អាចសាកល្បងធ្វើបានបងប្អូន!! វិធីធ្វើមាន់បំពងរសជាតិប្រៃហឹរតិចៗ…. (មានវីដេអូ)

គ្រឿងផ្សំទឹ១៖ សាច់មាន់ ១គីឡូ (ស្លាប, ភ្លៅ), ខ្ញីចិញ្រ្ចាំ ១ស្លាបព្រាកាហ្វេ, ស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ, ម្សៅបំពង ឬម្សៅពោតសម្រាប់បំពង (បើដាក់ម្សៅពោតកាន់ល្អ)

១/២កូនចានចង្កឹះ, ប្រេងសម្រាប់បំពង ៦កូនចានចង្កឹះ, ខ្ទឹមសចិញ្រ្ចាំ ២ស្លាព្រាបាយ, ប្រេងឆា ៣ស្លាបព្រាបាយ, ស្លឹកខ្ទឹមហាន់ ១ស្លាបព្រាបាយ។ គ្រឿងផ្សំទី២៖ ស្ករស ៣ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ, ទឹកត្រី​២ស្លាបញ្របាយ, ម្ទេសហាន់ល្អិតៗ ១ស្លាបព្រាកាហ្វេ ឬតាមចំណូលចិត្ត។


វិធីធ្វើ៖ ១.យកសាច់មាន់លាងទឹកឲ្យស្អាតទុកឲ្យស្រស់ទឹកល្អ ២.លាយខ្ញីចិញ្រ្ចាំ, ស្រាសម្រាប់ធ្វើម្ហូប, ម្រេចម៉ត់ និងម្សៅស៊ុបខ្នរចូលគ្នាឲ្យសព្វ រួចយកសាច់មាន់មកដាក់ប្រឡាក់ចូលគ្នាឲ្យសព្វល្អ ហើយគ្របទុកចោលដាក់ក្នុងទូរទឹកកករយៈពេល ១ម៉ោង ៣.បន្ទាប់មកយកសាច់មាន់ដាក់ប្រឡាក់ជាមួយម្សៅបំពងឲ្យសព្វល្អ រួចយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម ហើយស្រង់ទុកឲ្យស្រស់ប្រេង។

៤.យកគ្រឿងផ្សំទី២ស្ករស, ទឹកក្រូចឆ្មារ, ទឹកត្រី និងម្ទេសហាន់លាយចូលគ្នាឲ្យសព្វ រួចយកទៅដាក់រម្ងាស់មួយរំពុះ។៥.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមសចិញ្រ្ចាំចូលលីងឲ្យក្រៀមល្មម រួចស្រង់ទុកឲ្យស្រស់ប្រេង។

៦.រួចរាល់ហើយយកមាន់បំពងដាក់ច្របល់ជាមួយគ្រឿងផ្សំទី២ដែលលាយហើយឲ្យសព្វ រួចដាក់ខ្ទឹមលីង និងស្លឹកខ្ទឹមចូលច្របល់ចូលគ្នាជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖វីដេអូវិធីធ្វើ៖សម្រួលអត្ថបទដោយ៖ ស្រីពៅ សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *