យល់ដឹងក៏ជារឿងល្អប្រសើរដែរ!! វិធីសង្គ្រោះបឋមពេលខ្សែភ្លើងឆក់
គ្រោះថ្នាក់នៃការឆក់ចរន្តអគ្គិសនី អាស្រ័យទៅលើប្រភេទនៃចរន្តភ្លើង កម្រិតបន្ទុកអគ្គិសនី របៀបដែលចរន្តអគ្គិសនីធ្វើដំណើរឆ្លងកាត់រាងកាយ សុខភាពទូទៅរបស់អ្នករងគ្រោះ និងភាពឆាប់រហ័សដែលបុគ្គលនោះត្រូវបានទទួលការជួយសង្គ្រោះ និងព្យាបាល។
សូមហៅទូរសព្ទទៅកាន់លេខសង្គ្រោះបន្ទាន់នៅក្នុងមូលដ្ឋានដែលនៅជិតអ្នកបំផុតភ្លាមៗ ប្រសិនបើអ្នកឃើញគេឆក់ខ្សែភ្លើង ហើយមានរោគសញ្ញាទាំងនេះកើតមានឡើង៖
បេះដូងឈប់លោត, ចង្វាក់បេះដូងលោតខុសចង្វាក់,បញ្ហាផ្លូវដង្ហើមការឈឺចាប់សាច់ដុំ និងការកន្ត្រាក់សាច់ដុំ,មានរលាក ប្រកាច់ ស្ពឹក និងមានអារម្មរណ៍ថា មានអ្វីចាក់លើស្បែក បាត់បង់ស្មារតី (សន្លប់)។
ខណៈដែលអ្នកកំពុងរង់ចាំជំនួយពីគ្រូពេទ្យ សូមអនុវត្តតាមជំហានខាងក្រោម ៖ដំបូងបំផុត គឺក្រឡេកមើលជុំវិញជនរងគ្រោះ ហើយមិនត្រូវប៉ះពាល់ជនរងគ្រោះឡើយ ៖ ដោយសារជនរងគ្រោះអាចនៅតែមានការប៉ះពាល់ទៅនឹងប្រភពអគ្គិសនី ការប៉ះជនរងគ្រោះភ្លាមអាចចម្លងចរន្តមកអ្នកបាន។បិទប្រភពនៃអគ្គិសនី ប្រសិនបើអាចធ្វើទៅបាន៖
ប្រសិនបើមិនអាចនោះទេ ចូរយកប្រភពអគ្គិសនីចេញឲ្យឆ្ងាយពីអ្នក និងជនរងគ្រោះ ដោយប្រើវត្ថុស្ងួតមិនចំលងចរន្តអគ្គិសនី (ធ្វើឡើងពីប្លាស្ទិច ឬឈើ)។ពិនិត្យរកសញ្ញានៃចរន្តឈាមរត់ (ការដកដង្ហើម ក្អក ឬចលនា) ប្រសិនបើមិនមាននោះទេ សូមចាប់ផ្តើមសង្គ្រោះបេះដូង និងការដកដង្ហើមភ្លាម។ការពារការចុះសម្ពាធឈាម ៖ ដាក់ជនរងគ្រោះចុះ ហើយប្រសិនបើអាចធ្វើទៅបាន ដាក់ក្បាលឲ្យទាបជាងដងខ្លួន និងលើកជើងឲ្យខ្ពស់ជាងបន្តិច។
បន្ទាប់ពីបានឆក់ចរន្តអគ្គិសនី បុគ្គលនោះគួរតែទៅជួបនឹងគ្រូពេទ្យ ដើម្បីពិនិត្យមើលការរងរបួសផ្នែកខាងក្នុងរាងកាយ បើទោះបីជាមិនមានរោគសញ្ញាជាក់ស្តែងក៏ដោយ។
ការប្រុងប្រយ័ត្ន កុំប៉ះជនរងគ្រោះដោយដៃទទេ ប្រសិនបើគាត់នៅតែមាននៅតែមានប៉ះពាល់នឹងចរន្តអគ្គិសនី។កុំនៅក្បែរខ្សែភ្លើងដែលមានបន្ទុកខ្ពស់ៗរហូតដល់វាត្រូវបានបិទ។ នៅឲ្យឆ្ងាយយ៉ាងហោចណាស់ ៧ម៉ែត្រ ប្រសិនបើមានដាច់ខ្សែភ្លើង។កុំលើកជនរងគ្រោះចុះឡើង លុះត្រាតែបុគ្គលម្នាក់នោះស្ថិតនៅក្នុងគ្រោះថ្នាក់ជាបន្ទាន់៕