តារាសម្ដែងដ៏ល្បីលោក Arnold ធ្លាក់ខ្លួនដេកក្រោមរូបសំណាករបស់ខ្លួននៅសណ្ឋាគារ ដោយសារតែ

តារាសម្ដែងដ៏ល្បីលោក Arnold Schwarzenegger បានថតរូបខ្លួនគាត់កំពុងគេងនៅក្រោមរូបសំណាក់ធ្វើពីលង្ហិនដ៏ល្បីល្បាញរបស់គាត់តាមផ្លូវ និងសរសេរលើ Timeline របស់គាត់ដូច្នោះថា “តើពេលវេលាផ្លាស់ប្ដូរយ៉ាងណាខ្លះ”។

មូលហេតុដែលគាត់សរសេរឃ្លានេះឡើង គឺមិនមែនសំដៅទៅលើ វ័យចំណាស់របស់គាត់ប៉ុណ្ណោះទេ ប៉ុន្ដែដោយសារនៅពេលគាត់ក្លាយជាអភិបាលរដ្ឋ California គាត់បានសម្ពោធសណ្ឋាគារមួយជាមួយនឹងរូបសំណាក់នោះ។

បុគ្គលិកសណ្ឋាគារបានប្រាប់ទៅ Arnold ថា “មិនថាពេលណាទេ លោកអាចមក និងទទួលបន្ទប់បម្រុងមួយសម្រាប់លោកបាន” នៅពេល Arnold លាលាងពីតំណែងអភិបាលរដ្ឋ និងទៅសណ្ឋាគារនោះ ខាងរដ្ឋបាលសណ្ឋាគារបានបដិសេធផ្ដល់បន្ទប់ឱ្យគាត់ ហើយថាគាត់គួរឱ្យបង់ថ្លៃសម្រាប់បន្ទប់នេះ។

គាត់ក៏បានទិញកាបូបគេងមួយ និងគេងនៅក្រោមរូបសំណាក និងបានបកស្រាយថា “នៅពេលខ្ញុំកំពុងស្ថិតក្នុងតំណែងសំខាន់ ពួកគេជានិច្ចកាលសរសើររូបខ្ញុំ ហើយនៅពេលខ្ញុំបាត់បង់តំណែងសំខាន់នោះ ពួកគេភ្លេចខ្ញុំ និងមិនរក្សាពាក្យសន្យារបស់ពួកគេ។ កុំជឿជាក់លើតំណែងរបស់ខ្លួន ឬក៏ចំនួនទឹកប្រាក់ដែលខ្លួនមាន សូម្បីតែអំណាចរបស់អ្នក ឬក៏ភាពវៃឆ្លាតរបស់ខ្លួនក៏ដោយ វាមិនបានយូរទេ”។

គាត់ព្យាយាមបង្រៀនអ្នកទាំងអស់គ្នាថា នៅពេលអ្នកគឺជាមនុស្សសំខាន់ក្នុងភ្នែកមនុស្សគ្រប់គ្នា អ្នកទាំងនោះគឺជាមិត្តរបស់អ្នក ប៉ុន្ដែម្ដងនោះនៅពេលអ្នកលែងមានប្រយោជន៍សម្រាប់ពួកគេ អ្នកឯងមិនមែនជាមិត្តរបស់ពួកគេទេ។ “អ្នកឯងមិនមែនជាអ្វីដែល អ្នកគិតថាជាខ្លួនអ្នកទេ គ្មានអ្វីដែលយូរអង្វែងឡើយ”៕

Leave a Reply

Your email address will not be published. Required fields are marked *