ទទួលបានជោគជ័យពិតៗៗ !!សូមចែករំលែកពីបទពិសោធន៍នៃការដាំដំឡូងជ្វាងាយៗនេះផង

ការរៀបចំដីដាំ៖-ជ្រើសដីដែលធូរសោះល្អ មានលាយល្បាយខ្សាច់ និងមមោគ-ធ្វើការភ្ជួររាស់២-៣ដង ដើម្បីសម្ងាតស្មៅ និងធ្ចើឲ្យដីធូរ។

ការរៀបចំរងដាំ៖-លើកពូនរងដែលមានទទឹងជិត១ម៉ែត្រ កម្ពស់៣តឹក គម្លាតពីរងនីមួយៗប្រមាណ១ម៉ែត្រ-កាយជាចង្អូរចន្លោះកណ្តាលបណ្តោយរងនោះ រួចដាក់ជីលាមកគោ និងជីកំប៉ុស្តចូល ហើយលុបវិញ-យកដើមពូជដំឡូងមកដាំចន្លោះពីគ្នា២តឹក

ការថែទាំ៖-ស្រោចទឹក នៅពេលដែលអ្នកឃើញថាដីមានលក្ខណៈស្ងួតបន្តិច បើនៅខែវស្សាមិនចាំបាច់ស្រោចទឹកញឹកញាប់ពេកនោះទេ-កាពារមាន់កុំឲ្យចូលកាយក្នុងចំការដែលបណ្តាលឲ្យខូចខាតដំឡូង-ធ្វើការសម្អាតស្មៅ និងដាក់ជីបន្ថែម-រយៈពេលប្រមាណ៤ខែយើងអាចប្រមូលផលបានហើយ។


នៅពេលប្រមូលផលយើងមិនត្រូវយកចបជីកនោះទេព្រោះវាអាចបណ្តាលឲ្យប៉ះដាច់មើមដំឡូង៕Share: Global Research អត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *