នៅរសៀលមួយ មានមេធាវីអឺរ៉ុបខាងកើតម្នាក់បានជិះរថយន្តធំដ៏ទំនើបរបស់គាត់ ហើយរំពេចនោះ គាត់បានឃើញបុរសពីរនាក់កំពុងស៊ីស្មៅនៅសួនច្បារតាមដងផ្លូវ។ដោយមានអារម្មណ៍មិនស្រណុកចិត្តសោះ គាត់ក៏បានប្រាប់ឱ្យអ្នកបើកបរឈប់ឡានចេញក្រៅស៊ើបមើលថីបានជាមនុស្សសោះបែរជាទៅស៊ីស្មៅ។ នៅពេលនោះលោកមេធាវីបានសួរបុរសម្នាក់យ៉ាងដូច្នេះថា “ហេតុអ្វីបានជាលោកស៊ីស្មៅ?”។ បុរសក្រីក្ររូបនោះបានតបវិញថា “យើងមិនមានប្រាក់សម្រាប់ទិញអាហារឡើយដូច្នេះហើយយើងត្រូវបង្ខំចិត្តស៊ីស្មៅ”។ ក្រោយឮដូច្នេះមេធាវីបានតបវិញថា “អ៊ីចឹងលោកមកផ្ទះរបស់ខ្ញុំ ខ្ញុំនឹងចិញ្ចឹមលោក”។ ដោយឮដូច្នេះបុរសក្រីក្របានតបវិញថា “ប៉ុន្តែអត់ទោសលោក! ខ្ញុំមានប្រពន្ធនិងកូនពីរនាក់។ ពួកគេនៅក្រោមដើមឈើនោះ”។ មេធាវីបានតបយ៉ាងលឿនថា “នាំពួកគេមកជាមួយមកអ៊ីចឹង”។ ក្រោយនិយាយចប់ជាមួយបុរសក្រីក្រទីមួយ មេធាវីបានសម្លឹងមើលបុរសទីពីរ
អានលម្អិត