សម្ដេច ស ខេង បញ្ជាឱ្យពិនិត្យបន្ទាន់ លើស្មៀនឃុំ-សង្កាត់ បញ្ចេញឫកពាមិនសមរម្យពេលពលរដ្ឋទៅរកសេវាសាធារណៈ!
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវចុះពិនិត្យជាបន្ទាន់ចំពោះស្មៀនឃុំ-សង្កាត់ ព្រោះមានប្រជាពលរដ្ឋបានរាយការណ៍តាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច ថាមានស្មៀនឃុំ-សង្កាត់ មួយចំនួនមានឫកពាមិនសមរម្យ ខណៈពេលដែលប្រជាពលរដ្ឋមកទទួលយកសេវាសាធារណៈនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១
អានលម្អិត