ប្រាសាទ​ព្រះឥន្ទកោសីយ៍មានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទបក្សីចាំក្រុង​ដែរ…!!

ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលិច​ដង​ស្ទឹង​សៀមរាប​ពី​ស្ពាន​ថ្ម​ព្រះរាជ​ដំណាក់ ទៅ​ជិត​ដល់​អភិរក្ស​អង្គរ មាន​ស្ពាន​ឈើ​មួយ (បច្ចុប្បន្ន​កំពុង​សាងសង់​ជា​ស្ពាន​បេតុង) ឆ្លង​ទៅ​ដល់​មុខ​វត្ត​ព្រះឥន្ទកោសីយ៍ ស្ថិត​ក្នុង​ភូមិ​ដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ដ​សៀមរាប ។ ប្រាសាទ​ព្រះឥន្ទកោសីយ៍​គឺ​ជា​ប្រាសាទ​តូច​មួយ​ស្ថិត​ខាងកើត​ព្រះវិហារ​វត្ត ។ ឈ្មោះ​ប្រាសាទ​នេះ ជួនកាល​ឃើញ​គេ​សរសេរ​ថា «ព្រះឥន្ទកោសិយ» ដែល​ពាក្យ «កោសិយ» នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត មាន​ន័យថា «ព្រះឥន្ទ្រ» ។

អានលម្អិត

អស្ចារ្យណាស់! រកឃើញប្រាសាទ២ លាក់ខ្លួនអា ថ៌កំ បាំងនៅខេត្តរតនគិរី…(មានវីដេអូ)

ប្រិយមិត្តមួយចំនួនប្រហែលបានជ្រាបហើយថា មន្ត្រីក្រសួងបរិស្ថានបានថា ក្រសួងរបស់ខ្លួនបានរុករកឃើញប្រាសាទចំនួនពីរ ដ៏កម្រក្នុងឧទ្យានជាតិអូរយ៉ាដាវ និង ដែនជម្រកសត្វព្រៃលំផាត់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី ប្រាសាទទាំងពីរនោះឈ្មោះថា ប្រាសាទអូរព្រះ និង ប្រាសាទយ៉ាកណាំង ។ លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មានអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន ដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកស ត្វព្រៃលំផាត់

អានលម្អិត

ប្រវត្តិផ្នូរស្ដេចដំរី សដ៏អាថ៌កំបាំ ង ក្បែរប្រាសា ទកោះកេរ្តិ៍ សម្បីតែប្រជាជនថៃនឹងឡាវក៏នាំគ្នាគោរព…(មានវីដេអូ)

កម្ពុជា៖ រមណីយដ្ឋានប្រវត្តិសាស្ត្រកោះកេរធ្លាប់ជាអតីតរាជធានី នៃអាណាចក្រ ខ្មែរនៅដើមសតវត្ស ទី១០ ក្នុងរាជ្យព្រះ បាទជ័យវរ្ម័នទី ៤ (៩២៨-៩៤១)។ មកដល់សព្វថ្ងៃរមណីយដ្ឋានប្រវត្តិសាស្ត្រនេះបន្សល់នូវសំណង់ សា ស នា ប្រព័ន្ធផ្លូវបុរាណនិងសំណង់ធារាសាស្ត្របុរាណជាច្រើនក្នុងទំហំដីប្រហែល៨១ គីឡូម៉ែត្រក្រឡា។ សំណង់សា ស នាដែលធំនិងគួរឲ្យចាប់ចិត្តទស្សនាជាងគេគឺប្រាសាទធំដែលមានសណ្ឋានដូចសាជីមាន៧ ថ្នាក់និង កម្ពស់ប្រហែល៣៥ម៉ែត្រ។

អានលម្អិត

ប្រវត្តិដ៏អស្ចារ្យរបស់ «លោកតារាជ» ដែលពួកចោរមិនអាចលួចយកព្រះអង្គទៅបាន!

សៀមរាប៖ ប្រជាជនខ្មែរភាគច្រើនច្បាស់ជាស្គាល់ឈ្មោះ លោក​ «តារាជ» ឬ «ព្រះអង្គរាជ» ដែលជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ថ ៨ រចនាបថបាយ័ន កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពអង្គនេះ ត្រូវបានព្រះមហាក្សត្រខ្មែរ និងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត

អានលម្អិត

រកឃើញរាជធានីដើម មហិន្រ្ទប្រាវ៉ាតា នៃអាណាចក្រអង្គរនៅលើភ្នំគូលែន…(មានវីដេអូ)

សៀមរាប៖ ទីក្រុងលាក់កំបាំង ទីបំផុតអ្នកវិទ្យាសាស្រ្ដបានរកឃើញ អតីតរាជធានីបុរាណរបស់ អាណាចក្រខ្មែរលា.ក់ខ្លួ នច្រើនសតវត្សនៅភូមិសាស្រ្ដព្រឹក្សព្រៃនៅកម្ពុជា។ ក្រុងបុរាណដែលអ្នកវិទ្យាសាស្រ្ដចាត់ទុកថាជាទីក្រុងដែលបា ត់មានឈ្មោះថា មហិន្រ្ទប្រាវ៉ាតា ដែលជារាជធានីដំបូងគេនៅក្នុងសម័យកាលដ៏រុងរឿងរបស់ខ្មែរគឺអាណាចក្រអង្គរពីសតវត្សទី៩ដល់ទី១៥។ ព័ត៌មាននេះចេញផ្សាយល្បីខ្ទរខ្ទារ ពីសំណាក់បណ្ដាញផ្សាយព័ត៌មានបស្ចឹមប្រទេសមានBBC CNN និង ព័ត៌មានអូស្រ្ដាលី ABC NEWS។ យ៉ាងណាមិញ ជាការពិត អ្នកបុរាណវិទ្យា

អានលម្អិត

សូមបងប្អូនជួយអភិរក្សផង! វិហារបុរាណមួយមានអាយុកាលជិត១សតវត្ស នៅរឹងមាំស្ថិតនៅ…

ខេត្តកំពង់ធំ៖ មានការចែករំលែកនូវស្ថានភាពរបស់វិហារបុរាណមួយត្រូវបានគេស្គាល់ថា ជាវិហារចំនាស់ដែលត្រូវបានគេកសាងឡើងក្នុងអំឡុងឆ្នាំ១៩៣៣ គ.ស ដែលគិតមកដល់ពេលនេះមានអាយុកាលជាង៨៦ឆ្នាំហើយ ដែលមានទីតាំងស្ថិតនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ មានចំងាយប្រមាណ ៧គីឡូពីតំបន់វប្បធម៌ចំណាស់ ប្រាសាទសំបូរព្រៃគុហ៍។ វិហារបុរាណនេះសង់ពីឈើ ដំបូងប្រក់ក្បឿង គ្មានជញ្ជាំង ហើយនិងគ្រឹះខាងក្រោមធ្វើពីថ្ម ស្ថានភាពវិហារនៅរឹងមាំនៅឡើយ ហើយនៅក្នុងវិហារនេះគេឃើញមានរូបបដិមាព្រះពុទ្ធយ៉ាងធំសម្រាប់ធ្វើការគោរពបូជា។ តែយ៉ាងណាវិហារបុរាណនេះមានរចនាបថមិនដូចវិហារបច្ចុប្បន្នទេ ពោលគឺព្រះវិហារនៅសម័យនេះមានខឿន

អានលម្អិត

ប្រវត្តិ វត្តដំរីស ដែលមានអាយុកាល ១១៥ឆ្នាំ នៅក្រុងបាត់ដំបង!

វត្តដំរីស គឺជាអារាមមួយដែលមានវ័យចំណាស់ក្នុងចំណោមសំណង់បុរាណជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុងខេត្តបាត់ដំបង។ វត្តដំរីស ស្ថិតនៅក្នុងទឹកដី ភូមិកម្មករ សង្កាត់ស្វាយប៉ោ ទល់មុខនឹងបញ្ជាការដ្ឋានកងរាជអាវុធខេត្ត និងឆៀងខាងត្បូង សាលាក្រុង បាត់ដំបង (អតីតផ្ទះរបស់លោកម្ចាស់ ប្រហែល ១គីឡូម៉ែត្រ)។ វត្តនេះមានឈ្មោះយ៉ាងពិរោះមួយទៀតហៅថា វត្តស្វេតឆត្រ័កុញ្ជរជ័យ។ ពាក្យ «ស្វេត» មានន័យថា ពណ៌

អានលម្អិត

ប្រាសាទវត្តអធ្វា ស្នាព្រះហស្ដព្រះបាទសូរ្យវរ្ម័នទី២ ដែលអ្នកស្រុកអង្គរបច្ចុប្បន្ន ជឿថាមានភាពស័ក្តិសិទ្ធិខ្លាំង!

(សៀមរាប)៖ ប្រាសាទវត្តអធ្វា ស្ថិតនៅចម្ងាយប្រមាណ ៤ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប តាមបណ្តោយផ្លូវទៅភ្នំក្រោម ដែលសង់ឡើងពីថ្មភក់ បែរមុខទៅទិសខាងលិច។ ប្រាសាទនេះកសាងឡើងនៅសម័យកាលដំណាលនឹងប្រាសាទអង្គរវត្តដែរ គឺនៅពាក់កណ្តាលសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)។ ប្រាសាទនេះសម្រាប់ឧទ្ទិសដល់ព្រហ្មញសាសនា ប៉ុន្តែតាមសិលាចារឹកដែលចារនៅតាមជើងសសរជាច្រើន ហើយភាគច្រើននៃសិលាចារឹកទាំងនោះបានចារក្នុងអំឡុងសតវត្សរ៍ទី១២ បានបង្ហាញថាប្រាសាទនេះត្រូវបានប្រើប្រាស់ក្នុងមុខងារព្រះពុទ្ធសាសនា អស់រយៈពេលជាច្រើនឆ្នាំ។          តាមប្លង់ស្ថាបត្យកម្មនៃប្រាសាទទាំងមូលមានរាងបួនជ្រុងស្មើ មានច្រកចូលគ្រប់ទិសទាំងបួន

អានលម្អិត

ប្រាសាទជម ក្នុងក្រុងអង្គរធំ នៅបន្សល់ក្បាច់ចម្លាក់ល្អវិចិត្រ!

(សៀមរាប)៖ ប្រាសាទជម ជាប្រាសាទតូចប្រាង្គទោល និងមានប្លង់ដូចគ្នានឹងប្រាសាទកោរសក់ តែតូចជាងបន្តិច ខណៈប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ និងនៅបន្សល់ក្បូរក្បាច់ចម្លាក់យ៉ាងល្អវិចិត្រ ស្រដៀងទៅនឹងប្រាសាទបន្ទាយស្រីដ៏ល្បីល្បាញនោះដែរ។ ស្ថិតក្នុងក្រុងអង្គរធំ ប្រាសាទជម តាំងនៅខាងកើតប្រាសាទកោរសក់បន្តិច ហើយមានកំពែងព័ទ្ធជុំវិញ ធ្វើពីថ្មភក់ មានទំហំ ៣៥ x ២៨ ម៉ែត្រ ស្ថិតនៅលើខឿនបីជាន់ខ្ពស់ផុតពីដី មានទ្វារចូលគ្រប់ទិសទាំង

អានលម្អិត

កម្របានឃើញណាស់! ប្រាសាទបុរាណមួយក្នុងទម្រង់ព្រះពុទ្ធឈរបែរខ្នងគ្នា នាកណ្ដាលព្រៃភ្នំត្នោត

ប្រាសាទចតុមុខ គឺជាប្រាសាទមួយស្ថិតនៅក្នុងក្រុមប្រាសាទបាកាន (ព្រះខ័នកំពង់ស្វាយ) នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ ប្រាសាទនេះ មានរូបព្រះពុទ្ធទ្រង់ឈរ បែរទល់ខ្នងគ្នាចំនួន ៤ទិស និងកម្រឃើញមានប្រាសាទនៅតំបន់ផ្សេង ក្នុងប្រទេសកម្ពុជា មានទម្រង់ដូចប្រាសាទនេះ ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ។ គួរឱ្យសោកស្ដាយ

អានលម្អិត