ទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧!

អាជ្ញាធរជាតិអប្សរាបានធ្វើការចេញផ្សាយអំពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលវាគឺជាចម្ងល់ជាយូរ​មកហើយ​របស់​ប្រជាពលរដ្ឋកម្ពុជា និងអ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ​ ទាក់ទងនឹងទម្រង់កាយ​វិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នក​ស្រាវជ្រាវ​ខ្លះ​យល់ថា ព្រះអង្គ​មានកាយ​វិការ​សមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មាន​ភស្តុតាង​ណាមួយ​បញ្ជាក់ច្បាស់​តាមរយៈ​ការសន្និដ្ឋាន​របស់មតិ​នីមួយៗ​នៅ​ឡើយ។ សម្រាប់ការបង្ហាញពីភស្តុតាង​នៃកាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដែលមានភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុង​កិច្ច​ប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង

អានលម្អិត

ពិតជាមិននឹកស្មានដល់!!! នៅក្នុងព្រៃឡង់ដ៏ជ្រៅ នៅមានប្រាសាទបុរាណខ្មែរបង្កប់ខ្លួនយ៉ាងស្រស់ស្អាត

មានទីតាំងនៅក្នុងឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានចម្ងាយពីភ្នំជីប្រមាណ៥គ.ម និងស្ថិតនៅចម្ងាយ៣៦គីឡូម៉ែត្រពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ។មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទមានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស។ ប្រាសាទត្រពាំង​ប្រើស គឺជា​ជា​ប្រាសាទបុរាណ​មួយ ដែល​បង្កប់​នៅក្នុង​ព្រៃ​ឡង់ ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ ស្ថិតនៅ​ក្នុងភូមិ​ត្រ​យ៉ង ឃុំ​សុខ​ចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ត្រូវ​បានទទួល​ការការពារ

អានលម្អិត

កម្រណាស់ មានតែមួយទេនៅស្រុកខ្មែរ! កូនខ្មែរបានស្គាល់ឫនៅ? ប្រាសាទដែលមានទម្រង់ពិសេសប្លែកខុសពីគេនេះ…

ប្រាសាទចតុមុខ ជាប្រាសាទមួយដែលស្ថិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងប្រាសាទបាកាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(ហៅព្រះខ័នកំពង់ស្វាយ) ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នា ចំនួន៤ទិស និង កម្រឃើញ មានប្រាសាទ នៅតំបន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្សេងទៀត ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះណាស់ ។ បញ្ជាក់ប្រាសាទនេះទើបតែតភ្ជាប់ព្រះកេស រូបបដិមា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចតុមុខនាថ្ងៃទី៤

អានលម្អិត

រកថ្នាំជីវិតអមតៈមិនបាន ក៏បានបញ្ជាទាហាន អោយសាង​សង់​រូបសំណាកកងទ័ពថ្ម ប្រមាណ ៨០០០ ដោយមានជំនឿថា…

ប្រទេសចិន៖ ស្តេចរាជវង្សឈិន ព្រះនាម Qin Shihuang ធ្លាប់បានបញ្ជាឲ្យនាមុឺនមន្ត្រី សាង​សង់​រូបសំណាកកងទ័ពថ្ម ប្រមាណ ៨០០០ នាក់ ក្នុងជំនឿថាអាចតាមការពារទ្រង់ ក្រោយពេលសុគត។ រូបសំណាក់ទាំងនោះ បានកប់ទុកជាមួយនឹងផ្នូររបស់ទ្រង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រូវគេបានប្រទះឃើញក្នុងឆ្នាំ ១៩៧៤ នៅខេត្ត Shaanxi ប្រទេសចិន។ ទីកន្លែងដែលគេបានរកឃើញខាងលើ

អានលម្អិត

ជាកូនខ្មែរគប្បី​ ត្រូវដឹងអំពីជីវប្រវត្តិរបស់ ព្រះបាទអង្គឌួង និងស្នាដៃកសាងជាតិរបស់ទ្រង់!

រជ្ជកាលរបស់ព្រះអង្គឌួងបានចាប់ផ្តើមនៅក្នុងចន្លោះឆ្នាំ ១៨៤០ – ១៨៥៩ ព្រះបាទអង្គឌួងទ្រង់ប្រសូតនៅថ្ងៃទី៩ ខែអាសាធ ឆ្នាំរោង អដ្ឋស័កព.ស ២៣៤០ ត្រូវនឹងគ.ស ១៧៩១ នៅទីក្រុងឧដុង្គ។ជាបុត្រពៅរបស់ព្រះអង្គអេង និងមានមាតានាម អ្នកម្នាងរស់ មានព្រះរាម៤អង្គគឺ អង្គចន្ទ អង្គភឹម អង្គស្ងួន និងព្រះអង្គអ៊ឹម ។

អានលម្អិត

ចម្ងល់ត្រូវបានបកស្រាយ! អង្គធាតុរាវនៅក្នុងកំសៀវរាជវង្សហាន ដែលមានអាយុកាលជាង ២០០០ឆ្នាំ

ព័ត៌មានស៊ិនហួបានរាយការណ៍ថា អ្នកបុរាណវិទ្យាចិនបានបើកលទ្ធផលនៃការសិក្សាអំពីអង្គធាតុរាវដែលមាននៅក្នុងកំសៀវលង្ហិនមានអាយុកាល ២០០០ ឆ្នាំដែលបានរកឃើញនៅខេត្តហឺណាន នៅកណ្តាលប្រទេសចិនកាលពីខែឧសភាថាវាជាស្រា។ ស្ថាប័នបុរាណវត្ថុផ្នែកវប្បធម៌និងបុរាណវិទ្យា Sanmenxia ជាតំបន់ដែលបានរកឃើញកំសៀវមួយនេះបង្ហាញថា បន្ទាប់ពីការប្រមូលគំរូនិងការធ្វើតេស្ត ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាអង្គធាតុរាវចំនួន ៣,០០០ មីលីលីត្រមានផ្ទុកក្នុងកំសៀវរូបហង្ស គឺជាស្រាថ្នាំចេញពីយុគសម័យរាជវង្សហានខាងលិច (២០៦ មុនគ.ស) ដែលជាថ្នាំបំប៉ន់សម្រាប់ឃាត់ឈាមនិងកាត់បន្ថយការរលាក់។ លោក Said Zheng Lichao

អានលម្អិត

កម្របានទៅលេងណាស់! ប្រាសាទភិមានអាកាស ជាព្រះបរមរាជវាំងរបស់ព្រះមហាក្សត្រដ៏ល្បីល្បាញនៃរជ្ជកាលនាសម័យអង្គរ

ប្រាសាទភិមានអាកាស ជារាជវាំងឆ្លងកាត់ច្រើនសម័យកាល។តាមសិលាចារឹក ប្រាសាទភិមានអាកាស មានឈ្មោះថា ហេមស្រឹង្គគិរី ត្រូវបានស្ថាបនាដំបូងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ដោយកម្រតាញស្រីសត្យាស្រ័យរវាងឆ្នាំ៩១០ ហើយបន្តកសាងក្នុងរាជ្យក្រោយៗទៀត។ ប្រាសាទភិមាអាកាស ស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ប្រាសាទនេះ ជាព្រះបរមរាជវាំងរបស់ព្រះរាជាច្រើនជំនាន់ រួមមានព្រះបាទរាជេន្ទ្រវរ្ម័នទី២ ពាក់កណ្ដាលស.វ.ទី១០, ព្រះបាទជ័យវរ្ម័នទី៥ ចុងសតវត្សទី១០ និងព្រះបាទសូរ្យវរ្ម័នទី១ដើមសតវត្សទី១១ជាដើម។

អានលម្អិត

សូមបងប្អូនជួយអភិរក្សផង ! វិហារបុរាណមួយមានអាយុកាលជិត១សតវត្ស នៅរឹងមាំស្ថិតនៅ…

ខេត្តកំពង់ធំ៖ មានការចែករំលែកនូវស្ថានភាពរបស់វិហារបុរាណមួយត្រូវបានគេស្គាល់ថា ជាវិហារចំនាស់ដែលត្រូវបានគេកសាងឡើងក្នុងអំឡុងឆ្នាំ១៩៣៣ គ.ស ដែលគិតមកដល់ពេលនេះមានអាយុកាលជាង៨៦ឆ្នាំហើយ ដែលមានទីតាំងស្ថិតនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ មានចំងាយប្រមាណ ៧គីឡូពីតំបន់វប្បធម៌ចំណាស់ ប្រាសាទសំបូរព្រៃគុហ៍។ វិហារបុរាណនេះសង់ពីឈើ ដំបូងប្រក់ក្បឿង គ្មានជញ្ជាំង ហើយនិងគ្រឹះខាងក្រោមធ្វើពីថ្ម ស្ថានភាពវិហារនៅរឹងមាំនៅឡើយ ហើយនៅក្នុងវិហារនេះគេឃើញមានរូបបដិមាព្រះពុទ្ធយ៉ាងធំសម្រាប់ធ្វើការគោរពបូជា។ តែយ៉ាងណាវិហារបុរាណនេះមានរចនាបថមិនដូចវិហារបច្ចុប្បន្នទេ ពោលគឺព្រះវិហារនៅសម័យនេះមានខឿន

អានលម្អិត

ស្រះដំរី! អតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ

ស្រះដំរី អតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ ស្រះដំរី ស្ថិតនៅកណ្ដាលទ្រូងព្រៃជ្រៅលើខ្នងភ្នំគូលែនដែលជាអតីតរាជធានីបុរាណ ហើយអាចមានឈ្មោះដើមថា «ឥន្ទ្រតបតិសីហ» ដែលចាប់បដិសន្ធិឡើងនៅ ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជព្រះបាទជ័យវរ័ន្មនទី២។ ស្រះដំរី ស្ថិតលើខ្នងភ្នំគូលែន នៅចម្ងាយប្រហែល ៧គ.ម ពីទឹកធ្លាក់ភ្នំគូលែន។ ស្រះនោះមានបណ្ដោយ

អានលម្អិត

កូនខ្មែរគប្បីដឹង!!! ប្រវត្តិ​លោកតា​ឃ្លាំងមឿង​​ បូជាជីវិត​ទៅ​កេណ្ឌ​ទ័ព​ខ្មោច​កម្ចាត់​សត្រូវ (មានវីដេអូ)

ខេត្តពោធិ៍សាត់ ៖ កាលដែល​ស្ដេច​កន​ធ្វើ​គុត​ព្រះបាទ​ស្រី​សុគន្ធ​បទ ហើយ​ឡើង​សោយរាជ​នោះ រាជវង្សានុវង្ស​បាន​បាក់បែក ព្រាត់ប្រាស់​អស់ ក្នុង​នោះ​ស្ដេច​ពញា​ច័ន្ទ​រាជា បុត្រ​ព្រះ​ធម្ម​រាជា​ក៏​បាន​ភៀស​ព្រះ​កាយ​ទៅ​សុំ​ជ្រកកោន​នឹង​ស្ដេច​សៀម ។ ដោយ​ក្ដៅក្រហាយ​នឹង​ស្ដេច​កន​ពេក ៧​ឆ្នាំ​ក្រោយមក ព្រះ​អង្គ​ច័ន្ទ​រាជា ប្រើ​ឧបាយកល​បោក​ស្ដេច​សៀម​បាន​កងទ័ព​សៀម​៥.០០០​នាក់ និង​ស្បៀង​គ្រប់គ្រាន់​នាំ​ចូល​មក​ស្រុក​ខ្មែរ​វិញ ។ កាលនោះ​ចៅហ្វាយខេត្ត​បាត់ដំបង​បាន​ថ្វាយ​ទាហាន និង​ការ​គាំទ្រ​ទាំងស្រុង​ទូ​ទាំង​ខេត្ត ។ មក​ដល់​ពោធិ៍សាត់ ចៅហ្វាយខេត្ត​នេះ​រឹងទទឹង​រាយការណ៍​សុំ​ជំនួយ​ពី​ស្ដេច​កន​ទើប​ពញា​មឿង

អានលម្អិត