មនុស្សភាគតិចណាស់បានស្គាល់!!! ប្រវិត្ត វត្ត​សំពៅ​ប្រាំ

រឿង វត្ត​សំពៅ​ប្រាំ (នៅ​ក្រុង​បូក​គោ) ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ៦ ទំព័រ ៩៧ – ១០១ វត្ត​សំពៅ​ប្រាំ ឋិត​នៅ​លើ​ខ្ពង់​រាប​នៃ​ភ្នំ​បូក​គោ ដែល​សព្វ​ថ្ងៃ​នេះ រាជការ​បាន​តែង​តាំង​ជា​ទីក្រុង​ទេសចរណ៍​មួយ​យ៉ាង​សំខាន់ សម្រាប់​យក​ខ្យល់​អាកាស​ស្អាត​ស្អំ​នៅ​មាត់​សមុទ្រ ។ភ្នំ​នេះ ឋិត​នៅ​ក្នុង​ពួក​ភ្នំ​កំចាយ ពី​ដើម​នៅ​ក្នុង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត

អានលម្អិត

ដើមក្បាលរុយ ឬតំណក់ទឹកភ្លៀង!!! ជួយព្យាបាលអ្នកឡើងជាតិអាស៊ីត ជាពិសេសចាស់ៗដែលចុកដៃ ចុចជើង…

ខាងក្រោមនេះជាវិធីដែលមានបងប្អូនមួយចំនួនព្យាបាលបានជាសះស្បើយ៖ ដើមថ្នាំនេះគឺ មានឈ្មោះហៅផ្សេងគ្នាដូចជា ដើមក្បាលរុយ ឬដើមកំប៉ោយចិន ឬតំណក់ទឹកភ្លៀង។សំរាប់បងប្អូនដែលឡើងជាតិអាស៊ីត ជាពិសេសចាស់ៗដែលចុកដៃចុកជើង អស់កំលាំង ឈឺចង្កេះ …ថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ ពិសារតែពីបីកំសៀវនឹងឃើញមានប្រសិទ្ធភាព។ -វិធីប្រើ៖ ដកដើមក្បាលរុយនេះទាំងឬសលាងទឹកអោយស្អាតរួចយកទៅហាលថ្ងៃអោយស្ងួតនិងចិញ្ច្រាំខ្លីៗរួចដាំទឹកអោយពុះប្រហែល20នាទី រួចពិសារដូចទឹកតែធម្មតា។** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។អត្ថបទ៖ អ៊ាង សុផល្លែត

អានលម្អិត

គ្រាប់ក្រូចឆ្មារសោះ!!! ជួយសង្គ្រោះអ្នកពីពស់វែកចឹកឱ្យរួចផុតពីការស្លាប់បាន

ការពិតណាស់ពេលត្រូវពស់ចឹកភ្លាម អ្នកត្រូវយកគ្រាប់ក្រូចឆ្មារស្រស់ ឬស្ងួត (ក្រូចឆ្មារលឿងក៏បាន ក្រូចឆ្មារបៃតងក៏បាន) ប្រមាណ ២០ក្រាម (១គីឡូ = ១០០០ក្រាម) ឱ្យជនរងគ្រោះទំពារឱ្យម៉ដ្ឋខ្ទេច រួចលេបទឹក ហើយយកកាកមកបិទពីលើកន្លែងរបួសពស់ចឹក ដើម្បីសង្គ្រោះបន្ទាន់ រំសាយជាតិពិស។ ពេលពស់ចឹកភ្លាម ប្រសិនបើជនរងគ្រោះនៅអាចវិលលេបបាននោះ ឱ្យលេបគ្រាប់ក្រូចឆ្មារប៉ុន្មានក៏បានដែរ។ក្នុងករណីបានសន្លប់ហើយ នោះយកម្សៅគ្រាប់ក្រូចឆ្មារ មកកិនឱ្យម៉ដ្ឋលាយទឹក

អានលម្អិត

ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការថែទាំសុខភាពផង ចាប់ពីថ្ងៃនេះទៅមេឃក្តៅកាន់តែខ្លាំងរហូតជិត៤០អង្សាសេឯណោះ

ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១០ខែមីនាឆ្នាំ២០២០នេះបានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត.ផ្គរ.រន្ទះ.ខ្យល់កន្ត្រាក់និងថែរក្សាសុខភាព នៅក្នុងខណៈដែលធាតុអាកាសក្តៅនៅពេលថ្ងៃ។យោងតាមការព្យាករណ៍របស់ក្រសួងកម្រិតសម្ពាធទាបនៅលើផ្ទៃដីនិងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្ដប់លើកម្ពុជា។ ស្ថានភាពបែបនេះបានធ្វើឱ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖ ១.បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖សីតុណ្ហភាពអប្បបរមាមានពី២៦ដល់២៨អង្សារសេ សីតុណ្ហភាពអតិបរមាមានពី៣៧ដល់៣៩អង្សារសេ ផ្នែកខ្លះនៃតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងពីខ្សោយទៅមធ្យម។ ដោយឡែកនៅថ្ងៃទី១៤និង១៦មីនា ផ្នែកមួយចំនួននៃខេត្តឧត្ដរមានជ័យ.បន្ទាយមានជ័យ ពោធិ៍សាត់.បាត់ដំបង.សៀមរាបនិងខេត្តប៉ៃលិនអាចនឹងមានភ្លៀងពីតិចទៅមធ្យម។ ២​.បណ្ដាខេត្តនៅតំបន់ខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី២៦ដល់២៨អង្សារសេ សីតុណ្ហភាពអតិបរមាមានពី៣៤ដល់៣៦អង្សារសេ។៣.បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២៦ដល់២៨អង្សារសេ សីតុណ្ហភាពអតិបរមាមានពី៣៥ដល់៣៧អង្សារសេ ចាប់ពីថ្ងៃទី១១ដល់១៦ខែមីនាអាចនឹងមានភ្លៀងខ្សោយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ.សាធារណជនជ្រាបជាព័ត៌មាននិងមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ.រន្ទះ.ខ្យល់កន្ត្រាក់.និងថែទាំសុខភាពក្នុងខណៈដែលអាកាសធាតុក្ដៅខ្លាំងនៅពេលថ្ងៃ៕

អានលម្អិត

មិនធ្លាប់បានដឹងសោះ!!! កញ្ឆែត ជួយព្យាបាលគ្រុនពោះវៀន គ្រុនក្ដៅ រាគមួល…

ប្រភេទរុក្ខជាតិ: កញ្ឆែត។ ផ្នែកប្រើប្រាស់: ប្រើរុក្ខជាតិទាំងមូលយកប្រើបានគ្រប់រដូវ។ រសជាតិមានជាតិ ផ្អែម-សាប ធាតុត្រជាក់។ កន្លែងដាំដុះ: មានដុះ ឬដាំនៅតាមស្រះ ត្រពាំង ស្ទឹង អូរ …។ល។ លក្ខណៈរុក្ខជាតិ: ជាប្រភេទវារីជាតិ ដុះអណ្ដែតលើទឹក ដោយស្នាប់ពណ៌ស ដូចសំឡី ដុះរុំជាប់នឹងដើម

អានលម្អិត

តារាសម្តែង ច័ន្ទ រិទ្ធមេធានី ពីតារាល្បីទស្សវត្សទី៩០ មកជួលម៉ូតូកង់បីឥណ្ឌា រត់ប្រចាំថ្ងៃ ព្រោះថា…

យោងតាមរយៈហ្វេសប៊ុករបស់ សិល្បករកម្ពុជា បានប្រាប់ឲ្យដឹងថា៖ “អាណិតជីវិតពិតតារាសម្តែង លោក ច័ន្ទ រិទ្ធមេធានី ពីតារាល្បីទស្សវត្សទី៩០ ជួលម៉ូតូកង់បីឥណ្ឌារត់ប្រចាំថ្ងៃ ។តារាសម្តែង លោក ច័ន្ទរិទ្ធមេធានី ជាតារាសម្តែដ៏ល្បីក្នុងខ្ទង់ឆ្នាំ90ជាង បានថតនូវខ្សែភាពយន្តជាច្រើន ដែលលោកក្លាយទៅជាតារាល្បីនៅជំនាន់នោះ តែមួយរយៈពេលចុងក្រោយក៏បាត់មុខលោកមួយរយៈហើយបងប្អូនខ្លះស្មានតែលោកទៅនៅឯបរទេស តែធាតុពិតគឺលោកបាននិយាយថាដោយសារខ្សែភាពយន្តធ្លាក់ចុះ គ្មានអ្នកហៅថត គឺលោកសំរេចចិត្ត រកមុខរបរលក់ដូរបន្តិចបន្តួច

អានលម្អិត