វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់!!!…(មានវីដេអូ)

* ធាតុផ្សំមាន៖ កន្ទក់២បាវជី កាកដូង១បាវជី សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម សណ្តែកសៀងកិន ៦គីឡូក្រាម អតិសុខុមប្រាណ EM ១លីត្រ ស្ករងូ ១គីឡូក្រាម និងប្រេងសណ្តែក១-២លីត្រ។ * វិធីធ្វើ៖ – លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ – លាយអតិសុខុមប្រាណ

អានលម្អិត

បច្ចេកទេសដាំទុរេនបានទិន្នផលខ្ពស់!!!

១. ការជ្រើសរើសដីសំរាប់ដំណាំធូរេន ក-ទីតាំងដាំដំណាំ -ត្រូវឋិតនៅតំបន់ខ្ពង់រាប មានរយៈកំពស់ចាប់ពី ៧៥ម៉ែត្រ រហូតដល់១០០០ម៉ែត្រ -ជាប្រភេទដីមិនលិចទឹក និងមិនដក់ទឹក -ជាប្រភេទដីក្រហម ម៉ត់ល្អ (គុណភាពដីល្អផុតលេខសំរាប់ដំណាំនេះ) -ជាប្រភេទដី ខ្លាញ់ក្តាម និងច្រោះទឹកខ្លាំង (ដីកំពង់សោម តាមផ្លូវជាតិលេខ4) -ជាប្រភេទដីខ្មៅលើ និងក្រហមក្រោម -ធូរេន

អានលម្អិត

ងាយៗ…របៀបជីកស្រះចិញ្ចឹមត្រីក្បែរផ្ទះ!!

ខាងក្រោមនេះជារបៀបជីកស្រះចិញ្ចឹមត្រីធម្មជាតិចំណាយអស់តិច។សូមជួយចែករំលែកដល់កសិករយើងបានជាប្រយោជន៍ផង! ១.វិធីធ្វើស្រះដោយការជីក៖–ជ្រើសរើសស្រះមានទំហំល្មម២មx៤ម ឬ ៣មx៤ម ឬ៤មx៤ម។ –ជីកជម្រៅចុះក្រោមប្រមាណ១ម៉ែត្រនិងត្រូវមានជើងទេនៅតាមមាត់ស្រះប្រមាណ៤៥ដឺក្រេ បាតស្រះត្រូវរៀបចំឲ្យបានស្មើរល្អ។ –ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អនិងដាក់ដីគ្រប់សង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផង។ –ដាក់ទឹកចូលកម្ពស់២/៣ នៃស្រះ។ –ដាក់ប្រភេទដីបាតត្រពាំងនៅបាតរបស់វាខ្លះកំរាស់ប្រមាណ២សង់ទីមែត្រ។ –ដាក់ទឹកEM ១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ។ –ដាក់កំប្លោកត្រកួនខ្លះនិងចកតូចៗដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៥-៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។

អានលម្អិត

បច្ចេកទេសក្នុងការដាំដំណាំស្ពៃខៀវ ឬស្ពៃខ្មៅ!

១.ការរៀបចំដី និងការដាំដុះ: ចំពោះដីសំរាប់ដាំស្ពៃខៀវ ត្រូវធ្វើការភ្ជួររាស់ឱ្យរាបស្មើ និងម៉ដ្ឋល្អ រើសស្មៅចេញឱ្យអស់ រួចដាក់ជីទ្រាប់បាតដូចជា ជីអាចម៍គោ។ បន្ទាប់មកលើកជារង ដែលមានទទឹងពី ១ ទៅ ១,២ម៉ែត្រ កំពស់ ២ទឹក បណ្តោយទៅតាមទំហំដី និងចន្លោះពីរងមួយទៅមួយ ០,៥ម៉ែត្រ។ គេមិនធ្វើការសាបកូនទេ ព្រោះគ្រាប់យកតែម្តង

អានលម្អិត

ការចិញ្ចឹមមេមាន់ស្រែយកពងជាលក្ខណៈគ្រួសារ!!!

ការចិញ្ចឹមមាន់មិនថាការចិញ្ចឹមជាលក្ខណៈគ្រួសារឬកសិដ្ឋានទេការយកចិត្តទុកដាក់ចំពោះមាន់ពូជ(មេមាន់)ជារឿងដែលចិញ្ចឹមទាំងឡាយគួរយកចិត្តទុកដាក់ដើម្បីបានមាន់កាត់តែច្រើន។ខាងក្រោមនេះជាវិធីសង្ខេបត្រួសៗ ក្នុងការញ្ចឹមមេបាមាន់ស្រែអោយទទួលបានទិន្នផលខ្ពស់៖ ១-ការអោយចំណី៖ត្រូវលាយតាមក្បួនខ្នាតសំរាប់មេបា អោយសត្វស៊ីបានគ្រប់គ្រាន់ និងទៀងទាត់ ហើយត្រូវគិតពីគុណភាពនៃវត្ថុធាតុដើម ជាពិសេសចំណីមានសារធាតុ៤ចំបាច់សំរាប់មាន់(មានចំណីប្រភេទថាមពល,ប្រូតេអ៊ីន,សាធាតុរ៉ែ និងពពួកវីតាមីន-ល-)។ ២-ការចាក់ថ្នាំវ៉ាក់សាំង៖ក្នុងករណីសត្វមានសុខភាពល្អ គួរប្រើថ្នាំបង្កើនទិន្នផលរយៈពេលមិនអោយលើស៣ថ្ងៃក្នុង១សប្តាហ៍។វីតាមីនប្រើតែពេលព្រឹកនិងពេលថ្ងៃប្រើបង្រ្គប់ជាតិទឹក និងថ្នាំទំលាក់សត្វល្អិតគួរធ្វើរៀងរាល់២ខែម្តង។ ៣-ការថែទាំនិងអនាមយ័៖ទ្រុងមាន់គឺជាផ្ទះរបស់មាន់ បោសសំអាតជាប្រចាំ និងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងខ្យល់ចេញចូលគ្រប់គ្រាន់វា​អាច​បង្កើត​ផលិតកម្ម​ពង​បាន​មួយកំរិត។ប្រសិនបើ​ទ្រុង​នោះ​សើម​អាច​បង្កើន​នូវ​ជំងឺ និង​ប៉ារ៉ាស៊ីត​ផ្សេងៗ។ ៤-មេមាន់ដែលយើងចិញ្ចឹមយកពងមិនគួរដាក់ជាមួយមាន់សាច់ឡើយហើយបារបស់វាក៏មិនគួរផ្លាស់ប្តូរដែរ។ ៥-ការចិ​ញ្ចឹម​ដោយ​ដាក់​ក្នុង​ទ្រុង ដោយ​មាន​កំរាល​ចំបើង លើ​បន្ទះក្តាឲ្យ​បានក្រាស់​បន្តិច

អានលម្អិត

វិធីផ្សាំ និងបណ្តុះដើមជម្ពូរ យកទៅដាំឆាប់បានផ្លែ!!

១-ឧបករណ៍ដែលត្រូវប្រើរួមមានកន្ត្រៃ ឬកាំបិតដែលមុតល្អ-ស្នោរដែលអាចជក់ទឹក-ប្រភេទនៃអរម៉ូនសម្រាប់ជំនួយឬស(rapid root) ២-កាត់យកមែកតូចល្មម ហើយមានចេញត្រួយបន្តិច ៣-លាយអរម៉ូនសម្រាប់ជំនួយឬស(rapid root)១០ccទៅក្នុងទឹក៤លីត្រ ៤-យកវាទៅដោតជាមួយស្នោរដែលអាចជក់ទឹកបាន រួចដាក់ត្រាំក្នុងទឹកខាងលើរយៈពេល៣ថ្ងៃ ៥-បន្ទាប់មកយកទៅរក្សាក្នុងកន្ទោងសម្រាប់បណ្តុះរួចយកដាក់កន្លែងម្លប់ក្រោមដើមឈើ ៦-ត្រូវផ្តល់ទឹក២ដងក្នុងមួយថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍វានឹងចាប់ផ្តើមចេញឬស ហើយយើងអាចយកវាទៅបណ្តុះក្នុងថង់ដីសម្រាប់ដាក់ដាំបានបាន៕ ការបង្ហោះនេះទុកគ្រាន់ជាការចែករំលែកបន្តនូវចំណេះដឹងខ្លះៗដល់អ្នកទាំងអស់គ្នាអាចសាកល្បងនិង Share ប្រាប់កសិករយើងផងសូមអរគុណ។ អត្ថបទ៖ អ៊ាង សុផល្លែត ឯកសារជំនួយៈ

អានលម្អិត

វិធីធ្វើដំណាប់ម្តេញ!!!

+សំភារត្រូវមាន -ដប ឬជ្រុញសម្រាប់លុញពីលើឱ្យម្តេញបែកចេញទឹក -ចង្អេរសម្រាប់ដាក់ម្តេញលុញ-កញ្ជ្រែង និងស្លឹកចេកសម្រាប់ដាក់ម្តេញហាល -ចានដែកសម្រាប់ដាក់ម្តេញត្រាំទឹកកំបោរ។ +គ្រឿងផ្សំ -ស្ករត្នោត ១០គីឡូក្រាម -អំបិលម៉ដ្ឋកន្លះស្លាបព្រាដើម្បីជួយជំរុញឱ្យកាន់តែផ្អែមមុត-តែផ្អែមមុត-កំបោរ ១ ស្លាបព្រាបាយ +របៀបធ្វើ -លាងម្តេញឱ្យបានស្អាត រួចយកទៅលុញនៅលើច​ង្អេរឱ្យចេញ​ទឹក​អស់-យកកំបោរទៅកូរជាមួយទឹក (បរិមាណធ្វើយ៉ាងណាឱ្យ​លិច​ម្តេញ) ទុកឱ្យរងថ្លា ហើយដួស​យកក្រាមដែល អណ្តែតនៅ​ខាង​លើ ឬសំរិតក៏យកទឹក

អានលម្អិត

វិធីដាំខ្ញីធម្មជាតិក្នុងការុង!!!

បងប្អូនដែលចង់បានខ្ញីធម្មជាតិអាចសាកល្បងដាំតាមវិធីងាយៗខាងក្រោម៖ -ការុង ២៥ ឬ៥០គីឡូ សម្រាប់ដាំ -មើមពូជខ្ញី -ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត អង្កាម និងកំទេចស្លឹកឈើ។ +វិធីដាំ៖ -បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន -ចាក់ល្បាយដីចូលក្នុងការុងនោះកម្ពស់៣តឹក -យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាល ជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់

អានលម្អិត

សូមបងប្អូនជួយគាំទ្រផង!!! ផ្លែត្រសក់ របស់ប្រជាកសិករ ខេត្តក្រចេះ បានផលល្អៗណាស់

នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុក “ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” បានប្រាប់ឲ្យដឹងថា ផ្លែត្រសក់ របស់ប្រជាកសិករ ខេត្តក្រចេះ បានផលល្អៗណាស់ ហើយទទួលបានក្នុងតម្លៃល្អ ជាមធ្យម ១០០០រៀល ក្នុង១គីឡូក្រាម។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖

អានលម្អិត

របៀបមើលផ្លែឪឡឹកល្អឫមិនល្អ!!!

វិធី​ទី​មួយ​-អ្នក​អាច​យក​ម្រាមដៃ​គោះ​ផ្លែ​ឪឡឹក បើសិន​ជា​សំឡេង​ដូចជា​ប្រហោងៗ នោះ​មានន័យ​ថា ឪឡឹក​របស់​អ្នក​ទុំ​ហើយ ។​​+វិធី​ទី​ពីរ-អ្នក​អាច​ពិនិត្យមើល​លើ​ទង​ឪឡឹក ទង​តូច ស្ងួត នោះ​មានន័យ​ថា ឪឡឹក​ទុំ​ល្អ ផ្ទុយទៅវិញ បើ​ទង​ឪឡឹក​ត្រង់ និង​មាន​រោម នោះ​បញ្ជាក់ថា ឪឡឹក​នោះ​មិនទាន់​ទុំ​ល្អ​ឡើយ ។ វិធី​ទី​បី-ពិនិត្យមើល​លើ​ទម្ងន់​របស់​ឪឡឹក ។ បើ​ទម្ងន់​ឪឡឹក​ធ្ងន់ នោះ​មានន័យ​ថា វា​មាន​សាច់​ណែ​នល្អ

អានលម្អិត