ពិតជាស្ងប់ស្ងែងលោកយាយណាស់ !! គាំទ្រស្នាដៃលោកយាយផងព្រោះគាត់ធ្វើធូបបូរាណលក់ដើម្បីចីញ្ចឹមជីវិត

ការប្រកបរបរផលិតធូបក៏ជាផ្នែកមួយ ដែលអ្នកស្រុកអង្គរបានប្រកប និង ធ្វើតាំងពីយូរយារណាស់មកហើយ និង នៅតែបន្តធ្វើរហូតដល់សព្វថ្ងៃនេះ ដោយចំណេះជំនាញនេះ ក៏ជាការផ្ទេរមរតកពីជំនាន់មួយទៅជំនាន់មួយដែរ ។

ធូបគឺជាគ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ ស្លឹកឈើ ខ្លឹមឈើ ឬជ័រឈើ ប្រទាលមានក្លិនក្រអូបប្រហើរ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងសក្ការៈបូជា។ មុខរបរនេះ នៅតែមានបន្តធ្វើរហូតមកដល់សព្វថ្ងៃក្នុងចំនួនតិចតួចឬ ជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ មានរបៀបផលិត និងវត្ថុធាតុដើមធ្វើធូប មិនខុសគ្នាប៉ុន្មាននោះទេ។

ថ្វីត្បិតតែរបៀបធ្វើធូបចេះតៗគ្នា ពីភូមិមួយទៅភូមិមួយ ហើយបន្សល់សម្រាប់ផលិតប្រើក្នុងគ្រួសារផង និង ជាមុខរបរសម្រាប់ចិញ្ចឹមជីវិតផង។ ពួកគាត់អាចរកទិញ និង លក់ដូរបានយ៉ាងងាយស្រួលនៅតាមទីផ្សារ វត្តអារាម និង បុណ្យទាននៅតាមភូមិជាដើម។

ជាក់ស្តែងតាមរយះហ្វេសប៊ុក Dyna Pisithបានសរសេរបង្ហោះថា៖The Cambodia Traditional Incenses Makerទម្រាំបានធូប១ដើមមិនម៉ែនស្រួលទេ លោកយាយអាយុ៨០ឆ្នាំរស់នៅភូមិដាច់ស្រយ៉ាលក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។ គាត់ធ្វើធូបបូរាណលក់ដើម្បីចីញ្ចឹមជីវិត បើបងប្អូនជួយគាំទ្រធូបគាត់អាចសួរនាំតាមខ្ញុំបាន។ ប្រភពពី pressnews

Leave a Reply

Your email address will not be published. Required fields are marked *