ននោង ជាឱសថ ជួយព្យាបាលលាប់កញ្ជ្រិល ក្អកមាន់ ក្តៅខ្លួន រលាកច្រមុះ រលាកទងសួត និងបញ្ចុះទឹកនោម !!

ជួយព្យាបាលលាប់កញ្ជ្រិល ក្អកមាន់ ក្តៅខ្លួនរលាកច្រមុះ រលាកទងសួត បញ្ចុះទឹកនោមជួយចែកគ្នាដឹងផង!
++ការព្យាបាល៖- ផ្លែខ្ចី៖ លាប់កញ្ជ្រិល យកជន្លេន៧ដាក់ក្នុងផ្លែដុត ពុតយកទឹកផឹក។
-ស្លឹក៖ព្យាបាលក្អកមាន់ ក្តៅខ្លួន គ្រុនឈាម ដោយយកស្លឹកននោងស្រស់ចំនួនប្រមាណ៤០ក្រាមបុកជាមួយធ្យូងប៉ុនម្រាមដៃ៧ដុំពូតយកទឹកលាយស្ករបន្តិចផឹក។

-គ្រាប់៖ ព្យាបាលក្អកមានស្លេស៍ បញ្ចុះព្រូន បញ្ចុះទឹកនោម។
-ឫស៖ ព្យាបាលរលាកច្រមុះ ឬហៀរសំបោរ។

-ដើមវល្លិ៍៖ ព្យាបាលឈឺខ្នង ក្អករលាកច្រមុះ រលាកទងសួត។ របៀប និងកំរិតប្រើ៖ ដើមរុក្ខជាតិក្រៀមប្រើពី៥-១០ក្រាមដាំទឹក១លីត្រផឹកក្នុងមួយថ្ងៃ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ដកស្រង់ចេញមជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ អត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *