គ្រាន់តែបានឃើញក៏ស្រលាញ់ដែរ! ពិតជាល្អណាស់ បច្ចេកទេសដាំដូងតឿឆាប់បានផ្លែ

*វិធីដាំ៖-ត្រូវជីករណ្តៅ ១ម៉ែត្រ៤ជ្រុង ជំរៅមួយម៉ែត្រ បើធំ និងជ្រៅជាងនេះកាន់តែល្អ-លាយដីល្អជាមួយជីកំប៉ុស្ត៍ កំទេចស្លឹកឈើងាប់ ដាក់ចូលអោយពេញរណ្តៅ-ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើ


-ដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់-រៀប ប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ-ថែមជីកំប៉ុស្ត៍ និងជី NPK ជារៀងរាល់ឆ្នាំ

-ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង។-ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ-ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដួង និងបន្សាបជាតិអាស៊ីតតរបស់ដី-ហាមដុតភ្លើងក្នុងចំការដូង


+ចំណាំ ជីកំប៉ុស្ត៍ និងទឹកគ្រប់គ្រាន់ ១៥លីត្រក្នុងមួយដើមជារៀងរាល់ថ្ងៃ នៅរដូវក្តៅសំខាន់ណាស់ ជាកត្តាកំណត់អោយជោគជ័យ នៃដំណាំដូង។-ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូង ជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។

-ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រស់ជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។-បើគ្មានទឹក និងជីកំប៉ុស្ត៍ទេ ពុកម៉ែបងប្អូន កុំសង្ឃឹមថាដាំដូងបានជោគជ័យអោយសោះ!

ដូងខ្ចី បច្ចុប្បន្ននៅខ្មែរយើង ២៥០០រៀល បោះដុំ ១៥០០រៀល ទៅ ១៨០០រៀល។ ទិញនៅចំការ ចាំរាប់ផ្លែ យកលុយស្រាប់ មួយផ្លែ ចាប់ពី ៧០០រៀល ទៅ ១២០០រៀល។ធានាអោយតែដាក់ទឹក និងជីកំប៉ុស្ត៍ ប្រាកដជានឹងទទួលបានចំណូល ចាប់ពី5000$ ទៅ 8000$

ក្នុងមួយហិចតា ក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6×6 m និងដូងធម្មតា 8x8m។សូមកុំភ្លេចថា ហ្វីលីពីន ដាំដូង បានចំណូលលើសខ្មែរដាំស្រូវទៅទៀត។
ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *