វិធីសាស្រ្តងាយៗ ដើម្បីកំចាត់ការស្លាក់ឆ្អឹងត្រីជាប់បំពង់ក!
គ្មានអ្វីអាក្រក់ជាងនៅពេលអ្នកកំពុងញុំាបាយដ៏ឆ្ងាញ់ ស្រាប់តែមានឆ្អឹងត្រីស្លាក់ជាប់បំពង់កនោះទេ អារម្មណ៍មួយនេះអ្នកប្រាកដជាធ្លាប់ជួប និងយល់ច្បាស់ជាក់ជាមិនខាន ជាពិសេសចំពោះអ្នកដែលមានកូនតូចៗ នៅពេលកូនរបស់អ្នកស្លាក់ឆ្អឹងត្រីជាប់នឹងបំពង់ក អ្នកប្រាកដជាស្រែកឆោឡោ និងរកវិធីជួយកូនរបស់អ្នកសិន។ មានអ្នកខ្លះក៏ផឹកទឹកខ្មេះ អ្នកខ្លះទៀតក៏ញុំាបាយ ឬអ្វីមួយបន្ថែមដើម្បីធ្វើឲ្យវាបាត់ ប៉ុន្តែបើតាមសម្តីរបស់លោកវេជ្ជបណ្ឌិតម្នាក់បាននិយាយថា វិធីសាស្រ្តនេះគឺខុសទាំងស្រុង ពោលគឺនៅពេលអ្នកកំពុងស្លាក់ឆ្អឹងត្រីជាប់នឹងបំពង់ក អ្នកពុំគួរញុំាអ្វីបន្ថែមទៀតទេពីព្រោះវាអាចធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរលើសដើម។ ផ្ទុយទៅវិញ អ្នកត្រូវបញ្ឈប់ការញ៉ាំជាបន្ទាន់ និងត្រូវញុំាទឹកឲ្យបានច្រើន។ អ្នកជំនាញបានណែនាំថា ឲ្យតែអ្នកញុំាទឹកឲ្យបានច្រើន
អានលម្អិត