មិនគួរឲ្យជឿសោះ!! ខំកែសម្ផស្សឡើងសុះសាច់ដើម្បីទាក់ចិត្តប្តី តែពេលនេះបែរជាមកចឹងវិញ

នាង Phuong ត្រូវបានគេចាប់អារម្មណ៍​លើនាងយ៉ាងខ្លាំង ដោយសារតែ មុខរបស់នាង បានប្តូរទាំងស្រុង ពីមនុស្សស្រី ដែលមើលមិនយល់ ក្លាយជាស្រីស្អាតក្នុងមួយពព្រិចភ្នែក។នាងក៏បាននិយាយដែរថា លើមុខរបស់នាង គឺកែសម្ផស្ស ឡើងសុះសាច់ មិនថាភ្នែក ច្រមុះ មាត់​ និង ចង្ការ ទម្រាំបានស្អាតបែបនេះ ហើយនាងធ្វើបែបនេះ ក៏ព្រោះតែ​ ចង់ផ្គាប់ចិត្តស្វាមីរបស់នាង មិនចង់ឲ្យមហាជនចំអន់ស្វាមីនាង ថាបានប្រពន្ធមុខអាក្រក់នោះទេ។

ប៉ុន្តែមិនបានប៉ុន្មានឆ្នាំផង នារីរូបនេះ ក៏បានធ្វើឲ្យគេភ្ញាក់ផ្អើលជាថ្មី កាលពីប៉ុន្មានថ្ងៃមុននេះ ដោយរូបនាង បានបង្ហោះរូបថតប៉ុន្មានសន្លឹក​ ដោយបង្ហាញសភាពមុខរបស់នាង សុទ្ធតែស្នាមក្រហម និងមានចេញឈាមបន្តិចៗផងដែរ។

ក្នុងនោះដែរ ក៏មានមនុស្សជាច្រើន បាននាំគ្នា​ បញ្ចេញគំនិតផ្សេងៗគ្នា ដោយអ្នកខ្លះ បានគិតថា មកពី​ការប្រតិកម្ម នៃការកែសម្ផស្ស របស់នាង ដែលលេចចេញស្នាម ត្រង់ច្រមុះ និង ជុំវិញបបូរមាត់យ៉ាងដូច្នេះ។យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គម ក៏បានបង្ហាញភាពសោកស្តាយសម្រស់របស់នាងផងដែរ ដែលខំកែសម្ផស្ស ឡើងស្រស់ស្អាត បែរជាពេលនេះ ត្រូវទទួលរងបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *