ស៊ែរបន្តផងចុះ ត្រឹមតែសំបកម្នាស់សោះ!! អាចត្រូវជួយព្យាបាលយ៉ាងសាកសិទ្ធិ

មនុស្សភាគច្រើនប្រាកដជាមិននឹងស្មានថា សំបកម្នាស់អាចយកមកធ្វើជាភេសជ្ជៈដ៏មានឱជារសឆ្ងាញ់ ហើយវាថែមទាំងអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺបានយ៉ាងច្រើនមុខទៀតផងដូចជា ប៉ារ៉ាស៊ីត កើនជាតិទឹក ទល់លាមក និងការរលាកបានផងដែរ។

ដូច្នេះនៅពេលលោកអ្នកចិតសំបកម្នាស់ សូមកុំបោះសំបកវាចោលឱ្យសោះ ព្រោះយើងអាចយកវាមកធ្វើជាភេសជ្ជៈ ហើយវាថែមទាំងអាចជួយព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាពបំផុត។

ផ្លែម្នាស់ទឺកសំបកម្នាស់ អាចជួយព្យាបាលជំងឺបានដូចជា៖ ជួយប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតពោះវៀន ប្រសិនបើយើងទទួលទានវាក្រោយពេលទទួលទានអាហារ នោះវានឹងជួយរំលាយអាហារ ហើយធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការកាន់តែល្អផងដែរ។

ជួយសម្រួលដល់បញ្ហាពោះវៀន ទល់លាមក និងជំងឺឫសដូងបាត ការពារកុំឱ្យមានមេរោគក្នុងពោះវៀនធំ ជួយព្យាបាលការរលាក ធ្វើឱ្យសាច់ដុំរឹងមាំ និងជួយកាត់ស្លេស្មក្នុងបំពង់ក ជួយឱ្យដំបៅ ឬមុខរបួសឆាប់សះ ធ្វើឱ្យឈាមរត់បានល្អ ជួយដល់ការសម្រកទម្ងន់ និងសម្រកខ្លាញ់ ជួយសម្អាតឈាមរបស់អ្នកកុំឱ្យមានមេរោគ។

វិធីធ្វើ៖ ១. យកម្នាស់ ១ផ្លែល្មម លាងទឺកឱ្យស្អាត ២.​ ចិតសំបកម្នាស់ជាចំណិត ហើយទុកមួយឡែក ៣. ដាក់ទឺក ១លីត្រ ចូលឆ្នាំងដាំទឹកឱ្យពុះ ៤. ដាក់សំបកម្នាស់ចូលក្នុងឆ្នាំង រួចគ្របទុកឱ្យវាពុះប្រហែលជា ១៥ ទៅ ២០នាទី ៥. រួចយកទៅច្រោះយកតែទឹក ហើយយកមកទទួនទានបាន ជាការស្រេច។ ទឹកសំបកម្នាស់នេះ យើងអាចទទួលទានពេលក្ដៅឧណ្ហៗក៏បាន ឬក៏អាចទុកដល់វាត្រជាក់ចាំទទួលទានក៏បានដែរ។

Leave a Reply

Your email address will not be published. Required fields are marked *