បើមិនឆ្ងាញ់ទៀត មិនយកលុយទេ!!វិធីងាយៗធ្វើបង្អែមបបរពោតយ៉ាងឆ្ងុយឆ្ងាញ់

គ្រឿងផ្សំ៖ ពោតខ្ចី ៥ផ្លែ ឈូស ឬចិតយកសាច់, ស្ករស កន្លះគីឡូ, ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះដូងចុង ១ចានគោម, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា កន្លះកូនចានចង្កឹះ។


វិធីធ្វើ៖
១.ដាក់ដាំទឹកកន្លះឆ្នាំងដាក់សាច់ពោតចូលរម្ងាស់ឲ្យពុះ រួចដាក់ខ្ទិះដូងចុងចូលទុកឲ្យពុះ
២.បន្ទាប់មកដាក់ស្ករស និងអំបិលចូលកូរឲ្យរលាយសព្វល្អ ភ្លក់មើលរសជាតិតាមចំណូលចិត្ត


៣.ម្សៅឆាដាក់លាយជាមួយទឹកបន្តិចកូរឲ្យសព្វ រួចយកទៅចាក់ចូលឆ្នាំងបង្អែម ហើយកូរតិចៗរហូតឡើងខាប់ឆ្អិនល្អ រួចលើកចុះ
៤.យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងដើមចូលដាក់អំបិលបន្ដិច និងម្សៅឆាបន្តិចចូលគ្នាកូរឲ្យរលាយសព្វល្អរម្ងាស់ឲ្យពុះ ហើយកូររហូតឡើងខាប់ខ្ទិះដូងឆ្អិនលើកចុះ


៥.រួចរាល់អស់ហើយដួសបង្អែមដាក់ចាន ហើយស្រូបខ្ទិះដូងពីលើទទួលទានបានជាការស្រេច៕សម្រួលអត្ថបទដោយ៖ ស្រីពៅ​ ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *