ខ្យងនេះមានឈ្មោះក្នុងភាសាបច្ចេកទេសហៅថា “Coconut crab” ឬហៅម្យ៉ាងទៀតថា “Robber crab” ទោះជាយើងហៅថាខ្យងបរទេសហៅថាក្ដាម តែរាងវាមើលទៅដូចជាបង្កងកាត់ក្ដាម។ សត្វនេះពេលតូចវារស់នៅក្នុងសម្បកខ្យង។ ដោយសារតែខ្លួនវាមួយកំណាត់ក្រោយទន់ដូចជាខ្លួនដង្កូវដែលអាចរងការចឹកស៊ីឬមុតស្លាប់ងាយៗបាន ទើបវាត្រូវការគ្របកំបាំង ហើយសម្បកខ្យងជាដំណោះស្រាយល្អបំផុតសម្រាប់វា ពួកវាប្ដូរសម្បកជារឿយៗទៅតាមការធំធាត់ហើយឈប់នៅក្នុងសម្បកនៅពេលដែលវាធំពេញវ័យគឺនៅពេលដែលសម្បកខ្លួនវារឹង។ ក្នុងរយៈពេលនៅក្នុងសម្បកសត្វនេះស៊ីតែផ្លែឈើដែលទុំជ្រុះលើដីតែនៅពេលធំវាស៊ីរបស់គ្រប់មុខទាំងអស់ដែលអាចរកបានតែចំណូលចិត្តវាគឺផ្លែដូង វាស៊ីដោយប្រើដង្កៀបធំ2របស់វាកៀបបកស្រកីនឹងកៀបបំបែកលលាដ៏ដូងដើម្បីស៊ីសាច់ វាថែមទាំងអាចឡើងដើមឈើទៀត ភាគច្រើនគេឃើញវាតោងជាប់នឹងធ្លាយដូងដេកឬសម្ងំពួនពីសត្វនានា តែសម្បុកវាគឺនៅលើដីក្នុងគល់ឈើពុកៗ។ ក្តាមនេះវាស្ថិតនៅក្នុងអម្បូរតែមួយជាមួយនិងសត្វ ប្រឡាំងកាស់
អានលម្អិត