ឆ្ងាញ់ណាស់!!! វិធីធ្វើស្ងោរស្ពៃក្តោបញាត់ស្នូល!

គ្រឿងផ្សំ៖ ស្ពៃក្តោប ២ផ្លែតូច ឬ១ផ្លែធំល្មម, ការ៉ុត និងឆៃថាវ កាត់ជាដុំៗ (តាមចំណូលចិត្ត), ទឹកត្រី ៤ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ទឹក ១,៥លីត្រ។ គ្រឿងផ្សំស្នូល៖ សាច់ចិញ្រ្ចាំ ៣០០ក្រាម, មីសួ ១ដុំ (ស្រុះទឹកឲ្យទន់ រួចកាត់វែងល្មមៗ), ការ៉ុតចិញ្រ្ចាំ ឬហាន់ល្អិតៗ ២-៣ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់ល្អិត ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ, ខ្ទឹមស និងម្រេចបន្តិច (បុក ឬចិញ្រ្ចាំចូលគ្នា)។

វិធីធ្វើ៖១.យកគ្រឿងផ្សំស្នូលដាក់ចានសាច់ចិញ្រ្ចាំ, មីសួ, ការ៉ុត, ស្លឹកខ្ទឹម, ខ្ទឹមសម្រេចដែលបុកហើយ និងទឹកស៊ីអ៊ីវចូលលាយច្របល់ចូលគ្នាឲ្យសព្វ រួចហើយយកទៅញាត់ក្នុងស្ពៃក្តោប


២.ដាំឆ្នាំងដាក់ទឹកដាំអោយពុះ រួចដាក់ទឹកត្រី, ស្ករស, អំបិល និងការ៉ុត, ឆៃថាវចូលទុកឲ្យពុះ ៣.បន្ទាប់មកយកស្ពៃក្តោបដាក់ស្នូលហើយដាក់ចូលឆ្នាំងទុករម្ងាស់រយៈពេល ១៥-២០នាទី ឆ្អិនជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *