មិននឹកស្មានដល់សោះ!! កម្មករសំនង់ជីកកាយដីសាងសង់ផ្ទះ ស្រាប់តែឃើញក្តាមឈូសផ្ទុកសាកសពអ្នកមាន តាំងពីរជ្ជកាលមីង
ពេលកន្លងមកថ្មីៗនេះ មានហេតុការណ៏ដ៏ភ្ញាក់ផ្អើលបានកើតឡើងពេលកម្មករសំនង់នៃក្រុមហ៊ុនមួយបានជីកាយដីរៀបចំបុកគ្រឹះធ្វើផ្ទះស្រាប់តែឃើញក្តាមឈូសមួយ ក៏បង្កជាភាពភ្ញាក់ផ្អើលមួយកើតឡើង នៅក្នុងក្តាមឈូស មានសាកសពបុរសម្នាក់នៅខាងក្នុង។ហេតុការណ៏ដ៏កម្រមួយនេះបានកើតឡើងក្នុងប្រទេសចិនក្នុងភូមិជឺជូ ស្រុកអានហ័រ ក្នុងខេត្តហ៊ូណាន។
គាត់បានហៅអ្នកជំនាងខាងបុរាណវីជ្ជាមកពិនិត្យ បានអោយដឹងថាក្តាមឈូសនិងសាកសពមានអាយុកាលរាប់សតវត្សរ៏មកហើយ។ ហើយសាកសពត្រូវបានគេគ្រងដោយសំលៀកបំពាក់ល្អបំផុតក្នុងសម័យនោះ។ទើបគេហ៊ានសន្និដ្ឋានថា សាកសពនេះឋិតក្នុងត្រកូលខ្ពង់ខ្ពស់ នៃរជ្ជកាលមីង (១៣៦៨ ដល់ ១៦៤៤) ឬរជ្ជកាលឈីង (១៦៤៤ ដល់ ១៩១២)៕