បុរសជនជាតិឥណ្ឌាម្នាក់ដែលជាម្ចាស់ទំព័រ Facebook ឈ្មោះ Praveen Mohan ដែលតែងតែបង្ហោះវីដេអូធ្វើការវិភាគស៊ីជម្រៅលើប្រាង្គប្រាសាទកម្ពុជា កាលពីថ្មីៗកន្លងទៅនេះ រូបគេបានចេញមកវិភាគសិលាចារឹកមួយនៃប្រាសាទអង្គរវត្ត ដែលជាភ័ស្ដុតាងមួយអាចបញ្ជាក់ឲ្យគ្រប់គ្នាបានដឹងថាដូនតាបុព្វបុរសខ្មែរ មានឧបករណ៍កែវយឹតប្រើជាយូរលង់ណាស់មកហើយ។ Praveen បានចាប់ផ្ដើមរៀបរាប់អំពីតួអង្គម្នាក់ៗនៅលើផ្ទាំងសិលាចារឹកនៃប្រាសាទអង្គរវត្តដែលខ្លួនបានសិក្សាយ៉ាងល្អិតល្អន់ជាមួយក្រុមការងាររបស់ខ្លួន។ នៅលើសិលាចារឹកគេអាចឃើញច្បាស់មុនគេនោះគឺដំរីក្បាលបីដែលខ្មែរយើងហៅថាដំរីដំរីព្ធរ៉ាវ័ន្ធ ដែលវាជាយានជំនិះរបស់ព្រះឥន្ទ្រ។ នៅលើក្បាលដំរីនេះគេឃើញមានបុរសម្នាក់គឺជាទ្រមាក់ដំរី ដែលមានឧបករណ៍មួយអាចបញ្ជាដំរី។ នៅក្បែរនោះគឺជាព្រះឥន្ទ្រដែលឈរនៅលើខ្លួនរបស់ដំរី ដែលក្នុងព្រះហស្ដរបស់ព្រះឥន្ទ្រគេឃើញមានកាន់ផ្កា។ គេបន្តសង្កេតឃើញថាកន្ទុយរបស់ដំរីក្បាលបីគឺបាសឡើងលើដែលបញ្ជាក់ថាដំរីនោះគឺកំពុងតែរត់បោះពួយយ៉ាងលឿន។ នេះគឺមានន័យថាព្រះឥន្ទ្រកំពុងសំដៅទៅកាន់ទីតាំងណាមួយក្នុងល្បឿនយ៉ាងលឿន
អានលម្អិត