មិនបាច់ចំនាយពេលយូរ!!!ម្ហូប ស្ងោរជ្រក់ក្រៅឆ្នាំង ងាយៗ តែឆ្ងាញ់
ម្ហូប ជ្រក់ក្រៅឆ្នាំង គឺជាមុខម្ហូបពិសេសមួយរបស់ខ្មែរ។ គេតែងធ្វើវាសម្រាប់គ្រួសារ សម្រាប់ការជួបជុំ និងសម្រាប់ថ្ងៃពិសេសៗផ្សេងទៀត
+គ្រឿងផ្សំ៖
– ពងទាស្ងោឆ្អិនបករួច ពុះជាបួន
– ត្រីងៀត ចៀនរឺអាំងអោយឆ្អិន បេះជាដុំតូចល្មម
– ក្រូចឆ្មា
– ខ្ទឹមបារាំង ហាន់តូចៗ
– ស្ករស ម្សៅស៊ុប អំបិល
– ជីនាងវង ជីបន្លា ហាន់តូចៗ
វិធីធ្វើ៖ យកចានថ្មីមួយមកដាក់ ពងទា ត្រីងៀត ខ្ទឹមបារាំង ស្ករស ម្សៅស៊ុប អំបិល ជីនាងវង ជីបន្លា រួចទុកមួយអន្លើ ។ ដាក់ដាំទឹកអោយពុះ បន្ទាប់មកយកមកចាក់ពីលើគ្រឿងដែលយើងបានផ្សំរួចហើយកូរអោយរលាយគ្រឿង ចូលគ្នាអស់ ទើបច្របាច់ទឹកក្រូចឆ្មាចូល រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត រួចជាការស្រេច ។ទទួលទានពេលម្ហូបនៅក្ដៅ គឺបន្ថែមរស់ជាតិអោយកាន់តែឆ្ងាញ់ ៕ប្រភពហ្វេសប៊ុក: មុខម្ហូបប្រចាំគ្រួសារ