វិធីធ្វើស្ងោរស្ពៃពងទាចៀន និងសាច់ចិញ្រ្ចាំ

គ្រឿងផ្សំ៖ ស៊ុត ៤គ្រាប់, ប្រេងឆា ១/៤កូនចាន, សាច់ចិញ្រ្ចាំ ១៥០ក្រាម, ស្ពៃបូកគោ ២០០ក្រាម កាត់ជាដុំៗល្មម, ខ្ទឹមបារាំង ១ផ្លែតូច ហាន់ស្តើងៗល្មម, ស្លឹកខ្ទឹម ២-៣គល់ កាត់ខ្លីៗល្មម, ទឺកត្រី ៤ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល ១/២ស្លាបព្រាកាហ្វេ, ខ្ទឹមលីង ១-២ស្លាបព្រាបាយ, ទឹកស្អាត ៧៥០លីមីលីត្រ ឬ៣កូនចានចង្កឹះ។


វិធីធ្វើ៖១.យកសាច់ចិញ្រ្ចាំដាក់ចាន ដាក់ទឹកត្រី ២ស្លាបព្រាកាហ្វេចូលច្របល់ឲ្យសព្វ
២.គោះស៊ុតសាច់ចាន ដាក់ទឹកត្រីចូល ៤ស្លាបព្រាកាហ្វេវាយបញ្ចូលគ្នាឲ្យសព្វ រួចហើយយកទៅដាក់ចៀនឲ្យឆ្អិនក្រៀមល្មម ហើយកាត់ជាដុំៗល្មម


៣.ដាក់ឆ្នាំងដាំទឹកឲ្យពុះ ដាក់ទឹកត្រីដែលនៅសល់ចូល ដាក់ស្ករស និងអំបិលចូល រួចយកសាច់ចិញ្រ្ចាំធ្វើជាដុំៗល្មមដាក់ចូលទុករម្ងាស់ឲ្យសាច់ឆ្អិន ពុះហើយដាក់ខ្ទឹមបារាំង, ស្ពៃបូកគោ, ស៊ុតចៀន និងស្លឹកខ្ទឹមចូល ឆ្អិនហើយដួសដាក់ចាន ហើយរោយខ្ទឹមលីងពីលើជាការស្រេច៕


សម្រួលអត្ថបទដោយ៖ ស្រីពៅ សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *