយកកំប្លោកមកគ្រប់ឲ្យពេញផ្ទៃខាងលើ។
៣-ការថែទាំ៖ដាក់ជីកំប៉ុស្ត៍ទឹកប្រមាណកន្លះលីត្រ ក្នុងមូយដើមក្នុង ១ខែម្តង ពេលដាក់ជីត្រូវឲ្យឆ្ងាយពីគល់ប្រមាណ ៣សង់ទីម៉ែត្រ ត្រូវប្រើទឹកត្រពាំង ស្រះ បឹង ទន្លែសម្រាប់ស្រោច ស្រោចទឹកពេលព្រឹកម្តង និងល្ងាចម្តង ធ្វើការដកស្មៅចេញ និងតាមដានពីការបំផ្លាញពីសត្វល្អិតផ្សេងៗ រយៈពេលប្រមាណជិត១ឆ្នាំយើងនឹងអាចទទួលផលបាន (អាស្រ័យលើកូនពូជដែលយើងទិញ។អត្ថបទដោយ៖ អ៊ាង សុផល្លែត ប្រភព៖ អ៊ាង សុផល្លែត