បងប្អូនបានដឹងឫនៅ? នេះហើយជារូបមន្តសង្គ្រោះធម្មជាតិបន្សាបពិសក្អែបខាំ និងខ្យាដំរីទិចយ៉ាងមានប្រសិទ្ធិភាព

វិធីបន្សាបពិសក្អែបខាំ៖ យើងត្រូវយកក្រណាត់ចងរុំក្បែរកន្លែងមុខរបួសដើម្បីកុំឲ្យពិសបន្តហូរចូលក្នុងបេះដូងរបស់យើង រួចចិតដើមល្ហុងយកជ័ររបស់វាមក បន្តក់ចំមុខកន្លែងដែលវាខាំ ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។

វិធីបន្សាបពិសខ្យាដំរីទិច៖ ត្រូវយកប៊ីចេង លាយជាមួយទឹកក្រូចឆ្មារ រួចយកសំឡីកប្បាសមកជ្រលក់ល្បាយទឹកនេះ ហើយយកទៅចងរុំបិតលើមុខរបួស ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។


វិធីខាងលើអាចជួយសម្រាលពិសភ្លាមៗក្នុងកម្រិតស្រាល និងមធ្យម ក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជូនអ្នករងគ្រោះទៅមន្ទីពេទ្យជាបន្ទាន់។អត្ថបទ៖ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *