ពុទ្ធោអើយ!!! រោងការប្រែទៅជាសោះកក្រោះ! ខណ:កូនក្រមុំឈឺពោះ ឆ្លងទន្លេ!

ខេត្តកំពត:​ ថ្ងៃ​មង្គលការ​មួយ​ដែល​គេ​ដឹង​ថាកូនក្រមុំ​នាម សន សុ​ភ័​ណ្ឌ ជា​គូ​នឹង​កូនកំលោះ​នាម បៀ​ច ភាស់ បាន​ធ្វើ​ឱ្យ​ក្រុម​ភ្លេង​និង​ភ្នួ​ង​ស្រឡាំងកាំង​បើកភ្នែក​ធំ​ៗខណៈ​ថ្ងៃ​ចូល​រោងស្រាប់តែ​កូនក្រមុំ​ឆ្លងទន្លេ ។ តាម​ព័ត៌មាន​ថាមង្គលការ​មួយ​នេះបាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែមីនាឆាំ្ន​២០២១នៅ​គេហដ្ឋាន​ខាង​ស្រី​តាម​ទំនៀមទម្លាប់នៅ​ភូមិ​ស្វាយ​ផ្អែមឃុំ​បឹង​សាលា​ខាងត្បូងស្រុក​កំពង់ត្រាចខេត្តកំពត ។ ប៉ុន្តែ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​នោះនៅ​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនាដែល​ជា​ថ្ងៃ​ចូល​រោងស្រាប់តែ​កូនក្រមុំ​នាម សន សុ​ភ័​ណ្ឌ បាន​ឈឺពោះ​ឆ្លងទន្លេ​បង្កើត​បានកូន​ស្រី​មួយ​នៅ​មន្ទីរពេទ្យ​ បង្អែក​ស្រុក​កំពង់ត្រាចប្រកបដោយ​សុវត្ថិភាព​ដោយ​ទុក​ឱ្យ​កូនកំលោះ​ឈរ​ជា​សា​ម៉ី​ខ្លួន​បន្ត​ពិធី​ជា​ពិសេសគឺ​ឈរ​ទទួលភ្ញៀវ​តែ​ម្នាក់ឯង ឯ​កូនក្រមុំ​នៅ​ឯ​មន្ទីរពេទ្យ ។

អានលម្អិត

មិនធម្មតា! ប្ដីអាយុ ៤៨ ឆ្នាំប្រពន្ធអាយុ ៤១ ឆ្នាំតែសម្រស់ប្រពន្ធនៅតែក្មេងស្អាតដូចក្រមុំ ១៨ ឆ្នាំកំពុងតែល្បីខ្លាំង

ភ្នំពេញ៖ ជាការពិតណាស់ដែលរូបថតជាច្រើនសន្លឹក របស់គូស្វាមីភរិយាមួយគូ ដោយត្រូវបានបង្ហោះ ពេញហ្វេសប៊ុក ជាមួយនឹង សម្រស់របស់ភរិយា ដែលនៅតែស្រស់ស្អាត សាច់ចាំដដែល ហើយរូបថតទាំងអស់នោះ ក៏មានអ្នកស៊ែរច្រើនខ្លាំងតែម្តង ដែលច្រណែននឹងសម្រស់របស់នាង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងនៅក្នុងផេកមួយ បានបង្ហាញថា ពួកគេបានស្រលាញ់គ្នាតាំងពីក្មេងៗមកម្ល៉េះ ប៉ុន្តែដល់ពេល ចាស់ទៅដូចគ្នា បែរជា ភរិយានៅតែក្មេងដូចជាមនុស្សស្រីអាយុ១៨ឆ្នាំ

អានលម្អិត

ឡូយ​កប់​! ធឿន បុរី ដាក់​មួយ​បទ «ចូលចិត្តជ.ប៉ុន»​ប្លែក​ផ្ទុះ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីហ្វេនៗនាក់គ្រាំទ្រ….(មាន​វីដេអូ​)

ក្រោយ​ស្ងប់​បាត់​មួយ​រយៈ​ធំ​ក្នុង​ការ​ចេញ​បទ​ចម្រៀង ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយ​ចំនួន​ចេះតែ​សួរ​ថា​តើ​ពេលណា​ផលិតកម្ម​Galaxy Navatra​ចេញ​បទ​ឲ្យ​ធឿន បុរី នោះ​, ពេលនេះ ចម្លើយ ត្រូវ​បាន​បង្ហាញ​តាមរយៈ​ចម្រៀង​មួយ​បទ មាន​ចំណងជើង​ថា «​ចូលចិត្ត​ជ.ប៉ុន»។   ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជុំវិញ​រឿ.ងនេះ ផលិតកម្ម​Galaxy Navatra ក៏បាន​ប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ល្ងាច​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១​ដែរ​ថា «​អ្នកគាំទ្រ​ដែល​រង់ចាំ​ធឿន បុរី

អានលម្អិត

របួសដោយរលាកភ្លើង គួរថែទាំដោយរបៀបណាទើបល្អ?

ភាគច្រើនការរបួសដោយរលាកតិចតួចអាចថែរក្សាដោយខ្លួនឯងនៅផ្ទះបានដោយមិនបាច់ត្រូវទៅជួបពេទ្យឡើយ។ ភាពធ្ងន់ធ្ងរនៃការរលាកគឺអាស្រ័យទៅតាមកន្លែងដែលវាគ្របដណ្តប់ និងជម្រៅដែលវាកើតមាន។ សម្រាប់ការរលាកកម្រិតទីមួយប៉ះពាល់តែស្រទាប់ស្តើងខាងលើគេប៉ុណ្ណោះ។ ការរលាកកម្រិតទីពីរកើតឡើងលើស្រទាប់ជ្រៅជាងនេះ។ ការរលាកកម្រិតទីបីវិញគឺធ្ងន់ធ្ងរបំផុត ព្រោះវារលាកពេញស្រទាប់ស្បែកទាំងមូល ដែលអាចបំផ្លាញវាផង និងជាលិកានៅខាងក្រោមនោះផង។ ចូរទៅជួបគ្រូពេទ្យបើសិនជាការរលាកនោះគឺខ្មៅក្រហម និងមើលទៅរលោង និងពងបែក ព្រោះវាជាសញ្ញានៃការរលាកកម្រិតទីពីរ។ ចូរស្វែងរកការព្យាបាលភ្លាមៗបើសិនជាស្បែកទៅជាស្ងួត និងរឹងដូចជ័រកៅស៊ូ ជាមួយនឹងស្នាមស ត្នោត ឬខ្មៅ។ ទាំងនេះគឺជាសញ្ញាទាក់ទងនឹងការរលាកកម្រិតទីបី។ ដើម្បីព្យាបាលការរលាកតិចតួច

អានលម្អិត

មូលហេតុក្រចក​ចេញ​ជា​ពណ៌​លឿង!

​ក្រចក​អាច​ជា​កន្លែង​ដែល​អាច​សម្គាល់​ដឹង​នូវ​រឿង​ជា​ច្រើន​អំពី​សុខភាព​អ្នក រួម​ទាំង​ការ​កង្វះ​ជីវជាតិ និង​ការបង្ក​រោគ​នានា​ផង​។ ដូច្នេះហើយ អ្នក​គួរតែ​ខ្វល់ខ្វាយ​ផង​អំពី​ការប្រែប្រួល​នានា​ចំពោះ​ក្រចក​។ យ៉ាងណាមិញ មាន​មូលហេតុ​មួយចំនួន​ដែល​អ្នក​គួរតែ​យកចិត្តទុកដាក់​ផង​នៅ​ពេល​សម្គាល់​ឃើញថា ក្រចក​ប្រែ​ទៅ​ជា​លឿង​។ ​ ​ជំងឺ​ថ្លើម​ ​នៅ​ពេល​អ្នក​និយាយ​ដល់​ក្រចក​ពណ៌​លឿង រឿង​ដំបូង​គេ​ដែល​ត្រូវ​គិត​គឺ​ការ​ចេញ​លឿង​លើ​ស្បែក ហើយ​វា​ក៏​លឿង​ដល់​ក្រចក​ដែរ​។ ករណី​បែប​នេះ​កើតឡើង​ដោយសារ​តែ​កម្រិត​នៃ​សារធាតុប៊ី​លី​រ៉ុយ​ប៊ីន​ឡើង​ខ្ពស់​ក្នុងឈាម​។ ​ ជំងឺ​តម្រងនោម​ ​រឿង​នេះ​មិនមែន​មាន​តែ​ថ្លើម​ទេ ការ​ដែល​មាន​សារធាតុប៊ី​លី​រ៉ុយ​ប៊ីន​ក្នុងឈាម​ច្រើនពេក ក៏​អាច​បណ្តាលមកពី​ជំងឺ​តម្រងនោម និង​បង្ក​ជា​ពណ៌​លឿង​ដល់​ក្រចក​ដែរ​។

អានលម្អិត

វិធី​សង្គ្រោះ​បឋម​ចំពោះ​អា​ការៈគ្រិច​កែងជើង!

ការ​គ្រិច​កើតឡើង​នៅ​ពេល​សរសៃ​ចង​ឆ្អឹង​និង​ឆ្អឹង​មួយ ឬ​ច្រើន​ត្រូវបាន​យឺត រ​មួល ឬ​រហែក ហើយ វា​ភាគ ច្រើន​កើត​លើ​ការ​មាន​របួស​កែងជើង​តែម្តង​។ ករណី​គ្រិច​តិចតួច សរសៃ​មួយចំនួន របស់​សរសៃ ចង​ឆ្អឹង​គឺ​ត្រូវបាន​យឺត​។ ករណី​ធ្ងន់ធ្ងរ​វិញ សរសៃ​នោះ​អាច​នឹង​រហែក​។ ការ​គ្រិច​តិចតួច​អាច​ព្យាបាល​ដោយ​ខ្លួនឯងបាន​។ ប៉ុន្តែ​ករណី​ធ្ងន់ធ្ងរ​វិញ​គឺ​ត្រូវ​ការព្យាបាល​ដោយ​គ្រូពេទ្យ ឬ​ឈានដល់​វះកាត់​ទៀត​ក៏មាន​ដែរ​។ បើសិនជា​មាន​អ្វី​មួយ​សង្ស័យ ចូរ​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ថតកាំរស្មីអ៊ិច​ទៅ​។ ​ចូរ​ប្រើ​ក្បួន​ព្យាបាល​ដោយ​ពាក្យកាត់​ថា RICE៖

អានលម្អិត

ការសង្គ្រោះ​បឋម​លើ​ករណី​ឈាម​អញ្ចាញធ្មេញ!

​ធម្មតា អាការៈ​ជំងឺ​ឈាម​អញ្ចាញធ្មេញ​គឺ​កើតឡើង​ក្នុង​មាត់ ហើយ​យើង​អាច​សម្គាល់​ដឹងបាន​ថា​មនុស្ស​ម្នាក់​នោះ​ឈាម​អញ្ចាញធ្មេញ​បាន​តាមរយៈ​អ្នកជំងឺ​នោះ​មាន​ជំងឺ​នេះ​រ៉ាំរ៉ៃ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ឈាម​អញ្ចាញធ្មេញ​អាច​បណ្តាលឱ្យ​បាក់​ធ្មេញ​ដែរ​។ ​មូលហេតុ​ ​ •​    ​កង្វះ​អនាម័យ​មាត់​ធ្មេញ​ •​    ​សម្អាត​កំណក​ធ្មេញ​ជាប់​ធ្មេញ​មិនបាន​គ្រប់គ្រាន់​ •​    ​មាន​ការប៉ះទង្គិច​ក្នុង​មាត់​ដូចជា ការ​ដុះធ្មេញ​ខ្លាំងៗ​ពេក​ •​    ​មាន​ការបង្ក​រោគ​ •​    ​កង្វះ​វីតាមីន C ឬ

អានលម្អិត

(មានវីដេអូ) តើអ្នកស្គាល់ផ្លែនេះទេ?

តើអ្នកស្គាល់ផ្លែនេះទេ? ផ្លែនេះមានឈ្មោះថា ផ្លែក្រូចបាតដៃព្រះ (Buddha’s Hand) ត្រូវបានគេរកឃើញជាទូទៅនៅក្នុងប្រទេសចិន ភាគខាងជើងនៃប្រទេសឥណ្ឌា ឥឡូវឃើញមាននៅវៀតណាម និងថៃផងដែរ។ ជាក្រូចដែលមានរូបរាងចម្លែក មានរូបរាងវែងៗ ដូចម្រាមដៃជាច្រើន គួរអោយចាប់អារម្មណ៍ មានអាយុកាលយូរមកហើយ វាត្រូវបានគេចាប់អារម្មណ៍លើរូបរាងចម្លែករបស់វា និងជាពិសេស គឺក្លិនរបស់វា ។ ក្រូចនេះកំពុងវាយលុកទីផ្សារដែលមានតម្លៃថ្លៃមិននឹកស្មាន ដោយទោះជាវាពិបាកបរិភោគ

អានលម្អិត

ហេតុអ្វីបានចាស់ៗច្រើននិយាយថា មនុស្សត្រចៀកស? តើត្រចៀកស មានអត្ថន័យយ៉ាងម៉េច?

ការពិត លោកប្រៀបធៀប មនុស្សត្រចៀកស ទៅនឹងពពួក មាន់ព្រៃឈ្មោល ដែលមានត្រចៀកស ក្នុងលក្ខណៈធម្មជាតិ ជាសត្វមាន់ព្រៃ។ នៅពេលណាពពួកមាន់ឈ្មោលព្រៃទាំងនេះ បានឮសំឡេង រងាវរបស់មាន់ព្រៃដទៃទៀត វាក៏ប្រឹងដកកច្រឹង រងាវតបវិញភ្លាម មិនបង្អង់ មិនតែប៉ុណ្ណោះ ហោះហើរតាមទៅរកគ្នា ដើម្បីប្រកួតបំពងសំឡេងរងាវ ឆ្លើយឆ្លងអឺងកង រហូតមានកាលខ្លះ បើកស្លាបក្រញឹង

អានលម្អិត

ផ្អើលអ្នកភូមិ! សម្រុកទៅអុចធូបសុំលេខឆ្នោតពីដំបូកដុះឡើងមុខដូចមនុស្ស!

បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពព័ត៌មានបានអោយដឹងថាហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅស្រុកប្រាសាទ ខេត្តសុរិន្ទ ប្រទេសថៃ បន្ទាប់ពីអ្នកស្រុកបានឃើញ ដំបូកមួយដ៏ចម្លែកដុះមកដោយមានរូបរាង និង មុខមាត់ដូចជាកូនក្មេងប្រុសម្នាក់ដែលអ្នកស្រុកហៅថា អាខៃ ជាព្រលឹង កុមារដែលជនជាតិថៃមានជំនឿថាស័ក្ដិសិទ្ធិ អាចសុំលាភសុំជ័យបានតាមបំណងប្រាថ្នា។ ក្នុងនោះផងដែរម្នាក់ៗមិនចាំ យូរ ក៏សម្រុកទៅសុំលេខឆ្នោតព្រោះមានជំនឿថាដឹងតែចាក់ត្រឹមភ្លឹមៗតែម្តង ឯអ្នកខ្លះទៀតក៏បានទៅសុំលាភជ័យទៅ មានបំណងរៀងៗខ្លួនផងដែរ។ តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺថាអាជ្ញាធរស្រុកប្រាសាទ ខេត្តសុរិន្ទក៏កំពុងតែស៊ើបអង្កេតដើម្បីឱ្យដឹងជាក់ច្បាស់ថា ដំបូកនេះដុះដោយធម្មជាតិដោយខ្លួនឯង

អានលម្អិត