សូមចូលរួមអបអរ!! ប្រាសាទខ្មែរត្រូវបានរកឃើញក្នុងព្រៃធំបំផុត…ជាងពាន់ឆ្នាំមកហើយដែលគ្មានអ្នកដឹង
ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសបន្ទាប់ពីក្រសួងបរិស្ថានបានលាតត្រដាងប្រាសាទបុរាណមួយលាក់ខ្លួនកណ្ដាលព្រៃឡង់ របស់ប្រទេសកម្ពុជា។ តាមការទម្លាយប្រាប់របស់ក្រសួងបរិស្ថាន ប្រាសាទបុរាណសម្ងំលាក់ខ្លួនក្នុងព្រៃដ៏ជ្រៅនោះឈ្មោះថា ប្រាសាទត្រពាំងប្រើស មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ មានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស មានចម្ងាយពីភ្នំជីប្រមាណ៥គ.ម។ យោងតាមឯកសារមួយចំនួនបញ្ជាក់ថា ប្រាសាទនេះ កសាងអំពីឥដ្ឋ ចំណែកគ្រឹះសាងអំពីថ្មបាយក្រៀម បែរមុខទៅទិសឦសាន។ បច្ចុប្បន្នប្រាសាទដ៏កម្សត់នេះ បានបាក់បែកស្ទើរតែទាំងស្រុងទៅហើយ។ រីឯតួប្រាសាទត្រូវបានបែកបាក់មួយចំហៀង
អានលម្អិត