មិននៅឆ្ងាយទេ ពេទ្យសុខភាព!! វិធីធ្វើទឹកប្រទាលកន្ទុយក្រពើ ដើម្បីបានសុខភាពល្អ

គ្រឿងផ្សំ ប្រទាលកន្ទុយក្រពើ ស្លឹកតយ(ដាក់ក៏បាន មិនដាក់ក៏បាន)ស្ករស អំបិល។

វិធីធ្វើ ដំបូងយកប្រទាលកន្ទុយក្រពើមកចិតបន្លាទាំងសងខាង ចេញ បន្ទាប់មកចិតយកសម្បកចេញឲ្យអស់ទុកតែ សាច់សៗ។បន្ទាប់មកយកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ ឬកាត់ជាដុំៗប៉ុនចាហួយដូង រួចយកទៅលាង យកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹក បន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ


បន្ទាប់មកទៀត ដាក់ទឹកដាំក្នុងឆ្នាំង សមល្មមតាមចំនួនប្រទាល។ បើមានស្លឹកតយ អាចដាក់ស្លឹកតយពីរបី សន្លឹកទៅក្នុងឆ្នាំង ដើម្បីឲ្យមានក្លិនល្អ ពេលទឹកពុះ ចាក់ស្ករសចូលឲ្យផ្អែមសមល្មមតាមចំណង់ចំណូលចិត្ត ហើយដាក់អំបិលមួយចិប ចុងក្រោយចាក់សាច់ប្រទាលកន្ទុយក្រពើចូល រង់ចាំឲ្យពុះម្តងទៀត ហើយលើកចុះទុកឲ្យត្រជាក់ សឹមដួសដាក់ដបក្លាស្សេទុកបរិភោគបានយូរថ្ងៃ៕ប្រភព៖ សៀវភៅបៃតងសុខភាព

Leave a Reply

Your email address will not be published. Required fields are marked *