អស្ចារ្យមែន!!! ក្រុមហ៊ុនបច្ចេកវិទ្យាស្លូវ៉ាគី​ ទទួលជោគជ័យក្នុងការសាកល្បងឡានហោះហើយ… (មានវីដេអូ)

ប្រាទីស្លាវ៉ា៖ ក្រុមហ៊ុនបច្ចេកវិទ្យា​ប្រទេសស្លូវ៉ាគី​​មួយ ដែលមានឈ្មោះថា KleinVision បានទទួលជោគជ័យក្នុងដំណើរធ្វើតេស្តសាកល្បងឡានហោះជាលើកដំបូងរបស់ខ្លួន ហើយក៏កំពុងសង្ឈឹមថាអាចនឹងចេញលក់​នៅលើទីផ្សារ​ក្នុងឆ្នាំ ២០២១ ខាងមុខដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាខាងលើ បានចែករំលែកខ្សែវីដេអូ ដែលបង្ហាញពីសមត្ថភាពហោះហើរ​​នៃឡានហោះឈ្មោះថា AirCar ដែលត្រូវបានធ្វើឡើងនៅទីតាំងសាកល្បងមួយ ស្ថិតក្នុងអាកាសយានដ្ឋាន Piestany ប្រទេសស្លូវ៉ាគី កាលពីចុងខែតុលា។ គួរជម្រាបដែរថា ​AirCar គឺជាប្រភេទឡានហោះ

អានលម្អិត

រកឃើញដុំមាសដ៏កម្រនៅអូស្ត្រាលី ដែលអ្នកជំនាញជឿថា វាមានតម្លៃខ្ទង់មុឺនដុល្លារឯណោះ!

អូស្ត្រាលី៖ កាលពីព្រឹកថ្ងៃពុធទី០៧ ខែតុលាកន្លងទៅថ្មីៗនេះ មានពលរដ្ឋម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានរកឃើញនូវដុំមាសដ៏កម្រមួយនៅក្បែរទីក្រុង Kalgoorlie ភាគខាងលិចរដ្ឋ Perth ប្រទេសអូស្ត្រាលី ដែលមានទម្ងន់ប្រមាណ២៨០ក្រាម។ ហើយអ្នកជំនាញបានជឿជាក់ថា វាមានតម្លៃរហូតដល់ទៅ៣០,០០០ដុល្លារអាមេរិកឯណោះ។ រូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីដុំមាស ត្រូវបានអ្នករកឃើញលាក់មុខ យកទៅបង្ហោះចែកចាយនៅលើគេហទំព័រហ្វេសប៊ុកឈ្មោះ The Prospector Patch

អានលម្អិត

ពលរដ្ឋមួយក្រុម នាំគ្នាវារដូចអណ្ដើកជារៀងរាល់ថ្ងៃ ដើម្បីឲ្យអាយុវែង និងរាងកាយមាំមួន…(មានវីដេអូ)

ចិន៖ ក្រុមមនុស្សវ័យចំណាស់ ដែលចូលនិវត្តន៍ បាននាំគ្នាហាត់ប្រាណក្បាច់ដ៏ប្លែកមួយ ដើម្បីឲ្យអាយុវែង និងរាងកាយមាំមួន ដោយការវារដូចសត្វអណ្ដើកជារៀងរាល់ថ្ងៃ នៅសួនច្បារមួយកន្លែង ក្នុងទីក្រុង Guangzhou ប្រទេសចិន។ យោងតាមសម្ដីរបស់លោកតាម្នាក់នាមត្រកូលថា លី អាយុ៩១ឆ្នាំ ជាអ្នករកនឹកឃើញក្បាច់ហាត់ប្រាណនេះ បានឲ្យដឹងថា រូបគាត់ផ្ទាល់គឺធ្លាប់ជាអ្នកនិយមលេងកីឡា និងចាប់ផ្ដើមធ្លាក់ខ្លួនឈឺដេកលើគ្រែក្នុងឆ្នាំ១៩៩៥។ ហើយដោយសារតែមានចំណង់ចំណូលចិត្តខ្លាំងចំពោះការហាត់ប្រាណ គាត់ក៏ចាប់ផ្ដើមហាត់ប្រាណតាមរបៀបស្រាលៗបន្ដិចបន្ដួចនៅលើគ្រែ

អានលម្អិត

រូបរាងរន្ធផ្ចិត អាចប្រាប់អំពីបុគ្គលិកលក្ខណៈរបស់អ្នក តើមួយណាជារូបរាងរន្ធផ្ចិតរបស់អ្នក?

រូបរាងរន្ធផ្ចិតរបស់មនុស្សយើងម្នាក់ៗ សុទ្ធតែអាចប្រាប់ពីបុគ្គលិកលក្ខណៈ និងលាភពសំណាងដល់ម្ចាស់ តើមួយណាជារន្ធផ្ចិតរបស់អ្នក? ១. ផ្ចិតប៉ោង ប្រសិនបើរន្ធផ្ចិតរបស់អ្នកមានរាងប៉ោង នោះបញ្ជាក់ថា អ្នកជាមនុស្សរឹងមាំ ហើយក៏រឹងរូស ចចេស មានះផងដែរ។ តែយ៉ាងណាមិញ អ្នកក៏ជាមនុស្សដែលឧស្សាហ៍ព្យាយាម មិនថាអ្នកធ្វើកិច្ចការងារអ្វីនោះទេ អ្នកក៏នឹងប្រឹងប្រែង ហើយធ្វើទាល់តែអស់ពីសមត្ថភាព ដោយមិនខ្វល់ថាត្រូវនឿយហត់ ស្លាប់ ឬរស់នៅះឡើយ។

អានលម្អិត

ហួសចិត្ត! ម្ដាយកំពុងរាំ បង្កើតវីដេអូតិកតុក ស្រាប់តែកូនជើងល្អ ឆក់ទូរសព្ទរត់ប្រុច

បរទេស៖ គ្មាននរណាម្នាក់ចង់ឲ្យមានគេលួចយកទូរសព្ទដៃរបស់ខ្លួនទេ ប៉ុន្តែរឿងទាំងនេះអាចនឹងប្រែក្លាយទៅជារឿងគួរឲ្យអស់សំណើច និងហួសចិត្តទៅវិញ នៅពេលក្មេងតូចៗបានឆក់យកទូរសព្ទដៃ កំឡុងពេលម្ដាយរបស់ពួកគេកំពុងរាំ ដើម្បីថតវីដេអូតិកតុក។ វីដេអូនៃក្មេងចោរដ៏គួរឲ្យស្រលាញ់ត្រូវបានគេយកទៅបង្ហោះ នៅលើប្រព័ន្ធអ៊ីនធឺណេត ហើយទទួលបានការចាប់អារម្មណ៍និងមានភាពល្បីល្បាញយ៉ាងខ្លាំងផងដែរ។ យ៉ាងណាមិញ អាណាព្យាបាលក៏គួរតែមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ទូរសព្ទរបស់ក្មេងតូចៗ ដែលអាចបង្កហានិភ័យនៅថ្ងៃខាងមុខ។ មិនតែប៉ុណ្ណោះ ការឆក់យកទូរសព្ទពីមនុស្សធំនិងរត់គេចបែបនេះ អាចបង្កជាគ្រោះថ្នាក់ជាយថាហេតុ ដែលអាណាព្យាបាលមិនគួរមើលរំលង៕ សូមទស្សនាវីដេអូខាងក្រោម៖

អានលម្អិត

ក្មេងស្រីងាកក្បាល ៩០ដឺក្រេ ដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជប៉ុ​ន ដែលគ្រប់គ្នាគិតថានាងជាខ្មោច!

ជប៉ុន៖ នៅពេលដែលប៉ុស្តិ៍ទូរទស្សន៍ជប៉ុនមួយកំពុងចាក់ផ្សាយ ស្រាប់តែមានរឿងចម្លែកមួយនៅក្នុងចំណោមក្រុមស្ត្រីដែលកំពុងអង្គុយទស្សនាកម្មវិធី។ កាមេរ៉ាបានចាប់រូបរបស់ស្ត្រីម្នាក់មើលទៅគួរឱ្យខ្លាច និងទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាជាច្រើន។ ក្នុងក្រសែភ្នែកអ្នកមើលគឺជារូបភាពរបស់ក្មេងស្រីម្នាក់ដែលក្បាលរបស់នាងផ្អៀងរហូតជិត ៩០ ដឺក្រេ ហើយផ្ទៃមុខរបស់នាងមានពណ៌សខុសប្លែកពីមនុស្សធម្មតា។ រូបភាពរន្ធត់នេះត្រូវបានបង្ហោះលើបណ្តាញសង្គមនិងទាក់ទាញការចង់ដឹងចង់ឃើញនិងការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។ រូបភាពនេះបានមានភាពល្បីល្បាញដោយសារតែមើលទៅហាក់ដូចជាខ្មោចស្រីម្នាក់។ មនុស្សជាច្រើនជឿថានេះមិនមែនជាមនុស្សសាមញ្ញទេពីព្រោះរូបភាពត្រូវបានកាត់ចេញពីវីដេអូពិបាកកែ។ នៅពេលនោះក្រុមដែលមានជំនឿអរូបីកំពុងតែលើកយកមកពិភាក្សា។ វាថែមទាំងត្រូវបានគេចុះបញ្ជីនៅក្នុងបញ្ជីនៃរូបភាពខ្មោចលងទាំង ១០ ដែលជារឿងអាថ៌កំបាំងមួយក្នុងចំណោមរឿងអាថ៌កំបាំងរាប់ពាន់នៅក្នុងប្រទេសជប៉ុន។ ទោះយ៉ាងណាក៏មានមតិមួយចំនួនបានលើកឡើងថាវាគ្រាន់តែជាការលេងសើចនៃទស្សនៈរបស់កម្មវិធីទូរទស្សន៍ហើយក្មេងស្រីនេះគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ។ ក្រោយមកទៀតក៏លេចរូបភាពក្មេងស្រីដូចគ្នានេះនៅលើកម្មវិធីជប៉ុនមួយទៀតដែលមានឈ្មោះថា“ The lion

អានលម្អិត

ចេះតែមានហើយ! ដំឡើងឧបករណ៍កំណត់ពេលវេលាក្នុងបង្គន់ នៅពេលបុគ្គលិកចូលប្រើម្ដងៗ

ប៉េកាំង៖ អ្នកប្រើប្រាស់បណ្ដាញសង្គមនៅក្នុងប្រទេសចិន មានការខឹងសម្បារយ៉ាងខ្លាំងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាមួយឈ្មោះ Kuaishou ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ដោយសារតែក្រុមហ៊ុននេះបានដំឡើងឧបករណ៍កំណត់ពេលវេលាក្នុងបង្គន់ សម្រាប់បុគ្គលិក នៅពេលចូលប្រើប្រាស់ម្ដងៗ។ ជាក់ស្ដែងយោងតាមរូបភាពដែលគេបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញពីឧបករណ៍កំណត់ពេលវេលាឌីជីថល ដែលព្យួរនៅខាងលើបង្គន់នីមួយៗ និងដុំសែនស័រតូចមួយត្រូវបានដំឡើងនៅលើទ្វារបង្គន់ ដើម្បីធ្វើឲ្យឧបករណ៍នោះដំណើរការ នៅពេលបុគ្គលិកចាប់ផ្ដើមចូលប្រើ។ ឧបករណ៍កំណត់ពេលវេលា ដែលព្យួរនៅខាងលើបង្គន់ ចំពោះទង្វើបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម បានបញ្ចេញមតិដោយលើកឡើងថា នេះការឃ្លាំមើល

អានលម្អិត

ក្រយៅម្រាមដៃ បង្ហាញពីលក្ខណៈសម្បត្តិរបស់អ្នកថាមនុស្សបែបណា!

លំនាំក្រយៅដៃទី១ ប្រសិនបើក្រយៅម្រាមដៃរបស់អ្នកស្ថិតនៅក្នុងលំនាំនេះ អ្នកគឺជាមនុស្សមានភាពស្វាហាប់ និងមានទំនុកចិត្ត។ ទំនុកចិត្តរបស់អ្នកនឹងបញ្ចេញឱ្យឃើញនៅក្នុងរាល់សកម្មភាពរបស់អ្នក។ អ្នកជឿជាក់លើខ្លួនឯង ហើយមិនស្វែងរកយោបល់របស់អ្នកដទៃ។ គំនិតរបស់អ្នកសមហេតុផល និងជាអ្នករៀបចំផែនការមួយដែលអាចនឹងមានការលំបាកក្នុងការផ្លាស់ប្តូរជាមួយនឹងបរិយាកាស។ អ្នកជាមិត្តស្មោះត្រង់ម្នាក់ដែលមិនដែលបោះបង់ចោលមិត្តភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ ទោះយ៉ាងណាក៏ដោយអ្នកមិនមានបញ្ហាក្នុងការប្រើប្រាស់បណ្តាញរបស់អ្នកដើម្បីស្វែងរកឱកាសទាក់ទាញជាងនេះទេ។ ចាប់តាំងពីអ្នកបានកំណត់ផ្លូវរួចមក មនុស្សអាចគិតថាអ្នកជាអ្នកមានភាពលេចធ្លោរ និងអន់ចិត្តប៉ុន្តែអ្វីទាំងនោះមិនសំខាន់នោះទេ។ អ្នកដឹងពីអ្វីដែលអ្នកចង់បានហើយធ្វើតាមជាមួយអ្វីទាំងអស់ដែលអ្នកមាន។ លំនាំក្រយៅដៃទី២ ប្រសិនបើស្នាមក្រយៅម្រាមដៃរបស់អ្នកស្ថិតក្នុងលំនាំនេះ អ្នកទំនងជាមនុស្សស្ងប់ស្ងាត់ និងសន្តិភាព។ អ្នកឃើញភាពល្អរបស់មនុស្សនិងស្ថានភាព។

អានលម្អិត

ហួសចិត្ត! ទារកក្នុងផ្ទៃលើកម្រាមដៃកណ្ដាលឡើងពេលឆ្លុះអេកូ

អង់គ្លេស៖ នារីម្នាក់មានឈ្មោះថា ដេវីដ អាយុ២៤ឆ្នាំ ព្រមទាំងគូដណ្ដឹងឈ្មោះ ជេស អាយុ២៣ឆ្នាំ មកពីទីប្រជុំជន Nantwich នៃប្រទេសអង់គ្លេស មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញកូនក្នុងផ្ទៃធ្វើចលានា។ គូស្នេហ៍វ័យក្មេងគូនេះ បានចំណាយប្រាក់ ទៅលើការឆ្លុះអេកូឯកជនមួយតាមបែប 4D ដើម្បីបានឃើញមុខកូនក្នុងផ្ទៃ នៅកំឡុងពេលកំពុងពរពោះសប្ដាហ៍ទី៣០។ ហើយការឆ្លុះអេកូឯកជននេះ ត្រូវបានធ្វើឡើង

អានលម្អិត

មាន់ចម្លែកមួយក្បាល ចូលចិត្តស៊ីដែកវីសរាល់ថ្ងៃ…(មានវីដេអូ)

ចិន៖ សត្វមាន់មួយក្បាល បានធ្វើឲ្យម្ចាស់របស់វាភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវាប្លែកពីមាន់ដទៃទៀត ដោយចូលចិត្តស៊ីដែកវីសជាអាហារ។ លោក Song ជាម្ចាស់មាន់ រស់នៅក្នុងខេត្ត Heilongjiang បានឲ្យដឹងថា កាលពីខែកក្កដាកន្លងទៅនេះ លោកបានទិញមាន់ប៉ុន្មានក្បាលមកចិញ្ចឹម ដោយដាក់ពួកវាឲ្យនៅទីធ្លាខាងក្រៅហាងជួសជុលអគ្គិសនីរបស់លោក។ ហើយមានថ្ងៃមួយ ខណៈពេលលោកកំពុងធ្វើការ ស្រាប់តែមានមាន់មួយក្បាល បានស៊ីដែកវីស ដែលធ្វើឲ្យលោកនិយាយទៅកាន់អតិថិជនរបស់លោកថា «មាន់មួយក្បាលនេះ

អានលម្អិត