ស្អប់ភាពក្រីក្របាន តែកុំស្អប់អ្នកក្រអី!! ឃើញទិដ្ឋភាពពេលសម្រាករបស់ពួកគាត់ សែនអាណិតណាស់

អាណិតណាស់ព្រះអើយ ជីវិតមនុស្សម្នាក់ៗគឺមានេជីវភាពនឹងស្ថានភាពរស់នៅខុសគ្នា អ្នកខ្លះក៏រស់នៅស្រណុកសុខស្រួលទាំងផ្លូវកាយទាំងផ្លូវចិត្ត ចំណែកអ្នកខ្លះវិញរកតែកន្លែងនៅក៏គ្មានដែរ។ដើម្បីរស់​ ជីវិតមនុស្សម្នាក់ៗចាំបាច់ត្រូវបញ្ចេញពលកម្មទ្រាំទ្រការលំបាក ។


ក្នុងបណ្តាញសង្គម ហ្វេសប៊ុក Nickname Tarzanx Elimin Camry បានបង្ហោះបង្ហាញពីរូបភាពនៃជីវិតរបស់កម្មករសំណង់ចំណាកស្រុក។គាត់បានដាក់ ចំណងជើងថាៈ « នេះជាជីវិតរបស់បុរសម្នាក់ ដើម្បីប្រពន្ធ និងកូនរបស់គាត់។


ខ្លះយកកន្ទេលមកទ្រាប់លើរមូរដែកដើម្បីសំរាក រីឯបុរសម្នាក់នេះយកតង់នីឡុងធ្វើជាកន្ទេលផងជាភួយផង គ្មានកន្ទេល គ្មានភួយមានតែបន្ទះឈើក្រាលក៏បានដែរ។


បំពង់ដែកមែនតែមានកន្ទេលភួយ និងមុងស្រួលបួល សំរាក ថ្ងៃត្រង់ក្បែរទឹកមួយថ្លុកក៏ត្រជាក់ស្រួល ជ្រកតែក្បាល កុំឲ្យថ្ងៃចាំងភ្នែកជាការស្រេច។


យ៉ាងណាមិញទោះជាពួកគេ ធ្វើការ ក្នុងស្ថានភាព បែបនេះក្តីតែរៀងរាល់ពេលទូរស័ព្ទទៅគ្រួសារតែងឮសំណើចក្អាកក្អាយ ហើយថា « ការងារគេស្រួលណាស់!កុំ បារម្ភអី។

Leave a Reply

Your email address will not be published. Required fields are marked *