ព្យាបាលរង្វង់ភ្នែកខ្មៅ!

ប្រសិនជារង្វង់ភ្នែកអ្នកខ្មៅ អ្នកអាចសាកល្បងតាមវិធី៣ខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ? 1. អ្នកអាចយកកន្សែងទន់មួយជ្រលក់ក្នុងទឹកក្តៅអ៊ុនៗ ហើយពូតឲ្យស្ងួត រួចយកមកស្អំលើត្របកភ្នែកនោះ។ អ្នកអាចស្អំចំនួនពី២ទៅ៣ដង ប៉ុន្តែទឹកមិនអាចក្តៅពេកទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ត្របកភ្នែករបស់អ្នកបាន។ 2. អ្នកអាចយកថង់តែបៃតងដែលឆុងហើយនោះ យកទៅក្លាសេក្នុងទូរទឹកកក រួចយកមកស្អំលើភ្នែក នោះវានឹងអាចជួយបំបាត់ហើម ថែមទាំងជួយបំបាត់ស្នាមខ្មៅជុំវិញភ្នែកទៀតផង។ 3. អ្នកក៏អាចយកសម្លីជ្រលក់ទឹកដោះគោជូរ រួចយកមកស្អំលើភ្នែកចំនួន១០នាទី នោះភ្នែករបស់អ្នកនឹងមានលក្ខណៈសជាមិនខានឡើយ៕

អានលម្អិត

វិធី​ជួយ​កម្ចាត់ ​រោម​លើ​បបូរមាត់ រោមពុកមាត់!

នៅពេល​ដែលមាន រោម​ដុះ​ខ្មៅ​តូចៗ​ច្រើន​នៅ​បបូរមាត់​ខាងលើ ស្ត្រី​តែងតែ​ជ្រើស​រើសយក​វិធីដក​ឬ​ប្រើ​ឡា​ម​កោរ​ចោល​ជាមិនខាន​។​​ ប៉ុន្តែ​ធ្វើបែបនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រោម​ដុះ​មកវិញ​លឿន​ហើយ​ដុះ​ក្រាស់​ជាង​មុន​ប៉ុណ្ណោះ​ទេវា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​ថែម​ទៀតផង​។​ ដូច្នេះហើយ​មានតែ​ប្រើ​វិធី​ធម្មជាតិ​ទេ​ដែល​អាចជួយ​ឲ្យ​ស្បែក​មាន​សុខ​ភាពល្អ​ហើយ​មាន​សម្បុរ​ស្រស់ថ្លា​។​ ​១. គ្រឿងផ្សំ៖ ​- ទឹកឃ្មុំ​២​ស្លាបព្រា​បាយ​ -​ ម្សៅ​ស្រូវ​សាលី​១​ស្លាប​បាយ​ -​ ទឹកក្រូច​ឆ្មា​២​ស្លាបព្រា​កាហ្វេ​ ២. របៀបប្រើ៖ ​បន្ទាប់ពី​លាយ​គ្រឿង​ទាំងអស់នោះ​បញ្ចូល​គ្នា​សព្វ​អស់ហើយ​សូម​ធ្វើការ​លាប​ត្រង់​តំបន់​ខាងលើ​បបូរមាត់ ឬ​កន្លែង​ដែល​អ្នក​មិន​ចង់​ឲ្យ​មាន​រោម​ទុក្ខ​១៥​នាទី​ទើង​លាង​ចេញ​ធ្វើបែបនេះ​ប្រហែល​១​សប្តាហ៍​លោកអ្នក​នឹង​ឃើញ​លទ្ធផល​ជាក់​ជាមិនខាន​៕

អានលម្អិត

វិធី​កម្ចាត់​បញ្ហា​ស្បែក​ដៃ​ខ្មៅ​ស្រអាប់​ឱ្យ​ប្រែ​ជា ស​​ ម៉ត់​រលោង​បាន​ឆាប់​រហ័ស!

វា​ជា​រឿង​មួយ​ធម្មតា​ទៅហើយ​របស់​គ្រប់​គ្នា ដែល​ប្រាថ្នា​ចង់​បាន​ស្បែក​ស​ស្រស់​ស្អាត មានភាពទាក់ទាញ។ ក៏​ប៉ុន្តែ នៅពេល​អ្នក​ឈាន​ចូល​ដល់​វ័យ​កាន់តែ​ចាស់ ស្នាម​ជ្រីវជ្រួញ ស្នាម​អុច​ខ្មៅ​នឹង​មក​រំខាន​ដល់​អ្នក។ មាន​ពេល​ខ្លះ អ្នក​បាន​សម្រេចចិត្ត​ទិញ​ផលិតផល​ក្រែម​ថែរក្សា​ស្បែក​មក​ប្រើប្រាស់ តែ​វា​មាន​តម្លៃ​ថ្លៃ និង​ពិបាក​នៅក្នុង​ការជាវ។ សំណាង​ល្អ អ្នក​អាច​ងាក​មក​ប្រើ​ប្រាស់​វិធី​ថ្មី​មួយ​នេះ ទាំង​សុវត្ថិភាព មិន​ចំណាយ​ប្រាក់​ច្រើន៖ គ្រឿងផ្សំ​មាន៖ ទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកដោះគោជូរ ១ស្លាបព្រាបាយ

អានលម្អិត

វិធីព្យាបាលមុនខ្ទុះតាមបែបធម្មជាតិ!

មុន គឺជាបញ្ហាស្បែក ដែលមនុស្សទូទៅ ជាពិសេសមនុស្សវ័យជំទង់។ ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមមនុស្ស ១ ០០០នាក់ មាន ៩៣ភាគរយ ជួបប្រទះនឹងបញ្ហាមុន។ មុនមាន៤ប្រភេទ គឺមុនខ្ទុះ មុនក្បាលខ្មៅ មុនអង្កាម និងមុនអ័រម៉ូន។ ថ្ងៃនេះ សូមណែនាំពីវិធីព្យាបាលមុនខ្ទុះតាមបែបធម្មជាតិ។ មុនខ្ទុះ បង្កឱ្យមានការឈឺចាប់លើស្បែក។

អានលម្អិត

វិធីធម្មជាតិងាយៗក្នុងការកម្ចាត់សត្វអាសិរ្ពិស កុំអោយមកក្បែរផ្ទះ!

ប្រហែលជាមានបងប្អូនខ្លះមិនទាន់ដឹងទេ! នេះគឺវិធីធម្មជាតិងាយៗក្នុងការកម្ចាត់សត្វអាសិរ្ពិស! វត្ថុធាតុដើម ៖ សំបកក្រូចសេីច វិធីធ្វើ៖ -ចិតសំបកក្រូចសើចស្ដើងៗ វិធីប្រើប្រាស់៖ -យកទៅដាក់នៅកន្លែងកៀនកោះផ្សេងៗក្នុង ឬក្រៅគេហដ្ឋាន។ កំណត់ចំណាំ៖ វាអាចបណ្តេញសត្វអាសិរ្ពិសបានយ៉ាងមានប្រសិទ្ធភាព ដោយមិនប៉ះពាល់ដល់សុខភាព។

អានលម្អិត

រកបានហើយ! រូបមន្តធម្មជាតិព្យាបាលបបូរមាត់ស្ងួត ប្រេះ ឈឺ

ព្យាបាល៖ បបូរមាត់ស្ងួត ប្រេះ ឈឺ I.វិធីទី១ គ្រឿងផ្សំ៖ -ប្រេងដូង ១ស្លាបព្រាកាហ្វេ -អំបិលមួយស្លាបព្រាកាហ្វេ វិធីធ្វើ និងប្រើប្រាស់៖ -លាយប្រេងដូងមួយស្លាបព្រាកាហ្វេ ជាមួយនឹងអំបិលមួយស្លាបព្រាកាហ្វេ កូរឲ្យរលាយចូលគ្នា -លាបលើបបូរមាត់ -ម៉ាស្សាលើបបូរមាត់ជារង្វង់ដោយប្រើម្រាមដៃឲ្យបាន ១នាទី -យកក្រណាត់ទន់ៗជូតសម្អាតចេញ។ II.វិធីទី២ គ្រឿងផ្សំ៖

អានលម្អិត

វិធីធ្វើបង្អែមបបរល្ពៅខ្ទិះ ឃើញភ្លាមឃ្លានភ្លាមតែម្ដង!

គ្រឿងផ្សំ៖ – ល្ពៅ ៥០០ក្រាម – ខ្ទិះដូងដើម ២៥០មីលីលីត្រ និង ខ្ទិះចុង ៥០០មីលីលីត្រ – ស្ករស ៨០ក្រាម – ស្ករត្នោត ១០០ក្រាម – អំបិល ១ចុងស្លាបព្រាកាហ្វេ –

អានលម្អិត

ស្រះដំរី! អតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ

ស្រះដំរី អតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ ស្រះដំរី ស្ថិតនៅកណ្ដាលទ្រូងព្រៃជ្រៅលើខ្នងភ្នំគូលែនដែលជាអតីតរាជធានីបុរាណ ហើយអាចមានឈ្មោះដើមថា «ឥន្ទ្រតបតិសីហ» ដែលចាប់បដិសន្ធិឡើងនៅ ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជព្រះបាទជ័យវរ័ន្មនទី២។ ស្រះដំរី ស្ថិតលើខ្នងភ្នំគូលែន នៅចម្ងាយប្រហែល ៧គ.ម ពីទឹកធ្លាក់ភ្នំគូលែន។ ស្រះនោះមានបណ្ដោយ

អានលម្អិត

ទីបំផុត បទដំបូង របស់ ព្រាប​ សុវត្ថិ “ខែភ្ជុំជ្រូកយំពេញទ្រុង” ចេញផ្លូវការហើយ ពិរោះណាស់…(មានវីដេអូ)

កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង

អានលម្អិត

ព្យាបាលជំងឺខ្សោយបេះដូង និងលើសឈាម យ៉ាងពូកែស័ក្ដិសិទ្ធិ!

យោងតាមគណនីហ្វេសប៊ុកឈ្មោះ មហា មង្គល បានបង្ហោះសារចែករំលែកនូវ ឱសថដ៏ពូកែស័ក្ដិសិទ្ធិមួយ សម្រាប់អ្នកកើតជំងឺខ្សោយបេះដូង និងលើសឈាម ឲ្យអស់បារម្មណ៍ពីការចំណាយលុយទិញថ្នាំដែលមានតម្លៃថ្លៃ ហើយងាកមកសាកល្បងឱសថធម្មជាតិ២មុខគឺ ម្អម និងទឹកដូង ។ យ៉ាងណាមិញ ម្ចាស់គណនីខាងលើបានបញ្ជាក់ប្រាប់ពីរបៀបប្រើប្រាស់បន្ថែមថា «យកទឹកដូងមួយផ្លែ ប្រើម្អម៩ដើមយកម្អមដើមធំវែងៗ តែបើខ្លីតូចត្រូវប្រើ១៧ដើម មុនដំបូង បុកម្អមឲ្យម៉ត់ លាយជាមួយទឹកដូងរួចច្រោះឲ្យស្អាត

អានលម្អិត