វិធីលាងសម្អាតជាតិពុលចេញពីក្នុងថ្លើម និងរាងកាយ តាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធិភាព!
ថ្លើម គឺជាសរីរាង្គមួយដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការស្រូបយកប្រូតេអ៊ីន បន្សាបជាតិពុល និងបំលែងចំណីអាហារជាកាកសំណល់ មកបញ្ចេញចោលតាមរយៈទឹកនោម និងលាមក។ អ្នកដឹងរួចមកហើយណា ការរស់នៅ និងរបបអាហារទទួលទានប្រចាំថ្ងៃដែលមិនល្អ និងពោរពេញដោយជាតិពុល ឬជាតិគីមីផ្សេងៗ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ជាពិសេសថែមទាំងអាចប៉ះពាល់ដល់តួនាទីបន្សុទ្ធជាតិពុលចេញពីរាងកាយរបស់ថ្លើមតែម្តង។ នៅពេលដែលអ្នកបណ្តោយឱ្យសុខភាពថ្លើមចុះខ្សោយ និងមិនបានយកចិត្តទុកដាក់ថែរក្សា និងលាងសម្អាតជាតិពុលចេញពីថ្លើមនោះទេ វាអាចបណ្តាលឱ្យអ្នកកើតជំងឺយ៉ាងច្រើន ដូចជាទាក់ទងនឹងសុខភាពបេះដូង តម្រងនោម សួត
អានលម្អិត