សូមប្រុងប្រយ័ត្ន! បុរសសិង្ហបុរីម្នាក់ បាត់បង់ម្រាមដៃដោយសារសាច់បង្គា!

ម្រាមដៃស្តាំដែលឆ្លងមេរោគរបស់បុរសនោះ ត្រូវបានវេជ្ជបណ្ឌិតសម្រេចកាត់ចោលក្រោយពេលដែលគាត់បានប៉ះពាល់ ដោយលាងសម្អាតសាច់បង្គាឆៅមានផ្ទុកមេរោគ ដែលទិញមកពីទីផ្សារមួយកន្លែង។ ជនរងគ្រោះបាននិយាយថា វាមិនមែនជាលើកទី១ ដែលគាត់បានបកបង្គា នោះឡើយ។ គាត់បានបន្ថែមទៀតថាកាលពីតំបូង ម្រាមដៃរបស់គាត់បានហើមខ្មៅ ហើយគាត់បានអាការគ្រុនក្តៅ។ គាត់បានទៅពិនិត្យនៅគ្លីនិចមួយកន្លែងក្នុងក្រុង Toa Payoh ហើយត្រូវបានគ្រូពេទ្យប្រាប់គាត់ឱ្យទៅមន្ទីរពេទ្យជាបន្ទាន់។ គាត់សម្រាកនៅមន្ទីរពេទ្យចំនួន៧ថ្ងៃក្រោយពេលវះកាត់រួច។ វេជ្ជបណ្ឌិតបានបន្ថែមទៀតថាបើមិនទទួលការព្យាបាលទាន់ពេលទេនោះ គាត់នឹងអាចកាត់ដៃទាំងម្ខាង ឬបាត់បង់រហូតដល់អាយុជីវិត ខណ:ពេលមេរោគបានកំពុងឆ្លងរីករាលដាល។

អានលម្អិត

រកឃើញ សត្វព្រូន រវើកៗ នៅក្នុងបំពង់កស្ត្រីម្នាក់ បន្ទាប់ពីញ៉ាំអាហារឆៅ!

ក្នុងបំពង់ករបស់ស្ត្រីម្នាក់ ត្រូវបានរកឃើញមានសត្វព្រូនរស់មួយក្បាល ប្រវែងប្រហែល៤សង់ទីម៉ែត្រ បន្ទាប់ពីនាងបានញ៉ាំ Sashimi ដែលជាអាហារសាច់ត្រីឆៅតាមបែបប្រពៃណីជប៉ុន នៅទីក្រុងតូខ្យូ ប្រទេសជប៉ុន។ ស្ត្រីវ័យ២៥ឆ្នាំខាងលើបានប្រាប់ឱ្យដឹងថា នាងបានមានអាការៈមិនស្រួល និងឈឺក្នុងបំពង់ករបស់នាង។ បន្ទាប់មកនាងក៏សម្រេចចិត្តទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យអាការៈរមាស់ក្នុងបំពង់ករបស់នាង ដែលមានរយៈពេល៥ថ្ងៃមកហើយ។ ក្រុមវេជ្ជៈបណ្ឌិតបានប្រើដង្កៀបពេទ្យពិនិត្យមើលក្នុងបំពង់កនាង ក៏បានរកឃើញសត្វព្រូនមួយក្បាលកំពុងធ្វើចលនារវើកៗក្នុងនោះ ។ បើតាមរបាយការណ៍វិទ្យាសាស្ត្រសុខាភិបាលបានបញ្ជាក់ឱ្យដឹងថា សត្វព្រូនមានរាងមូលនោះ បានរស់នៅក្នុងអាហារសាច់ត្រីឆៅដែលនាងបានបរិភោគ។

អានលម្អិត

រឿងរ៉ាវអាថ៌កំបាំងនៃការបាត់ខ្លួនរបស់ក្មេងម្នាក់នៅ រូងភ្នំក្បាលរមាស!

ឪពុករបស់ខ្ញុំជាមនុស្សម្នាក់ដែលបានដឹងរឿងចម្លែកៗជាច្រើន ហើយគាត់តែងតែនិទានរឿងប្លែកៗ និងបទពិសោធន៍មួយចំនួនដែលគាត់ធ្លាប់ឆ្លងកាត់ប្រាប់មកពួកខ្ញុំ (ខ្ញុំ និងប្អូនៗរបស់ខ្ញុំ) រាល់ពេលញ៉ាំអាហាររួចឲ្យពួកខ្ញុំបានស្ដាប់យ៉ាងជក់ចិត្ត។ រឿងជាច្រើនដែលត្រូវបានលោកឪពុករបស់ខ្ញុំនិទានជាប្រចាំតាំងពីខ្ញុំនៅតូចរហូតដល់ខ្ញុំធំនោះ មានរឿងមួយក្នុងចំណោមរឿងទាំងអស់បានដិតដាមក្នុងអារម្មណ៍របស់ខ្ញុំជានិច្ច ដែលរឿងនោះមានចំណងជើងថា «អាថ៌កំបាំងនៃការបាត់ខ្លួនរបស់ក្មេងម្នាក់នៅរូងភ្នំក្បាលរមាស»។ នៅអំឡុងឆ្នាំ១៩៧០ ប្រទេសជាតិកាន់តែវឹកវរ មាននិស្សិតជាច្រើនបានរួមគ្នាធ្វើបាតុកម្មដើម្បីបណ្ដេញវៀតកុងខាងជើងចេញពីប្រទេស និងប្រឆាំងការដាក់កងទ័ពវៀតណាមខាងជើងនៅលើទឹកដីខ្មែរ។ នៅសម័យនោះប៉ារបស់ខ្ញុំបានភៀសខ្លួនពី ខេត្តតាកែវ ទៅនៅឯខេត្តកំពតដើម្បីបានជុំបងប្អូន និងមីងរបស់គាត់។ ក្នុងពេលវេលាដែលប៉ារបស់ខ្ញុំស្នាក់នៅទីនោះ មានរឿងចម្លែកមួយដែលប្រជាជនស្រុកទូកមាស

អានលម្អិត

ចោរដាច់ដាប ប្លន់គេយកប្រាក់អស់ហើយ ចាប់បឺតមាត់បុគ្គលិកស្រីស្អាតគេទៀត!

ប្រទេសថៃ៖ កាលពីព្រហាមថ្ងៃព្រហស្បតិ៍ នៅក្នុងស្រុក ថាំម៉ាកា (Tha Maka) បុរស២រូប ជាជនសង្ស័យបានប្លន់ហាងមួយដែលមានឈ្មោះថា សិវ៉ិន-អ៊ិឡិវ៉នស្ត (7-Eleven Store) ហើយជនសង្ស័យម្នាក់ក្នុងចំណោមពួកគេទាំង២ បានបង្ខំអោយអ្នកលក់វ័យក្មេងថើប ហើយបង្ខំនាងអោយទៅតាមខ្លួន ខណៈពេលដែលពួកគេរត់គេចខ្លួន។ នៅម៉ោងប្រហែល៣ជិតភ្លឺ ជនសង្ស័យជាចោរប្លន់ទាំង២បានជិះម៉ូតូមក រួចចូលហាង 7-Eleven ហើយបានដកកូនកាំបិត បញ្ជាអោយបុគ្គលិកស្រីអ្នកគិតលុយយកប្រាក់ទាំងអស់ពីថតតុមកអោយពួកគេ។

អានលម្អិត

ភ្ញាក់ផ្អើលខ្លាំង! ស្រីស្អាតមីយ៉ាន់ម៉ា មានចង្កេះតូចស្តើង ត្រឹមតែ១៣.៧ អ៊ីញ ដោយមិនបានវះកាត់

ភូមា៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ គេហទំព័រ Daily Mail បានចុះផ្សាយរឿងរ៉ាវរបស់ស្រីស្អាតឈ្មោះ Su Naing វ័យ ២៣ឆ្នាំម្នាក់ ជាជនជាតិមីយ៉ាន់ម៉ា ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ជាមួយនឹងចង្កេះតូចស្ដើងត្រឹមតែ ១៣.៧ អ៊ីញរបស់នាង អាចចាត់ទុកបានថា នាងជានារីម្នាក់ក្នុងចំណោម នារីៗដែលមានចង្កេះតូចស្ដើងជាងគេបំផុតនៅលើពិភពលោក ដោយមិនបានធ្វើការវះកាត់កែកុនឡើយ។

អានលម្អិត

សារដាស់តឿន ចំពោះឪពុកម្តាយដែលទិញឡានជ័រ ឱ្យកូនលេង ប្រយ័ត្នដូចករណីមួយនេះ!

សម្រាប់ឪពុកម្តាយ ដែលមានកូនតូច ចូលចិត្តលេង ឧបករណ៍ក្មេងលេង ឡានជ័រ វាអាចបង្កភាពគ្រោះថ្នាក់ជាយថាហេតុបាន ដូចករណីមួយនេះដែល ដែលដែកកង់របស់ឡានជ័របានជង់នឹងជើងរបស់ក្មេងតូច ធ្លុះតាំងពីបាតជើង ដល់ខ្នងជើង។ Images: Tanawat Kongtham កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ តាមរយៈហ្វេសប៊ុក ឈ្មោះ Tanawat Kongtham

អានលម្អិត

គួរឲ្យខ្លាច! សត្វឌីប្លូខូលូស ដែលគ្រប់គ្នាពុំធ្លាប់ស្គាល់

ឌីប្លូខូលូស គឺជាពពួកសត្វដែលផុតពូជ នៃលំដាប់ថ្នាក់រង មណ្ឌុកសត្វ (សត្វដែលអាចរស់នៅលើគោកផង និងក្នុងទឹកផង) ដែលមានតាំងពីសម័យកាល Caboniferous ដល់ សម័យកាល Permain របស់អាមេរិចខាងជើង និងអាព្រិច។ ឌីប្លូខូលូស មានមាឌធំជាងគេ ​និងល្បីល្បាញបំផុតនៃលំដាប់ថ្នាក់រង នៃពពួកមណ្ឌុកសត្វដែលត្រូវបានកំណត់ដោយ លលាដ៍ក្បាលមានរាងដូច Boomerang​។ អ្វីៗដែលរកឃើញនិងសិក្សាច្បាស់ពីវា គឺនៅសម័យកាល Permain របស់ប្រទេស

អានលម្អិត

ម្ចាស់​​បទ «​ទូរ​ស័ព្ទ​​ប្រាប់​​ផង​» បោះ​​ចោល​ជីវិត​ឡូយ​​ឆាយ​​នៅ​​ទី​ក្រុង​​​​ទៅ​​​រស់​នៅ​​​តាមជន​បទ​យ៉ាង​​សាមញ្ញ​!

ប្រិយមិត្តមិនតិចទេ​បានស្គាល់​តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពលោក សាន ផានិត។ នៅពេល​ដែល​ទស្សនិក​ជន​បាន​ឮ​ទំនុកច្រៀង​មួយចំនួន ធ្វើឱ្យ​នឹក​ស្រមៃទៅ​អតីតកាល​ប្រមាណ​ ២០ ​ឆ្នាំមុន​ ដែល​បាន​កន្លងផុតទៅ ហើយ​ចាំ​ច្បាស់​ណាស់​ថាគឺបទ «​ទូរស័ព្ទ​ប្រាប់​ផង» របស់លោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហាក់បីដូចជា​មួយ​ប៉ព្រិចភ្នែក ពេលនោះបទ​នេះ​ទទួលបាន​ការ​​​គាំទ្រ​ល្បីល្បាញពី​សំណាក់​យុវវ័យ​យ៉ាងខ្លាំង មិន​ថា​តាម​ជនបទ​ស្រុកស្រែ ឬ​ទីក្រុងនោះទេ​។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញថ្មីៗនេះ មានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញតារាចម្រៀងវ័យជ្រេលោក

អានលម្អិត