អ្នកធ្វើបុណ្យអាចនិងក្លាយជាអ្នកធ្វើបាបបើមិនយល់ពីការធ្វើទាន!

ទាន មានន័យថា ការឲ្យនូវរបស់ដែលគួរឲ្យ ដល់បុគ្គលដែលគួរឲ្យ ។ ចុះដូចម្តេចដែលហៅថា វត្ថុដែលគួរឲ្យ? ហើយដូចម្តេចដែលហៅថា បុគ្គលដែលគួរឲ្យ? វត្ថុដែលគួរឲ្យ សំដៅដល់ វត្ថុទាំងឡាយដែលញ៉ាំងប្រយោជន៍ឲ្យកើតមានដល់បុគ្គលអ្នកទទួល ដូចជា អាហារបរិភោគ គ្រឿងឧបរិភោគ (របស់ប្រើប្រាស់) ទីស្នាក់អាស្រ័យ ថ្នាំសម្រាប់ព្យាបាលជំងឺ ជាដើម ។បុគ្គលដែលគួរឲ្យ

អានលម្អិត

ល្បិចសាហាវមែនយាយនេះ! បន្លំលុយគេអាប់យកញាត់ចូលខោ ហើយប្រកែកថាគេអាប់ខ្វះ…ចុងក្រោយបាក់ស្បាតព្រោះថា… (មានវីដេអូ)

ម៉ាឡេស៊ី៖ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវីដេអូឃ្លីបមួយ ដែលត្រូវបានគេបង្ហោះចែកចាយនៅលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពរបស់ស្រ្តីវ័យចំណាស់ម្នាក់ បានប្រើល្បិចបន្លំលុយអាប់ពីបុគ្គលិកនៅក្នុងហាង ប៉ុន្តែលទ្ធផលចុងក្រោយបាក់ស្បាតត្រង់ខ្លាចកាមេរ៉ាសុវត្ថិភាព។ ជាក់ស្ដែង ផ្អែកតាមរយៈប្រភព និងវីដេអូឃ្លីប ដែលត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពក្នុងហាង បានបញ្ជាក់បង្ហាញឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ ស្រ្តីវ័យចំណាស់មិនត្រូវបានគេស្គាល់អត្តសញ្ញាណម្នាក់ បានចូលមកទិញទំនិញនៅក្នុងហាង (នំ) Lam Fong Biscuit មួយកន្លែង

អានលម្អិត

មាន​រឿង​អ្វី​កើតឡើង ​នៅពេលដែល​អ្នក​បន្ថែម​ខ្ទឺម ​ទៅ​ក្នុងកែវ​ទឹក​ដោះ​គោរប​ស់​អ្នក?

​អ្នក​ទាំងអស់គ្នា​ពិតជា​មាន​អារម្មណ៍​ប្លែក ​នៅពេលដែល​អ្នក​លឺ​ការ​លាយ​បញ្ចូល​គ្នា​ប្រភេទ​នេះ​ ​តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​វា​ពិតជា​ល្អ​សម្រាប់​អ្នក​ណាស់​។ ដូចគ្នា​ដែរ បន្លែ​ ​ផ្លែឈើ​ជាច្រើន​ពិតជា​អាច​ព្យាបាល​ជ​ម្ងឺ​បាន ​នៅពេលដែល​អ្នក​លាយ​វា​ត្រូវ​។​​​ ​ហើយ​ការដាក់​បន្ថែម​ខ្ទឹម ​ទៅក្នុង​ទឹក​ដោះគោ​នេះ ​អាច​ជួយ​ព្យាបាល​ជ​ម្ងឺ​ហឺត របេង បញ្ហា​គេង​មិន​លក់ ជ​ម្ងឺ​បេះដូង និងជ​ម្ងឺ​ផ្សេងៗ​ទៀត។ ​វា​ប្រៀបដូចជា​ ថ្នាំ​ធម្មជាតិ​ដូ​ច្នោះ​ដែរ​។​ * ​គ្រឿង​ផ្សំ​ ៖​

អានលម្អិត

សំណាងមែន! បុរសជាអ្នកនេសាទក្រីក្រម្នាក់ ប្រទះឃើញដុំកម្អួតត្រីបាឡែនដ៏កម្រលើឆ្នេរ…តម្លៃខ្ទង់ជាង ៣០ម៉ឺនដុល្លារ! (មានវីដេអូ)

ថៃ៖ អាចចាត់ទុកបានថា ជារឿងមួយដ៏សំណាងបំផុត ចំពោះបុរសវ័យចំណាស់ជាអ្នកនេសាទក្រីក្រជនជាតិថៃម្នាក់ ក្រោយបានប្រទះឃើញដុំលឿងៗដ៏ចម្លែកមួយ ដែលត្រូវបានគេស្គាល់ថា ជាដុំកម្អួតត្រីបាឡែន និងថែមទាំងត្រូវបានគេប៉ាន់ប្រមាណបានថា អាចលក់បានក្នុងតម្លៃរាប់សិបម៉ឺនដុល្លារឯណោះ។ បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសនេសាទដ៏មានសំណាងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Jumrus Thiachot មានអាយុ ៥៥ឆ្នាំ។ លោក Jumrus

អានលម្អិត

មូលហេតុ ដែលគេតែងតែដាក់ ផ្កា ទៀន និង ធូប ក្នុងដៃសព!

ជាទូទៅ​មិន​ថា​ នៅ​អតីតកាល ឬ បច្ចុប្បន្ន​ឡើយ នៅពេល​មាន​មនុស្ស​ស្លាប់ យើង​គ្រប់គ្នា​តែងតែ​ឃើញគេ​រៀបចំ​នូវ​ទៀន ធូប និង ផ្កា ចង​ជា​បាច់​ ឬ មួយ​ដុំដាក់​ក្នុង​ដៃ​បុគ្គល​អ្នកដែលស្លាប់នោះ ។ តើអ្នកឆ្ងល់​ទេ ​ហេតុអ្វី​បានជា​មាន​ការធ្វើបែប​នេះ​ឡើង ? តើ​គេ​ធ្វើបែបនេះ​ដើម្បី​អ្វី ? ហើយ​តើ​ជំនឿ​ដាក់​ទៀន ធូប

អានលម្អិត

មូលហេតុដែលគេលួចចម្លងលុយមិនបាន…(មានវីដេអូ)

អ្នកមួយចំនួនប្រាកដជាមានសំនួរសួរថា ហេតុអ្វីបានជាខ្ញុំថតចម្លងក្រដាសប្រាក់ នៅក្នុងម៉ាស៊ីនថតចម្លង ឬម៉ាស៊ីនព្រីន អត់បានអញ្ចឹង? ចម្លើយឆ្លើយថា សឹងតែគ្រប់ម៉ាស៊ីនស្កេនទំនើបទាំងអស់ អាចធ្វើការកត់សម្គាល់ក្រដាសប្រាក់ ដែលអ្នកមិនអាចធ្វើការថតចម្លង និងព្រីនវាបាននោះទេ នេះបើ់យោងទៅតាមវីដេអូឃ្លីបខ្លីមួយ ដែលបានបង្ហោះឡើង ដោយ Wendoverproductions។ នៅក្នុងនោះ អ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាម៉ាស៊ីនស្កេនទាំងនោះដឹង? ជាក់ស្ដែង គឺមានកន្លែងសម្គាល់ដ៏សំងាត់មួយ (សូមមើលរូបភាពខាងក្រោម)

អានលម្អិត

ចប់បាត់! តាំងពិរព័រណ៍បង្គន់មាសបានតែ២ថ្ងៃសោះ តម្លៃ ៥លានដុល្លារត្រូវចោរលួចបាត់…(មានវីដេអូ)

អង់គ្លេស៖ ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា ចោរបានលួចបង្គន់មាសទំហំ ១៨ការ៉ាត់ពីវិមាន Blenheim របស់ចក្រភពអង់គ្លេស ដែលវាត្រូវបានគេផលិតឡើងសំរាប់ជាវត្ថុសិល្បៈតាំងបង្ហាញ។ បង្គន់ដែលមានតម្លៃជាង៥លានដុល្លារនេះ គឺជាផ្នែកមួយនៃការតាំងពិព័រណ៍​ដែលជាគំនិតរបស់វិចិត្រករ​ជនជាតិអ៊ីតាលីលោក Maurizio Cattelan ដោយបានបើកតាំងពិរព័រណ៍កាលពី២ថ្ងៃមុននៅឯ​វិមានមួយ ដែលមានចម្ងាយ៦០គីឡូម៉ែត្រខាងលិចទីក្រុងឡុងដ៍ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយ។ បង្គន់ដែលមានឈ្មោះថា “America” កាលពីមុនត្រូវបានដាក់បង្ហាញនៅក្នុងបន្ទប់តូចមួយនៅឯសារមន្ទីរ Guggenheim នៃទីក្រុងញូវយ៉ក ដែលមានអ្នកទស្សនាជាង១០ម៉ឺននាក់អាចប្រើប្រាស់បាន។

អានលម្អិត

ចោរអស់លក្ខណ៍ ភ័យស្លន់ស្លោរបើកទ្វារមិនរួច បន្ទាប់ពីបម្រុងលួចប្រាក់ពីទូATM…(មានវីដេអូ)

ចិន៖ កាលពីកន្លងទៅថ្មីៗនេះ ចោរម្នាក់បានជាប់នៅក្នុងបន្ទប់ទូATM មួយកន្លែងដែលស្ថិតនៅក្នុងខេត្ត Shandong។ យោងតាមវីដេអូដែលថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា ខណៈពេលកំពុងធ្វើសកម្មភាពបម្រុងលួចប្រាក់ចេញពីទូATM ស្រាប់តែទ្វារបានបិទជិតដោយស្វ័យប្រវត្តិ ហើយមានសំឡេងប្រកាសអាសន្នរំពងឡើង ធ្វើឲ្យចោរម្នាក់នោះភ័យស្លន់ស្លោរយ៉ាងខ្លាំង។ ជនល្មើសបានព្យាយាមដោះគន្លឹះទ្វារ និងយកថាសដែកដែលនៅក្បែរនោះ វាយទៅលើទ្វារជាច្រើនដង ក៏នៅតែមិនអាចបើកទ្វារបានដដែល។ ប្រភពបានឲ្យដឹងដែរថា មិនយូរប៉ុន្មាន ចោរម្នាក់នោះអាចបើកទ្វារបាន ហើយរត់គេចខ្លួនបាត់ទៅ។ ទោះជាយ៉ាងណាក្ដី ចោរម្នាក់នោះត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន

អានលម្អិត

វេជ្ជបណ្ឌិតម្នាក់ ជួយសង្គ្រោះអ្នកដំណើរស្ទះទឹកនោម ដោយការសុងទុយោបឺតទឹកនោមពេញៗមាត់…(មានវីដេអូ)

ចិន៖​ វេជ្ជបណ្ឌិតម្នាក់នៅឯប្រទេសចិន បានជួយសង្គ្រោះអ្នកដំណើរម្នាក់ដែលស្ទះទឹកនោម ដោយការសុងទុយោបឺតទឹកនោមពេញៗមាត់។ ប្រភពបានឲ្យដឹងថា វេជ្ជបណ្ឌិតរូបនោះមានឈ្មោះថា Zhang Hong អាយុ៥៥ឆ្នាំបានចំណាយរយៈពេលប្រមាណ៤០នាទី ដើម្បីបឺតទឹកនោមចំនួន៨០០មីលីលីត្រចេញពីអ្នកដំណើរម្នាក់វ័យ៧០ឆ្នាំ បន្ទាប់ពីបរាជ័យក្នុងការបូមទឹកនោមដោយប្រើប្រាស់ឧបករណ៍សង្គ្រោះ ដូចជាម្ចុល និងទុយោជ័រ។ លោកវេជ្ជបណ្ឌិតបាននិយាយថា៖​«ការជួយសង្គ្រោះមនុស្សគឺជាកាតព្វកិច្ចរបស់វេជ្ជបណ្ឌិត។» យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា វេជ្ជបណ្ឌិតបានសុំកែវមួយពីអ្នកបម្រើការងារលើយន្ដហោះ។ បន្ទាប់មកគាត់បានបឺតទឹកនោមដោយប្រើទុយោ រួចខ្ជាក់ចូលទៅក្នុងកែវ។ នៅពេលនោះដែរ ក៏មានវេជ្ជបណ្ឌិតម្នាក់ទៀត

អានលម្អិត