ងាយៗៗ!! បច្ចេកទេសក្នុងការដាំដុះដំណាំត្រកួន តាមបែបស្រុកស្រែចម្ការ

បច្ចេកទេសក្នុងការដាំដុះដំណាំត្រកួន ទាំងពីការរៀបចំគ្រាប់ពូជ ការថែទាំ រហូតដល់ប្រមូលផល។ ខាងក្រោមនេះយើងនឹងរៀបរាប់ជូនបងប្អូន៖ដំបូង ការរៀបចំគ្រាប់ពូជ​៖ យើងត្រូវ​យកគ្រាប់ពូជត្រាំក្នុងទឹកជីធម្មជាតិរយះពេល ១២ម៉ោង​ រួចស្រង់គ្រាប់ពូជរួចយកក្រណាត់មកខ្ចប់ និងផ្សើមទឹកអោយសើមៗជានិច្ច។ ផ្អាប់ទុកពី ១ ទៅ ២យប់ ដើម្បីអោយដុះពន្លកទើបយកទៅដាំ។

បន្ទាប់មក ការរៀបចំដី៖ ត្រូវភ្ជួរដីលើកទី១ ភ្ជួរកំចាត់ស្មៅ ​ភ្ជួរលើកទី២ និងរាស់អោយរាបស្មើល្អ រួចលើករងដែលមានទទឹង ៨០​សង់ទីម៉ែត្រ ទៅ​ ១២០សង់ទីម៉ែត្រ ​បណ្តោយអាស្រ័យយើងចង់បាន បន្ទាប់មក​ យកជីដែលផ្សំពីលាមកសត្វមកដាក់ទ្រាប់បាត ហើយជ្រំដីត្រឡប់សារចុះឡើងៗ ដើម្បីអោយជីចូលទៅក្នុងដី បន្ទាប់មកយករនាស់មករាស់ដីអោយបានស្មើល្អ។
របៀបផ្សំជីលាមកសត្វ៖


ក.ធាតុផ្សំ៖ លាមកសត្វ ១គីឡូក្រាម, អង្កាម ១គីឡូក្រាម,​ កន្ទក់ ១គីឡូក្រាម, មេជី ១០សេសេ, ស្កររងូ ១០សេសេ, ទឹក ១០លីត្រ។ខ.របៀបលាយ៖ លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក ៧ថ្ងៃប្រើបាន​។៣.របៀបដាំ៖ ឆូតរងដាំដោយទុកចន្លោះពីចង្អូរមួយទៅចង្អូរមួយប្រវែង ៥០សង់ទីម៉ែត្រ ទៅ ១០០សង់ទីម៉ែត្រ រួចហើយរោយគ្រាប់ដោយចន្លោះ ពីគ្រាប់មួយទៅមួយ ប្រវែង ១សង់ទីម៉ែត្រ ទៅ ២សង់ទីម៉ែត្រ បន្ទាប់មក យកកំទេចចំបើងគ្របការពារកុំអោយហួតសំណើម។


៤.ការប្រើជី​​ PN ​រយះពេល ៧ថ្ងៃយើងប្រើជី PN ​ម្តង៖-លើកទីមួយ ដោយប្រើជី ៣មុខក្នុង មួយមុខៗយើងប្រើអស់ ៦ដប ក្នុង១ហិចតា។
-លើកទីពីរ យើងដាក់ ៧ថ្ងៃ បន្ទាប់ ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗយើងប្រើអស់ ៦ដប ក្នុង១ហិចតា។
-​​​​​លើកទី៣ យើងដាក់ ៧ថ្ងៃ​ បន្ទាប់ពីដាក់លើកទី២ហើយដោយប្រើ ជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់ ៦ដប ក្នុង១ហិចតា ។​

៥.ការថែទាំ៖ -ក្រោយពីដាំហើយយើងស្រោចទឹកអោយបានជោគ ១ថ្ងៃ ២ដង-ដកស្មៅអោយបានញឹកញាប់-ជ្រំដីធ្វើអោយដីធូងាយជ្រាបទឹកខ្យល់ចេញចូលបានស្រូល-ស្រោចទឹកជីធម្មជាតិ។

របៀបផ្សំជីទឹក៖ក.ធាតុផ្សំ៖ កាកសំណល់ត្រី ១គីឡូក្រាម, កាកសំណល់ផ្លែឈើ ១គីឡូក្រាម, កាកសំណល់បន្លែ ១គីឡូក្រាម, ខ្យង​ខ្ចៅ ១គីឡូក្រាម, លាមកសត្វ ១គីឡូក្រាម, មេជី ២០សេសេ, ស្កររងូ ២០សេសេ, ទឹក ១០លីត្រ។
ខ.របៀបលាយ៖ លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក ៧ថ្ងៃប្រើបាន​។


គ.របៀបប្រើ៖ យកទឹកជី ១លីត្រ លាយទឹក ៥០០០លីត្រ ស្រោចត្រកួនរបស់យើង។
៦.ការប្រមូលផល៖ ក្រោយពីដាំរយះពេល ១៥ ទៅ ២៥ថ្ងៃ យើងអាចដក ឬកាត់ត្រកួនបានហើយ។សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *