សាកធ្វើហូបម្តងទៅ!! បុកកំពិសសណ្តែកកួរ-ក្តិបអំពិល អត់ដាក់ម្ទេសមិនឆ្ងាញ់ទេ..!!

គ្រឿងផ្សំមាន៖-ប្រហុកអាំង(យកតែប្រហុកសាច់)-កំពឹសក្តឹបអំពិល សណ្តែកកួរ សណ្តែកដី ខ្ទឹមក្រហម ខ្ទឹមស ម្ទេស ស្ករស ម្សៅខ្នរ។

បន្លែផ្ទាប់មាន៖ -ម្អម ជីវែង,ជីនាងវង,ជីម្លូរ ត្រប់,ត្រសក់,គល់ខ្ទឹម,ពពាយ។

របៀបធ្វើ៖-ដំបូងលាងកំពឹសឲស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ចែងឲ្យស្រស់ទឹកល្អសិនដើម្បីកុំឲ្យឆ្អាប(កំពិសអាចស្រុសទឹកក្តៅបើមិនចេះញ៉ាំឆៅ)-ហើយប្រហុកអាំងវានឹងស្លឹកចេកឲ្យឈ្ងុយ

-បន្ទាប់មកបុក ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ម្សៅខ្នរ ស្ករសដាក់គ្រឿងឲចាស់បន្តិចទៅ (ជាពិសេសខ្ទឹម និងម្ទេសជួយកាត់ឆ្អាប)

-បន្ទាប់មកចាំដាក់ប្រហុក ក្តឹបអំពិលចូលក្រោយ(ធ្វើបែបនេះបានបុកកំពឹសមិនខ្មៅ) បន្ទាប់ភ្លក់រស់ជាតិល្មមចាំដាក់សណ្តែកគួរក្រឡុកចូលតែកុំបុកឲបែកខ្លាំងពេកត្រឹមតែទក់ៗបានហើយ

-បន្ទាប់ចុងក្រោយក្រឡុកកំពឹសចូលតែកុំបុកវាគ្រាន់យកស្លាបព្រាត្រលប់ទៅមកបានហើយ បន្ទាប់រោយសណ្តែកដីជាការស្រេច

-បន្លែអាចបន្ថែមតាមការចូលចិត្តទៀតបានតែកុំចោលម្អម ឲ្យសោះដូចក្នុងរូបអញ្ចឹង (រស់ជាតិហាមប្រៃ)

*បញ្ជាក់កំពិសត្រូវប្រាកដថាលាងច្រើនដងឲ្យស្អាតហើយ និងស្រស់ទឹកគ្មានទឹកមួយដំណក់បានវាមិនឆ្អាប តែបើមានទូទឹកកកអាចក្លាស់សេចោលសិនទៅហើយយកពេលមកផ្សំគ្រឿងសិនក៏បាន។ប្រភព៖ ដារីយ៉ា ស្រលាញ់សន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *