អស់កង្វល់ពីបញ្ហាឈឺធ្មេញហើយ!! នេះជាវិធីដ៏សាកសមមួយសម្រាប់អ្នកឈឺនៅពេលយប់
ហេតុផលជាច្រើនសន្ធឹក សន្ធាប់ដែលបណ្តាលឱ្យឈឺធ្មេញដូចជា ជំងឺអញ្ចាញធ្មេញ ពុកធ្មេញ កំណកកំបោរ របួស ប្រេះធ្មេញ ស្រៀវធ្មេញ និងមូលហេតុដទៃផ្សេងទៀត។ ឈឺធ្មេញជាការឈឺចាប់ខ្លាំងមួយដែលបានផ្តល់ភាពរំខាន ធ្វើឱ្យអ្នកបាត់បង់ទំនួលខុសត្រូវ ធ្វើឲ្យអ្នកមួម៉ៅ និងជាពិសេសនោះគឺពិបាកញ៉ាំអាហារ។
បើចង់បាត់ឈឺត្រូវទោជួបគ្រូពេទ្យ ប៉ុន្តែជាធម្មតា អាការៈឈឺធ្មេញនេះកើតឡើងមិនកំណត់ ដូចជានៅពេលយប់ ជាពេលដែលអ្នកមិនអាចទៅជួបពេទ្យបាន។ ដូច្នេះ យើងមានវិធីព្យាបាលដ៏មានប្រសិទ្ធិភាពមួយ ប្រាកដជាជួយអ្នកបំបាត់អាការៈឈឺធ្មេញបាន៖
ធាតុផ្សំ៖ ១-ប្រេងដូង ២-សំឡី។ការណែនាំ៖ យកប្រេងដូង ១/២ស្លាបព្រាកាហ្វេ និងសំឡី ដាក់វាចូលក្នុងកែវមួយ រួចលាយចូលគ្នាឱ្យបានសព្វល្អ។ អ្នកត្រូវដាក់វាចូលទៅក្នុងធ្មេញឈឺ។ អ្នកអាចប្រើវាបាន ៣ដងក្នុង ១ថ្ងៃ។ ប្រេងដូងមានប្រសិទ្ធិភាពជួយកម្ចាត់បាក់តេរី ស្របពេលដែលម្សៅផ្កាក្លាំពួមានផ្ទុកនូវសារធាតុ ដែលជួយបំបាត់ការឈឺចាប់៕