មិនលេបទឹកមាត់មិនបាន!! វិធីធ្វើបាយដំណើបសង់ខ្យាស្លឹកតើយ….(មានវីដេអូ)

គ្រឿងផ្សំ៖ អង្ករដំណើប ៤០០ក្រាម (លាងអោយស្អាត ត្រាំទឹកចោល១យប់), ខ្ទិះដូង ១៥០មីលីលីត្រ, ទឹក ១០០មីលីលីត្រ, អំបិល ១ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣សន្លឹក។ គ្រឿងផ្សំសង់ខ្យា៖ ទឹកស្លឹកតើយ ១៥០មីលីលីត្រ (ស្លឹកតើយ ១០សន្លឹក កិនជាមួយទឹក ២០០មីលីលីត្រ), ខ្ទិះដូង ២០០មីលីលីត្រ, ម្សៅពោត ៥ស្លាបព្រាបាយ, ម្សៅសម្រាប់ធ្វើនំ ៣ស្លាបព្រាបាយ, ស៊ុត ៣គ្រាប់ (យកតែពងក្រហម), ស្ករស ១៤០ក្រាម ។


វិធីធ្វើ៖
១.យកអង្ករដំណើបលាយជាមួយខ្ទិះដូង និងអំបិលច្របល់អោយសព្វចូលគ្នាល្អ រួចដាក់ស្លឹកតើយចូល ហើយយកទៅដាក់ចំហុយ រយៈពេល ២៥នាទី
២.យកស៊ុតលាយជាមួយស្ករស វាយច្របល់ចូលគ្នាអោយសព្វល្អ រួចដាក់ទឹកស្លឹកតើយ និងខ្ទិះដូងចូលលាយអោយសព្វចូលគ្នា ហើយដាក់ម្សៅទាំងអស់ចូលច្របល់ចូលគ្នាអោយសព្វ រួចចាក់ច្រោះកុំអោយមានកាក ទុកមួយឡែក
៣.លើកបាយដំណើបចេញយកមកជ្រោយអោយសព្វ រួចរៀបវាអោយស្មើល្អវិញ ហើយយកដាក់ចំហុយរយៈពេល ១០នាទីទៀត


៤.បន្ទាប់មកយកទឹកស្លឹកតើយដែលលាយហើយ យកដាក់រម្ងាស់ប្រើភ្លើងតិចៗកូរវារហូតឡើងខាប់ល្អ ហើយលើកចេញពីចង្រ្កាន
៥.រួចរាល់អស់ហើយយកសង់ខ្យាទៅចាក់ពីលើបាយដំណើប ដាក់ចំហុយរយៈពេល ២៥-៣០នាទី ទៀត ហើយយកមកទទួលទានបានហើយកាត់ជាដុំតាមចំណូលចិត្ត៕សម្រួលអត្ថបទដោយ៖ ស្រីពៅ ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *